សន្តិសុខសង្គម
ឃ្លាំងស្តុបបារីដ៏ធំមួយរបស់ក្រុមហ៊ុនចិន នៅខណ្ឌដង្កោ ត្រូវបានអគ្គិភ័យឆេះខ្ទេចទាំងស្រុង
ភ្នំពេញ ៖ ឃ្លាំងស្តុបបារីដ៏ធំមួយរបស់ក្រុមហ៊ុនចិន ដែលជួលត្រូវបានអគ្គិភ័យឆាបឆេះខ្ទេចអស់ទាំងស្រុង ដោយករណីនេះបានបង្កឡើងតាំងពីវេលាម៉ោង ០២និង៥០នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែមិថុនាឆ្នាំ២០២៤ នៅចំណុចឃ្លាំងស្តុបបារី ស្ថិតនៅ ផ្លូវបេតុង ភូមិកណ្តាល សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ និងត្រូវបានកម្លាំងជំនាញបង្ការ និងសង្គ្រោះអគ្គិភ័យធ្វើការពន្លត់រហូតដល់រសៀលថ្ងៃដដែលទើបគ្រប់គ្រងបានទាំងស្រុង។

សមត្ថកិច្ចបានបញ្ជាក់ថា ម្ចាស់ទីតាំង យុត ចាន់សិលា ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរមុខរបរ អាជីវករ។ ទីតាំងខាងលើជាប្រភេទសំណង់ ដែកប្រក់ស័ង្កសី ទំហំ ១៣៥០ម៉ែត្រការ៉េ ដោយស្តុបទៅដោយបារី និងត្រូវបានឆេះបារីនៅក្នុងឃ្លាំងអស់ទាំងស្រុង តែពុំបានឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ។

ក្នុងប្រតិបត្តិការ សង្គ្រោះ និងពន្លត់អគ្គិភ័យខាងលើ កម្លាំងជំនាញបានចេញរថយន្តការិយាល័យសង្គ្រោះអគ្គិភ័យចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ១៩០ឡាន ស្មើនឹង ១,១២០ម៉ែត្រគូប ។ និងមានរថយន្តជំនួយអន្តរាគមន៍ដូចជា រថយន្តអគ្គិភ័យកងពលតូចង៧០ ចំនួន ០៥គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៧គ្រឿង ស្មើនឹង ៥២ម៉ែត្រគូប។ រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡាន ស្មើនឹង ០៦ម៉ែត្រគូប។ រថយន្តអគ្គិភ័យបុរីប៉េងហួតចំនួន ០២គ្រឿង ប្រើប្រាស់ទឹក អស់ចំនួន ០៤ឡាន ស្មើនឹង ៤០ម៉ែត្រគូប។ រថយន្តអគ្គិភ័យព្រលានយន្តហោះថ្មីចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៣ឡាន ស្មើនឹង ៤២ម៉ែត្រគូប។

គួរបញ្ជាក់ថា គ្រោះអគ្គិភ័យនេះ បានពន្លត់ចប់នៅម៉ោង ១៥នឹង០០នាទីរសៀលនាថ្ងៃខែ ឆ្នាំដដែល ដោយមិនបង្កឲ្យមនុស្សណាម្នាក់រងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតនោះឡើយ។ ដោយមូលហេតុនៃការបង្កគ្រោះអគ្គិភ័យនេះកើតឡើង គឺនៅមិនទាន់ដឹង ខណៈសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ត៕
ដោយ ៖ សុខា






-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៤ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៤ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


