Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌកំបូល ដាក់គ្រឿងចក្រស្តារប្រឡាយនិងអណ្តូងលូ ដើម្បីរំដោះទឹកជំនន់ក្នុងមូលដ្ឋាន

បានផុស

នៅ

កាលពីថ្ងៃអាទិត្យ ទី០៥ ខែតុលា ឆ្នាំ២០២៥ ក្រោមការណែនាំ និងការយកចិត្តទុកដាក់ពីលោក ឃឹម ស៊ុនសូដា អភិបាលនៃគណៈអភិបាលខណ្ឌកំបូល លោក ទ្រី ណារ៉េត អភិបាលរងខណ្ឌកំបូល បានដឹកនាំក្រុមមន្រ្តីការិយាល័យសាធារណការ ដឹកជញ្ជូន អនាម័យ បរិស្ថាន និងសណ្ដាប់ធ្នាប់សាធារណៈ រួមជាមួយអាជ្ញាធរសង្កាត់ និងមន្ត្រីភូមិ ចុះពិនិត្យ និងអនុវត្តការងារស្ដារប្រឡាយដើម្បីរំដោះទឹកជំនន់នៅលើផ្លូវបេតុងក្នុងដីឡូត៍ ស្ថិតនៅភូមិតាសេក និងភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ទ្រី ណារ៉េត បានឱ្យដឹងថា ការងារនេះមានគោលបំណងដ៏សំខាន់ក្នុងការកែលម្អប្រព័ន្ធបណ្ដាញបង្ហូរទឹក និងសម្រួលបញ្ហាទឹកជំនន់ដែលធ្លាប់ជន់លិចជាញឹកញាប់នៅតាមផ្លូវបេតុងក្នុងតំបន់នោះ។ លោកក៏បានឱ្យដឹងទៀតថា នេះការសហការយ៉ាងសកម្មរបស់មន្ត្រីអាជ្ញាធរ និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានបង្ហាញពីស្មារតីសហការរបស់សហគមន៍ក្នុងការរក្សាសណ្តាប់ធ្នាប់ និងអនាម័យបរិស្ថាន។

លោកអភិបាលរង ក៏បានលើកឡើងបន្ថែមថា អាជ្ញាធរខណ្ឌនឹងបន្តតាមដាន និងពង្រឹងសកម្មភាពសម្អាតប្រឡាយ លូបង្ហូរទឹក ដើម្បីធានាថាប្រជាពលរដ្ឋអាចរស់នៅក្នុងបរិស្ថានស្អាត មានសុវត្ថិភាព ក្រោយការយកចិត្តទុកដាក់ពីរដ្ឋបាលខណ្ឌកំបូល។

លោក ឈុំ សុវណ្ណ ជាអាជីករលក់ដូរនៅតាមបណ្តោយផ្លូវបេតុង ភូមិតាកេរ្តិ៍ បានសម្តែងការថ្លែងអំណរគុណចំពោះការយកចិត្តទុកដាក់ ប្រកបដោយទឹកចិត្តក្នុងការដោះស្រាយបញ្ហាបែបអនុវត្តពិតប្រាកដពីសំណាក់លោកអភិបាលខណ្ឌកំបូល ឃឹម ស៊ុនសូដា ដែលបានព្យាយាមជាប្រចាំក្នុងការរកដំណោះស្រាយសម្រាប់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម