សន្តិសុខសង្គម
ឃាត់ខ្លួនក្មេងទំនើង១៤នាក់ នៅស្រុកពួក ក្រោយដេញកាប់បុរសម្នាក់ឲ្យរករបួសធ្ងន់
សៀមរាប ៖ ក្មេងទំនើងប្រុសស្រី ១៤ នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្រោយពីដេញកាប់បុរសជាកម្មករម្នាក់ឲ្យរងរបួសធ្ងន់។ ហេតុការណ៍បានកើតឡើង នៅវេលម៉ោង ២០និង៣០ នាទី ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤ នៅចំណុចលើផ្លូវកៅស៊ូភូមិតាជេត ឃុំសំរោងយា ស្រុកពួក ខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃទីខែឧសភាឆ្នាំ២០២៤នេះថា ករណីហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស នេះ បង្កឡើងដោយក្រុមជនសង្ស័យ មានគ្នាប្រហែល ១៥ ទៅ ២០នាក់ជិះ ម៉ូតូប្រហែល១០គ្រឿង បានជិះដេញតាមជនរងគ្រោះ ពីចំណុចគល់ស្ពានJPA មកដល់ចំណុចកើតហេតុ ជនរងគ្រោះ បានដួលម៉ូតូបណ្តាលឱ្យបាក់ជើង រួចហើយជនសង្ស័យ ក៏បានកាប់ទៅលើជនរងគ្រោះ បន្ថែមចំបាតជើងខាងស្តាំ បណ្ដាលឲ្យរបួសធ្ងន់។

លោកបន្តថា ជនរងគ្រោះឈ្មោះ រុន សំរេច ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ កម្មករលក់ទឹកកក ក្នុងក្រុងសៀមរាប មានទីលំនៅភូមិកំភេម ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
លោកបន្តថា ក្រោយកើតហេតុ កម្លាំងកម្លាំងនគរបាល អាវុធហត្ថ និងប្រជាការពារភូមិ បានចេញស្ទាក់តាមផ្លូវសំខាន់ៗ ក៏ប្រទះឃើញក្មេងទំនើងមួយក្រុម ចេញពីភូមិសាស្ត្រទឹកដី សង្កាត់ក្របីរៀល ចូលមកទឹកដីស្រុកពួក ដោយឃើញមានកាន់កាំបិតផង កម្លាំងសមត្ថកិច្ចបានសហការគ្នាស្ទាក់ឃាត់បាន នៅវេលាម៉ោង ០១យប់ថ្ងៃទី១៩ ខែឧសភាឆ្នាំ២០២៤ ចំណុចភូមិសាស្ត្រវត្តមេជ្រៃ ភូមិពាមតាអួរ ឃុំកែវពណ៌ ស្រុកពួក ខេត្តសៀមរាប។
ក្នុងប្រតិបត្តិការបង្ក្រាប សមត្ថកិច្ច បានឃាត់ខ្លួនបានចំនួន ១៤នាក់ ស្រី ០១នាក់ ម៉ូតូ ០៩គ្រឿង កាំបិតផ្គាក់ ០១ដើម។
បន្ទាប់ពីឃាត់ខ្លួនក្រុមជនសង្ស័យទាំងនោះរួចមក សមត្ថកិច្ចក៏បាននាំយកទៅសាកសួរ និងស្រាវជ្រាវរកគូកន ដើម្បីអនុវត្តនីតិតាមច្បាប់៕
ដោយ ៖ ជុន កុសល

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


