សន្តិសុខសង្គម
ត្រឹមរយៈពេលតែពីរថ្ងៃ មន្ត្រីជំនាញបង្ក្រាបសាច់បង្កកខូចគុណភាពនាំចូលពីប្រទេសថៃជាង៤តោន
គិតចាប់ពីថ្ងៃទី២៨ និងថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ មន្ត្រីជំនាញគយ និងរដ្ឋាករ ក្រោមឱវាទរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានបើកប្រតិបត្តិការបង្ក្រាបការលួចនាំចូលសាច់បង្កខូចគុណភាពចំនួន៣ករណី តាមបណ្ដាលខេត្តចំនួន២ និងបានដកហូតសាច់បង្កកខូចគុណភាពជាង៤តោន។

យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឲ្យដឹងនៅព្រឹកថ្ងៃទី៣០សីហា នេះថា ការបង្ក្រាបទំនិញហាមឃាត់ការនាំចូលនេះ គឺធ្វើឡើងដោយអង្គភាពគយ និងរដ្ឋាករក្រោមឱវាទរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដកហូតបានបំណែកសាច់មាន់ និងសាច់ទាបង្កកចំនួន ៣ករណី ស្មើនឹង ៤ ២៣៩ គីឡូក្រាម។

របាយការណ៍បន្ថែមថា ករណីទី១ ត្រូវបានបង្ក្រាបកាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ ដោយមន្ត្រីការិយាល័យគយ និងរដ្ឋាករដូង នៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាល នៅពេលឈ្មួញលួចលាក់បង្កប់ក្នុងទំនិញដទៃ នាំចូលពីប្រទេសថៃ តាមផែស្ងួតដូង ដោយបានដកហូតចុងស្លាបមាន់ និងគ្រឿងក្នុងមាន់បង្កក ២៣៩ គីឡូក្រាម។

ករណីទី២ បង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដកហូតបានជើងទាបង្កក ១ ៦០០ គីឡូក្រាម។

ករណីទី៣ បង្ក្រាបដោយមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីនគរបាល កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៤ នៅពេលឈ្មួញលួចលាក់ដឹកជញ្ជូនតាមរថយន្តនាំចូលពីប្រទេសថៃ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ដកហូតបានចុងស្លាបមាន់បង្កក ២ ៤០០ គីឡូក្រាម។

របាយការណ៍ដដែលបញ្ជាក់ថា បន្ទាប់ពីបង្ក្រាប និងដកហូតសាច់បង្កកខូចគុណភាពទាំងនេះ មន្ត្រីជំនាញបានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចចោលតាមវិធានជំនាញ៕
អត្ថបទ៖ សុខុម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


