សន្តិសុខសង្គម
ចាប់បានភ្លៅមាន់ និងជើងមាន់បង្កកជាង១តោនកន្លះលួចនាំចូលតាមច្រករបៀងខេត្តស្វាយរៀង
មន្ត្រីសាខាគយ និងរដ្ឋាករខេត្តស្វាយរៀង កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤ បានសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានបង្ក្រាបការនាំចូលសាច់បង្កកហាមឃាត់ និងដកហូតបានជាង១តោនកន្លះយកទៅដុតកម្ទេចចោល។
សាច់បង្កកដែលជាទំនិញហាមឃាត់ការនាំចូលនេះ ត្រូវបានឈ្មូញលួចដឹកតាមរថយន្ដមួយគ្រឿងនាំចូលតាមច្រករបៀងក្រសាំងជ្រុំ ក្នុងភូមិក្រសាំងជ្រុំ ឃុំគ្រួស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។ បំណែកសាច់បង្កកទាំងនេះ រួមមាន សាច់ភ្លៅមាន់បង្កក ៩៩២ គីឡូក្រាម និងជើងមាន់បង្កក ៥១៧ គីឡូក្រាម។ ក្រោយពីបង្ក្រាប និងដកហូត កម្លាំងជំនាញបានការដុតកម្ទេចចោលតាមនីតិវីធី៕





-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


