Connect with us

កីឡា

សារ ទី កំពុងសាង​ស្ថិតិ​ថ្មី​​​ក្នុង​អាជីព​របស់​ខ្លួន នៅ​ក្លិប​ថ្មី ភ្នំពេញ​ក្រោន

បានផុស

នៅ

ខ្សែប្រយុទ្ធ​កម្ពុជា សារ ទី បានធ្វើឱ្យអ្នកគាំទ្រលើកសរសើរមិនដាច់ពីមាត់អំពីសមត្ថភាព​នៅ​លើ​ទី​លាន​ បន្ទាប់ពីផ្លាស់មកចូលរួមជាមួយក្លិប ភ្នំពេញក្រោន នៅរដូវកាល ២០២៥-២០២៦។ ថ្មីៗនេះរូបគេទើបតែសាង​កំណត់ត្រាផ្ទាល់ខ្លួនមួយជាលើកដំបូង ដោយអាចរកបានគ្រាប់បាល់ចំនួន ៣ ប្រកួតជាប់ៗគ្នា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សារ ទី ពិតជារួមចំណែកធំមែនទែន ក្នុងការជួយក្រុម ភ្នំពេញក្រោន នៅរដូវកាលនេះ ដោយរូបគេកំពុងកំពុងក្លាយជាកីឡាករដ៏សំខាន់ម្នាក់នៅតំបន់ប្រយុទ្ធ។ កីឡាករ ដែលមិនសូវមាននាទីលេងនៅ វិសាខា ប៉ុន្តែការផ្លាស់មកកាន់ ភ្នំពេញក្រោន បានធ្វើឱ្យរូបគេទទួលបានផលវិជ្ជមាន ដោយស្ថិតនៅជម្រើសដំបូងសឹងតែគ្រប់ការប្រកួត និងរកបានគ្រាប់បាល់បានជារឿយៗ។

ការប្រកួតក្នុងលីគកំពូល កម្ពុជា ៣ ប្រកួតចុងក្រោយ គឺរូបគេរកបានគ្រាប់បាល់បាន ៣ ប្រកួតជាប់ៗគ្នា ដោយអំឡុងការប្រកួត ភ្នំពេញក្រោន ឈ្នះ ព្រះខ័នរាជស្វាយរៀង ៣-២ រូបគេរកបាន ១ គ្រាប់។ ការប្រកួត ភ្នំពេញក្រោន ឈ្នះ គិរីវង្សសុខសែនជ័យ រូបគេរកបាន ១ គ្រាប់ និងការប្រកួតចុងក្រោយកាលពីថ្ងៃ អាទិត្យ ទី ១៩ ខែ តុលា ដែល ភ្នំពេញក្រោន ឈ្នះ អាយអេសអាយ ដង្កោរសែនជ័យ ៤-២ កីឡាកររកបាន ១ គ្រាប់ទៀត។

សារ ទី

សារ ទី បានចាប់ផ្តើមអាជីពជាកីឡាករបាល់ទាត់ដំបូងនៅអតីតក្លិប អគ្គិសនីកម្ពុជា ពីឆ្នាំ ២០១៩ ដល់ ២០២២ មុនពេលចូលរួមជាមួយក្លិប វិសាខា ពីឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៥។ យ៉ាងណា ក្នុងការប្រកបអាជីពនៅ ២ ក្លិបនេះ គឺ សារ ទី មិនធ្លាប់រកបានគ្រាប់បាល់ ៣ ប្រកួតជាប់ៗគ្នាបែបនេះឡើយ។ លើកលែងតែនៅឆ្នាំ ២០២២ ដែលពេលនោះលេងនៅ វិសខា រូបគេរកបានគ្រាប់បាល់ ២ ប្រកួតជាប់គ្នាម្តង។

គួរឱ្យដឹងថា សារ ទី នៅរដូវកាលនេះ បានបង្ហាញខ្លួនជាមួយ ភ្នំពេញក្រោន សរុបចំនួន ៩ ប្រកួតគ្រប់កម្មវិធី ក្នុងនោះរកបានគ្រាប់បាល់បានចំនួន ៥ គ្រាប់ និង ៣ បញ្ជូន (assists)៕

សារ ទី

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម