ព័ត៌មានជាតិ
ស្មារតីខ្មែរតែមួយ៖ ខ្មែរឥស្លាមក៏ត្រូវបានយកចិត្តទុកដាក់ ក្នុងពេលប្រទេសមានសង្គ្រាម
ក្នុងកាលៈទេសៈជាតិកំពុងជួបការលំបាក ដោយការឈ្លានពានពីប្រទេសជិតខាង កម្លាំងមហាសាមគ្គីជាតិខ្មែរ កំពុងពុះកញ្ជ្រោលដ៏រឹងមាំ ក្នុងស្មារតីសមរភូមិក្រោយជួយសមរភូមិមុខ តាមរយៈការគាំទ្រដល់កងកម្លាំងជួរមុខ ជាមួយនឹងការផ្ដល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋដែលត្រូវបានភៀសសឹក។ ក្នុងស្មារតីខ្មែរតែមួយនេះ កងទ័ពនិងជនភៀសសឹក ដែលជាខ្មែរឥស្លាមក៏ត្រូវបានយកចិត្តទុកដាក់ដូចគ្នា។

លោកស្រី ម៉ាណ ណាវី សមាជិកព្រឹទ្ធសភា ដែលជាជនជាតិខ្មែរឥស្លាម កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៥ បាននាំយកអំណោយដែលបានពីការបរិច្ចាគរបស់សប្បុរសជនផ្ដល់ឱ្យជនភៀសសឹកចំនួន១ពាន់គ្រួសារ និងបានផ្តល់អាហារក្រៀមសម្រាប់កងទ័ពជួរមុខចំនួន ៥៩០កញ្ចប់។

ក្នុងពេលជួបជាមួយជនភៀសសឹក លោកស្រី ម៉ាណ ណាវី បានលើកឡើងអំពីការយកចិត្តទុកដាក់របស់សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ចំពោះពលរដ្ឋ ដែលកំពុងរងគ្រោះដោយអំពើឈ្លានពានដ៏ព្រៃផ្សៃរបស់ប្រទេសថៃមកលើប្រទេសកម្ពុជា ហើយលោកស្រីក៏បាននាំមកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់គណៈដឹកនាំរបស់សាសនិកឥស្លាមផងដែរ។
លោកស្រី បាននិយាយទៅពលរដ្ឋភៀសសឹកទាំងអស់ដែលកំពុងស្នាក់នៅក្នុងជំរុំ មិនថាសាសនាណានោះទេ គឺត្រូវចេះសាមគ្គី និងយកអាសារគ្នាទៅវិញទៅមក ហើយម្យ៉ាងទៀតនោះ លោកស្រីណែនាំឱ្យជនភៀសសឹកចូលរួមថែរក្សាសុខភាព និងថែរក្សាអនាម័យឱ្យបានល្អក្នុការស់នៅជាប្រចាំ។

សមាជិកព្រឹទ្ធសភារូបនេះ ក៏បន្តអំពាវនាវដល់ពលរដ្ឋទាំងអស់ជឿជាក់លើរាជរដ្ឋាភិបាល និងវីរកងទព័កម្ពុជា ដែលកំពុងឈរជើងដ៏អង់អាចក្លាហានក្នុងការប្រយុទ្ធការពារបូរណភាពទឹកដីជាមួយសត្រូវឈ្លានពាន៕
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


