សន្តិសុខសង្គម
បុរសម្នាក់លួចចាក់សោរបន្ទប់ ខណៈតាមទាន់ប្រពន្ធនាំប្រុសស្នេហ៍មកដេក បង្កការភ្ញាក់ផ្អេីល
ភ្នំពេញ ៖ ប្តីប្រពន្ធមួយគូរក្រោយពីរៀបសែនប្រេនជាមួយគ្នានិងមានកូនស្រីម្នាក់ជាចំណងដៃបែរជាប្រពន្ធបែកចិត្តលួចបង្កេីតស្នេហ៍ជាមួយអ្នកធ្វេីការជាមួយគ្នា ខណៈប្តីចេញទៅធ្វេីការបាត់ ប្រពន្ធនាំប្រុសស្នេហ៍មកដល់បន្ទប់ជួលសំងំតែពីរនាក់ ស្រាប់តែប្តីមកទាន់ចាក់សោរខាងក្រៅហៅបងប្អូនមកជួយមេីលជាក់ស្តែង បង្កការភ្ញាក់ផ្អេីល កាលពីវេលាម៉ោង២រសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៥ នៅបន្ទប់ជួលភូមិកន្ទោកខាងជេីង សង្កាត់កន្ទោក ខណ្ឌកំបូល។
បុរសជាប្តីឈ្មោះ ផល ជំនិត អាយុ២៦ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅបន្ទប់ជួលភូមិកន្ទោកជេីង សង្កាត់កន្ទោក ខណ្ឌកំបូល ចំណែកប្រពន្ធឈ្មោះទ្រី បូរី អាយុ២៧ឆ្នាំ មុខរបរកម្មររោងចក្រ ស្នាក់នៅជាមួយគ្នា មានស្រុកកំណេីតនៅខេត្តកំពង់ចាម ។ ដោយឡែកប្រុសស្នេហ៍នោះឈ្មោះសិលា អាយុ១៨ឆ្នាំ មុខរបរកម្មកររោងចក្រ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណេីតនៅពោធិ៍សាត់។
តាមការបំភ្លឺរបស់ភាគីខាងប្តីបានឱ្យដឹងថា ខ្លួននិងប្រពន្ធបានរស់នៅជាមួយគ្នារយៈពេលជាង៣ឆ្នាំមកហើយ ប៉ុន្តែមិនបានរៀបការនោះឡើយ គឺគ្រាន់តែសែនព្រេនចាស់ទុំដឹងឮតែប៉ុណ្ណោះ និងពុំបានចុះអេតាសុីវិលទេ ហើយបង្កើតបានកូនស្រីម្នាក់អាយុ៤ឆ្នាំហើយដែរ ។ ពួកខ្លួនបានទុកកូនឱ្យម្ដាយមើលថែនៅខេត្តតាកែវ រួចបាននាំគ្នាមកធ្វើការរោងចក្រនៅក្នុងភូមិកើតហេតុ ខាងលើ ដោយខ្លួនជាកម្មកររោងចក្រកាត់ដេរ ចំណែកប្រពន្ធធ្វើការរោងចក្រផលិតអំពូលភ្លើងជាមួយប្រុសសហាយ ។
បុរសជាប្ដីបាននិយាយបន្តថា ប្រពន្ធធ្វើការវេនយប់ ចំណែកខ្លួនធ្វើការវេនថ្ងៃ ហើយខ្លួនបានសង្ស័យទៅលើប្រពន្ធរយៈពេល១អាទិត្យកន្លងមកហើយថា នាងលួចផិតប្រុសថ្មី ខ្លួនក៏បានសម្រេចចិត្តតាមដានឱ្យដឹងការពិត ។ លុះដល់ថ្ងៃកើតហេតុខ្លួនបានសុំច្បាប់រោងចក្រធ្វើការតែ១ព្រឹកប៉ុណ្ណោះ ដើម្បីចេញមកបន្ទប់ជួលតាមដានប្រពន្ធ ហើយពេលមកដល់បានគោះទ្វារហៅ មួយសន្ទុះទើបប្រពន្ធបើកទ្វារឱ្យចំណែកប្រុសសហាយរបស់ប្រពន្ធបានរត់ចូលទៅពួននៅក្នុងបន្ទប់ទឹក ។
បុរសជាប្ដីបាននិយាយទៀតថា ពេលនោះខ្លួនក៏បានយកសោរកិបទ្វារបន្ទប់ពីខាងក្រៅ រួចខលហៅតាបង្កើតរបស់ខ្លួនឱ្យទៅជួយមើលជាក់ស្ដែង ហើយខ្លួនសម្រេចចិត្តឈប់យកប្រពន្ធនេះតទៅទៀតហើយ ។ ខ្លួនបានខលប្រាប់រឿងរ៉ាវដល់ម្ដាយបង្កើតបានដឹង ហើយម្ដាយក៏ប្រាប់ថាឱ្យលែងលះដែរ គាត់មិនឱ្យយកប្រពន្ធផិតបែបនេះឡើយ ពេលនេះខ្លួនទៅស្នាក់នៅបណ្ដោះអាសន្ននៅផ្ទះតាសិន រង់ចាំទៅលែងលះគ្នានៅឯស្រុកកំណើតខាងប្រពន្ធ។
ខណៈដែលបុរសជាប្ដីសម្រេចចិត្តឈប់យក បានវេចខោអាវចាកចេញពីបន្ទប់ ស្រ្តីជាប្រពន្ធបានយំឱបជើងនិងសុំអង្វរឱ្យលើកលែងទោសឱ្យប៉ុន្តែប្ដីមិនព្រមឡើយ និងចាកចេញទៅបាត់ ។ ចំណែកបុរសដែលជាប្រុសសហាយបានប្រាប់ថា ខ្លួននិងស្រ្តីរូបនោះបានទាក់ទងស្នេហាជាមួយគ្នារយៈពេល៥ខែមកហើយ ដោយនាងប្រាប់ថាអត់មានប្ដីមានកូននោះទេ ទើបខ្លួនទាក់ទងហើយមិននឹកស្មានថាទីបំផុតមានរឿងបែបនេះសោះ៕
ដោយ ៖ សុខា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


