សន្តិសុខសង្គម
ពលរដ្ឋរស់នៅក្រុងខេមរភូមិន្ទ មិនគាំទ្រដាច់ខាតចំពោះសកម្មភាពដែលចង់បំផ្លាញសន្តិភាពរបស់ក្រុមជ្រុលនិយម
ពលរដ្ឋខ្មែរ-ឥស្លាម រស់នៅភូមិ៤ សង្កាត់ដងទង់ ប្រកាសមិនគាំទ្រជាដាច់ខាតចំពោះក្រុមប្រឆាំងជ្រុលនិយមដែលញុះញង់ឱ្យមានការធ្វើបាតុកម្មផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប និងមានចេតនាបំផ្លាញសុខសន្តិភាព។

លោក សេន ហ៊ីម អ្នកស្រី សុំ ណាយមូណាស់ និងលោក ឡេះ ម៉ាន ជាពលរដ្ឋខ្មែរឥស្លាមរស់នៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានឱ្យដឹងនៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៤ថា សន្តិភាពមានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋក្នុងសង្គមជាតិ នាពេលបច្ចុប្បន្ន ព្រោះថា សុខសន្តិភាពនេះហើយបានធ្វើប្រជាពលរដ្ឋរស់នៅប្រកបដោយសុខសាន្ត ធ្វើអាជីវកម្មរកស៊ីគ្មានព្រួយបារម្ភ និងការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ។ ប៉ុន្តែបើគ្មានសន្តិភាពទេនោះ ច្បាស់ថា សង្គមជាតិនឹងពាសពេញទៅដោយអសន្តិសុខសណ្តាប់ធ្នាប់ ស្ថេរភាពនយោបាយ គ្មានការនិវិយោគទុនពីក្រៅប្រទេស និងគ្មានការអភិវឌ្ឍន៍។

តំណាងប្រជាពលរដ្ឋខ្មែរឥស្លាមដដែល ប្រកាសមិនគាំទ្រជាដាច់ខាតចំពោះក្រុមជ្រុលនិយមអគតិដែលមិនមើលឃើញពីកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលសព្វថ្ងៃ ដោយមួយថ្ងៃៗគិតតែចង់បំផ្លាញសនិ្តភាព និងបង្កការញុះញង់ឱ្យធ្វើបដិវត្តន៍ពណ៌ ចង់ផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់កើតចេញពីការបោះឆ្នោតរបស់ប្រជាពលរដ្ឋរាប់លាននាក់។
ម៉្យាងទៀត ពួកគាត់ក៏អំពាវនាវប្រជាពលរដ្ឋខ្មែរគ្រប់រូប កុំជឿតាមការញុះញង់របស់ក្រុមប្រឆាំងដែលនៅក្រៅប្រទេសអោយសោះពីចេតនាអាក្រក់ និងស្នើដល់រាជរដ្ឋាភិបាល អាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធទាំងអស់ទប់ស្កាត់ និងបង្រ្កាបក្រុមប្រឆាំងជ្រុលនិយមទាំងនោះអោយបានទាន់ពេលវេលា ចៀសវាងបណ្តោយឱ្យក្រុមទាំងធ្វើសកម្មភាពខុសច្បាប់តាមតែចង់របស់ពួកគេ។

ទន្ទឹមនោះ ពលរដ្ឋខ្មែរឥស្លាម ភូមិ៤ ស្នើដល់អាជ្ញាធរសមត្ថកិច្ចមានវិធានការបង្រ្កាបក្រុមជ្រុលនិយមប្រឆាំងដែលចង់ប៉ុនប៉ងធ្វើសកម្មភាពផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់។ ហើយប្រកាសគាំទ្រពេញទំហឹងចំពោះខ្លឹមសារបកស្រាយបំភ្លឺជាច្រើនដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ឋសភា ជុំវិញរឿងការអភិវឌ្ឍន៍តំបន់ត្រីកោណកម្ពុជា ឡាវ វៀតណាម៕
អត្តបទ៖ សិរីវឌ្ឍនៈ

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២៣ ម៉ោង agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា១ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង


