សន្តិសុខសង្គម
នគរបាលព្រហ្មទណ្ឌ បំបែកសំណុំរឿងឃាតកម្មសម្លាប់ជនជាតិចិនពីរនាក់នៅខេត្តព្រះសីហនុ
កម្លាំងនគរបាលនៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដឹកនាំសហការជាមួយស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បំបែកសំណុំរឿងករណីឃាតកម្មសម្លាប់ជនជាតិចិនប្រុសស្រីចំនួនពីរនាក់នៅខេត្តព្រះសីហនុ ហើយដឹកសពជយកមកទម្លាក់ចោលក្នុងស្រុកកោះធំ ខេត្តកណ្ដាល។ ជនសង្ស័យជាជនជាតិចិនមានគ្នាចំនួន៣នាក់ ត្រូវបានឃាត់ខ្លួននៅចំណុចច្រកចេញផ្លូវល្បឿនលឿន ស្ថិតក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ជនសង្ស័យទាំងបីនាក់ដែលឃាត់ខ្លួនមាន ១ ឈ្មោះ REN JIASHENG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន។ ២ ឈ្មោះ JIANG BAO ភេទប្រុស អាយ៤៨ឆ្នាំ ជនជាតិចិន និង៣ ឈ្មោះ YE YIYONG ភេទប្រុស ជនជាតិចិន។ ក្រោយពីឃាត់ខ្លួនសង្ស័យខាងលើត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មានករណីបាត់ខ្លួនជនរងគ្រោះឈ្មោះ ZHANG RUJU ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិចិន និងឈ្មោះ DONG YUANYUAN ភេទប្រុស អាយុ៣៩ឆ្នាំ ជនជាតិចិន ស្នាក់នៅសណ្ឋាគារ ស៊ីនហ្វា ស្ថិតក្នុងភូមិ៤ សង្កាត់៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ លុះនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៥ សពជនរងគ្រោះចំនួន២នាក់ខាងលើ ត្រូវបានគេប្រទះឃើញ ដែលត្រូវគេសម្លាប់រួចយកទៅទម្លាក់នៅក្នុងទន្លេបាសាក់ ស្ថិតក្នុងភូមិពោធិបាន ឃុំពោធិបាន ស្រុកកោះធំ ខេត្តកណ្តាល។

បន្ទាប់ពីពិនិត្យលើសាកសព និងបើកការស្រាវជ្រាវតាមនីតិវិធី និងជំនាញរហូតកំណត់បានអត្តសញ្ញាណ និងទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យដែលបានប្រព្រឹត្តបទ ទើបឈានដល់ការឃាត់ខ្លួនតែម្ដង៕
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


