Connect with us

សន្តិសុខសង្គម

អគ្គិភ័យឆេះទីតាំងស្តុកក្រដាសការតុង អេតចាយ ក្នុងរោងចក្រខ្វាន់ទុម យ៉ាងសន្ធោសន្ធៅ

បានផុស

នៅ

អគ្គិភ័យបានឆាបឆេះឃ្លាំងស្តុកក្រដាសការតុងអេតចាយនៅក្នុងរោងចក្រខ្វាន់ទុម មួយកន្លែងយ៉ាងសន្ធោសន្ធៅបណ្តាលឲ្យខូចខាតសម្ភារៈអស់មួយចំនួន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ហេតុការគ្រោះអគ្គិភ័យនេះបានកើតឡើងកាលពីវេលាម៉ោង១២និង០០នាទីយប់រំលងអាធ្រាត ថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៤ ស្ថិតនៅក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមការបញ្ជាក់ពីពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានផ្សែងហុយចេញពីឃ្លាំងស្តុកក្រដាសដាក់ការតុងអេតចាយលាយឡំ នឹងអណ្តាតភ្លើងយ៉ាងសន្ធោសន្ធៅចេញពីក្នុងរោងចក្រខាងលើ។ ភ្លាមនោះដែរពលរដ្ឋជិតខាងរួមទាំងសន្តិសុខបាននាំគ្នាទាញទុយោទឹកបាញ់ពន្លត់មួយជំហ៊ានសិនក្រោយមកក៏ឃើញមានរថយន្តពន្លត់អគ្គិភ័យប្រចាំរោងចក្រមកដល់មួយគ្រឿង និងរថយន្តពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាននគបាលរាជធានីភ្នំពេញ និងរថយន្តពន្លត់អគ្គិភ័យកងកម្លាំងសង្រ្គោះ៧១១​ ចុះមកជួយអន្តរាគមន៍បាញ់ពន្លត់ជាច្រើនគ្រឿងទើបរលត់ទៅវិញ នៅយប់ថ្ងៃដដែល។

ក្រោយកម្លាំងបង្ការពន្លត់អគ្គិភ័យចុះមកអន្តរាគមន៍បាញ់ពន្លត់បានប្រើប្រាស់រថយន្តអស់ជាច្រើនគ្រឿងនៅក្នុងនោះដែរមិនមានអ្នករបួស និងស្លាប់នោះទេ ខូចខាតសម្ភារៈនៅក្នុងរោងចក្រអស់មួយចំនួនតែប៉ុណ្ណោះ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម