Connect with us

សន្តិសុខសង្គម

​អគ្គនាយកដ្ឋានគយ​និង រដ្ឋាករ​កម្ពុជា សហការជាមួយ​សមត្ថកិច្ចដុត​កម្ទេច​បំណែកសាច់​នាំចូលខុសច្បាប់និងខូចគុណភាព​

បានផុស

នៅ

ចាប់​ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ អង្គភាព​គយ​និង​រដ្ឋាករ​ក្រោម​ឱវាទ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា បាន​សហការ​ជាមួយ​សមត្ថកិច្ច​ពាក់ព័ន្ធ ធ្វើការ​បង្ក្រាប​និង​ដុត​កម្ទេច​បំណែក​សាច់ និង​ប្រហិត​ចំនួន ២ ករណី ស្មើនឹង ៦ ៩៦៨ គីឡូក្រាម ដែល​នាំចូល​ខុសច្បាប់ និង​ខូចគុណភាព​មិនអាច​ប្រើប្រាស់​បាន ដូចខាងក្រោម ៖

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទី១- បំណែក​សាច់​ក្របី​បង្កក ២១០០ គីឡូក្រាម​, ឆ្អឹងជំនី​ជ្រូក​បង្កក ៣ ៤០០ គីឡូក្រាម និង​សាច់​មឹក​បង្កក ៥៥០ គីឡូក្រាម សរុប ៦ ០៥០ គីឡូក្រាម ត្រូវបាន​បង្ក្រាប​ដោយ​មន្ត្រី​ការិយាល័យ​ស្រាវជ្រាវ​និង​បង្ក្រាប​អំពើ​រត់ពន្ធ​តំបន់​២ នៃ​នាយកដ្ឋាន​បង្ការ​និង​បង្ក្រាប​បទល្មើស សហការ​ជាមួយ​មន្ត្រី​ការិយាល័យ​គយ​និង​រដ្ឋាករ​ជ្រៃ​ធំ និង​មន្ត្រី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស នា​យប់​ថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៤ នៅក្នុង​ភូមិសាស្ត្រ​សំពៅ​ពូន ក្រុង​សំពៅ​ពូន ខេត្តកណ្តាល ក្នុងពេល​ដឹកជញ្ជូន​តាម​ទូក​យន្ត ១​គ្រឿង ចូល​ពី​ត្រើយ​ខាងកើត​ទន្លេបាសាក់​។​

ទី២- ត្រី​សាល​ម៉ុ​ន​ក្លាស្សេ ៨១០ គីឡូក្រាម​, ត្រី​ធូ​ណា​ក្លាស្សេ ៤០ គីឡូក្រាម និង​ប្រហិត​សាច់​ក្ដាម​ក្លាស្សេ ៦៨ គីឡូក្រាម សរុប ៩១៨ គីឡូក្រាម ត្រូវបាន​បង្ក្រាប​ដោយ​មន្ត្រី​សាខាគយ​និង​រដ្ឋាករ​ខេត្តកណ្តាល នា​ថ្ងៃទី​២៥ ខែឧសភា ឆ្នាំ​២០២៤ នៅក្នុង​ភូមិសាស្ត្រ​ឃុំ​វិហារ​ហ្លួង ស្រុក​ពញាឮ ខេត្តកណ្តាល ក្នុងពេល​ដឹកជញ្ជូន​តាម​រថយន្ត ១​គ្រឿង និង​លាក់​បង្កប់​ជាមួយ​ទំនិញ​ដទៃ ធ្វើដំណើរ​មកពី​ច្រករបៀង​ឡែ​ម ខេត្តបាត់ដំបង​។ ​សូម​ចូលរួម​ជាមួយ​អគ្គនាយកដ្ឋាន​គយ​និង​រដ្ឋាករ​កម្ពុជា តាម​តំណ​ដូចខាងក្រោមនេះ៖

Joint with General Department of Customs and Excise of Cambodia:

?Website (http://customs.gov.kh/)

?Facebook (https://www.facebook.com/cambodiacustoms?mibextid=ZbWKwL)

?YouTube (https://youtube.com/@cambodiacustoms)?TELEGRAM (https://t.me/gdcecambodia)​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម