Connect with us

ព័ត៌មានជាតិ

ផ្លូវ​ថ្មើរជើង​ក្រោម​ដី​ដំបូងបំផុតនៅ​ខេត្ត​ព្រះសីហនុនឹង​លេចរូបរាងនៅចុង​ខែ​ឧសភា​នេះ

បានផុស

នៅ

ផ្លូវ​ក្រោម​ដី​ថ្មើរជើង​ចំនួន ២ កន្លែង នៅតាមបណ្តោយផ្លូវជាតិលេខ៤ នៅ​ខេត្ត​ព្រះសីហនុ កំពុង​សម្រុក​ស្ថាបនា គ្រោង​បញ្ចប់​នៅ​ចុង​ខែ​ឧសភា​នេះ។ ផ្លូវ​ថ្មើរ​ជើង​ក្រោមដី​ទាំង​ពីរ​ខ្សែ មួយ​កន្លែង​ស្ថិត​នៅ​ចំ​ពី​មុខ​វិទ្យាល័យ ហ៊ុនសែន ឃ្លាំងលើ និង​មួយ​កន្លែង​ទៀត​ស្ថិត​នៅ​ទី​ប្រជុំជន​រោងចក្រ ដែល​ខ្សែ​នីមួយៗ​មាន​ប្រវែង ៥៣ម៉ែត្រ ទទឹង៧ម៉ែត្រ និង​កម្ពស់ ៣,២ម៉េត្រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឧត្ដមសេនីយ៍ទោ វង់ សំអាត មេបញ្ជាការ​រង កង​កម្លាំង​វិស្វកម្ម​សម្តេច​តេជោ ហ៊ុន សែន បាន​ឱ្យ​ដឹង​ថា ផ្លូវថ្មើរជើងក្រោមដីចំនួន២កន្លែងនេះ ធ្វើ​ឡើង​សម្រាប់​សម្រួល​ការ​ធ្វើ​ដំណើរ បញ្ចៀស​ការ​កកស្ទះ និង​គ្រោះ​ថ្នាក់​ចរាចរណ៍ ដែល​អាច​ឲ្យ​សិស្សានុសិស្ស កម្មករ កម្មការិនីឆ្លងកាត់​ផ្លូវ​ប្រក​ដោយ​សុវត្ថិភាព។ ថ្មើរជើង​ក្រោម​ដី​នេះ ក្រៅ​ពី​សម្រាប់​ដើរ​ហើយ​នោះ ក៏​មាន​ផ្លូវ​សម្រាប់​ឲ្យ​ប្រជាពលរដ្ឋ​បណ្ដើរ​កង់ និង​ម៉ូតូ​ឆ្លងកាត់​បាន​ផង​ដែរ។ អត្ថបទ៖ Dy Bunnara

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ ថ្ងៃ មុន

ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ​ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅ​តែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ

សន្តិសុខសង្គម៧ ថ្ងៃ មុន

ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ​៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ

ព័ត៌មានជាតិ៥ ថ្ងៃ មុន

ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល

ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ មុន

អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ

Sokha Hotels

ព័ត៌មានពេញនិយម