Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ទីស្តីការគណៈរដ្ឋមន្ត្រី​ចាក់វ៉ាក់សាំង​AstraZeneca ២ ដូសរួចហើយ តេស្តមានវិជ្ជមានកូវីដ១៩

បានផុស

នៅ

ទីស្តីការគណៈរដ្ឋមន្ត្រី​នៅ​ថ្ងៃ​ទី​១៣​ ខែ​ឧសភា បាន​ប្រកាស​ថា​លោកជំទាវ​ មាសសាឯម ដានី រដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្ត្រី​មាន​វិជ្ជមាន​កូវីដ១៩។ លោកជំទាវ​ មាន​វ័យ​៧១ឆ្នាំ បាន​ទៅ​ចាក់​វ៉ាក់សាំង​កូវីដ១៩​ AstraZeneca (Covishield) ដូស​ទី​២​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត។

ទីស្តីការគណៈរដ្ឋមន្ត្រី​​ប្រាប់​ថា​លោកជំទាវ ចាប់​ផ្តើម​មិន​ស្រួល​ខ្លួន​នៅ​ថ្ងៃ​ទី​៦​-៧ ខែ​ឧសភា និង​បាន​ធ្វើ​តេស្ត​នៅ​ថ្ងៃ​ទី​១២​ ខែ​ឧសភា​ នៅ​គេហដ្ឋាន​របស់​ខ្លួន​ នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការមន រាជធានីភ្នំពេញ ហើយ​រក​ឃើញ​លទ្ធផល​វិជ្ជមាន។

ទីស្តីការគណៈរដ្ឋមន្ត្រី​បញ្ជាក់​ថា​ចាប់​តាំង​ពី​ថ្ងៃ​ទី​១៤​ខែ​មេសា​ លោកជំទាវ មាសសាឯម ដានី មិន​បាន​មក​បំពេញ​ការ​ងារនៅ​ទីស្តីការគណៈរដ្ឋមន្ត្រី​ទេ។ ហើយ​ថា​ចំពោះ​អ្នក​ពាក់​ព័ន្ធ​ផ្ទាល់​ជាមួយ​លោក​ជំទាវ​ ត្រូវ​យក​សំណាក​នៅ​តាម​ទីតាំង​ដែល​ក្រសួង​សុខាភិបាលបាន​កំណត់​ដូច​ជា​ មន្ទីរពេទ្យខ្មែរ-សូវៀត, វិទ្យាល័យ​បាក់ទូក​ វិទ្យាល័យបឹងត្របែក មណ្ឌលសុខភាព​ចាក់អង្រែ​ក្រោម​ជាដើម៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ ថ្ងៃ មុន

អ្នកឧកញ៉ា គួច ម៉េងលី÷ បើមិននាំខ្លួនមេខ្លោងក្រុមហ៊ុន CIC Plc មកផ្ដន្ទាទោសទេ ពលរដ្ឋនឹងលែងជឿប្រព័ន្ធយុត្តិធម៌កម្ពុជា

ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន

Breaking News! បណ្ដាញសង្គម Facebook មានបញ្ហានៅទូទាំងពិភព​លោកជាថ្មី

កីឡា៥ ថ្ងៃ មុន

ជើងឯកម៉ុងហ្គោលី Erdene​ អរគុណបុរសធ្លាប់ដឹកដៃ ឈឿង ល្វៃ ធ្វើឲ្យក្តីស្រមៃក្លាយជាការពិត

ជីវិតកម្សាន្ដ៤ ថ្ងៃ មុន

ខេមរៈ សិរីមន្ត ៖ «ទោះខ្ញុំមិនមែនជាអ្នកធំ តែសុំធ្វើកិច្ចការធំខ្លះជូនជាតិតាមវិជ្ជាជីវៈសិល្បៈ បង្ហាញទៅពិភពលោក»

សន្តិសុខសង្គម២១ ម៉ោង មុន

សមត្ថកិច្ចស្រុកស្វាយលើ ឃាត់ខ្លួនប្តីប្រពន្ធ ១គូសង្ស័យរួមគំនិតសម្លាប់កូនខ្លួនឯង អាយុទើបតែ ២២ខែ

Sokha Hotels

ព័ត៌មានពេញនិយម