សន្តិសុខសង្គម
នគរបាលខេត្តស្វាយរៀង បង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនពីរកន្លែងឃាត់ខ្លួនជនជាតិវៀតណាម៨នាក់ និងថ្នាំញៀនជាង៥៦គីឡូក្រាម
កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត កម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង បានបើកប្រតិបត្តិការបង្ក្រាបទីតាំងកែច្នៃគ្រឿងញៀនចំនួនពីរគោលដៅផ្សេងគ្នា ឃាត់ខ្លួនជនសង្ស័យជាជនជាតិវៀតណាម៨នាក់ និងរឹបអូសគ្រឿងញៀន និងសារធាតុផ្សំសរុបជាង៥៦គីឡូក្រាម។

ប្រតិបត្តិការនេះធ្វើឡើងកាលពីថ្ងៃទី២០ ដល់ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ដូរ៉ា អង្គប្រទាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តស្វាយរៀង។

តាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ក្នុងប្រតិបត្តិការនេះ កម្លាំងជំនាញបានបង្ក្រាបនៅពីរគោលដៅផ្សេងគ្នា ទី១នៅក្រុងបាវិត រកឃើញសារធាតុញៀនសរុបទម្ងន់ ៦,២០១.៨៤ក្រាម(ជាង០៦គីឡូក្រាម) និងគោលដៅទី២ នៅផ្ទះជួលភូមិចេក សង្កាត់ចេក ក្រុងស្វាយរៀង រកឃើញសារធាតុញៀនសរុបទម្ងន់ ៥០,៧១៨.៩៨ក្រាម(៥០គីឡូ៧១៨.៩៨ក្រាម) រួមទាំងឧបករណ៍ និងសម្ភារៈកែច្នៃមួយចំនួនធំ។
បច្ចប្បន្នជនសង្ស័យរួមជាមួយវត្ថុតាងត្រូវបានបញ្ជួនទៅកាន់សាលាដំបូងខេត្តដើម្បីចាត់ការបន្តតាមច្បាប់៕



-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


