ព័ត៌មានអន្ដរជាតិ
NASA ឲ្យ SpaceX ជិត១ពាន់លានដុល្លារ កម្ទេចស្ថានីយអវកាសអន្តរជាតិ
អង្គការ NASA កាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២៤ បានប្រកាសផ្ដល់ឲ្យក្រុមហ៊ុន SpaceX របស់លោក Elon Musk នូវគម្រោងតម្លៃ ៨៤៣លានដុល្លារ ដើម្បីរុញស្ថានីយអវកាសអន្តរជាតិឲ្យចេញពីគន្លងភពផែនដី នៅអំឡុងឆ្នាំ២០៣០ខាងមុខ។

កិច្ចសន្យាថ្មីរបស់ NASA បានបញ្ជាក់ថា ក្រុមហ៊ុន SpaceX នឹងត្រូវសាងសង់យានអវកាសមួយគ្រឿង មានឈ្មោះថា US Deorbit Vehicle ទុកសម្រាប់យកទៅទាញទម្លាក់ស្ថានីយអវកាសអន្តរជាតិទម្ងន់ជាង៤៥០តោន ក្នុងរយៈពេលកម្ពស់៤០៨គីឡូម៉ែត្រពីផែនដី ដើម្បីកម្ទេចចោលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក បន្ទាប់ពីប្រតិបត្តិការអស់រយៈពេលជាង ២០ឆ្នាំកន្លងមក គិតចាប់ពីថ្ងៃបាញ់បង្ហោះដំបូងកាលពីឆ្នាំ១៩៩៨។
ស្ថានីយអវកាសអន្តរជាតិ ដែលមានទំហំស្មើនឹងតារាងបាល់ទាត់នេះ ត្រូវបានបង្កើតឡើង និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សហរដ្ឋអាមេរិក និងប្រទេសរុស្ស៊ី។ ស្ថានីយនេះ នឹងត្រូវដាក់ឲ្យចូលនិវត្តន៍ នៅក្នុងឆ្នាំ២០៣០ខាងមុខ ក្រោមហេតុផលថា គ្រឿងបន្លាស់នៃយានអាចមានសភាពចាស់ទ្រុឌទ្រោមទៅតាមអាយុកាល។

សូមបញ្ជាក់ថា បើទោះជាបច្ចុប្បន្នកំពុងមានជម្លោះបញ្ហាភូមិសាស្ត្រនយោបាយក៏ពិតមែន, រុស្ស៊ី និងសហរដ្ឋអាមេរិក ព្រមទាំងបណ្ដាប្រទេសមួយចំនួននៅសហភាពអឺរ៉ុប នៅតែបន្តកិច្ចសហប្រតិបត្តិការអវកាសរួមគ្នាដដែល។ អង្គការ NASA បានប្រកាសថា គម្រោងស្ថានីយអវកាសថ្មី នឹងចាប់ផ្ដើមនៅក្នុងឆ្នាំ២០៣០ បន្តវេនពីស្ថានីយអវកាសចាស់ដែលត្រៀមនឹងដកចេញដោយក្រុមហ៊ុន SpaceX។ យ៉ាងណាមិញ កិច្ចសហប្រតិបត្តិការជាមួយរុស្ស៊ី មិនប្រាកដថាអាចបន្តទៅមុខទៀតនោះឡើយ ព្រោះរុស្ស៊ីបានប្រកាសសហការជាមួយអាមេរិកលើវិស័យលំហអវកាសត្រឹមឆ្នាំ២០២៨ប៉ុណ្ណោះ៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៥ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


