Connect with us

កីឡា

សម្តេច​តេជោ ហ៊ុន សែន ស្នើ​ឲ្យ​លុបចោលការ​ពិន័យ ៦ ខែលើកូន​ប្រុស​ អេ ភូថង ទាំង​ពីរ​នាក់

បានផុស

នៅ

សម្តេច​អគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធភានៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា បានស្នើ​ឲ្យ​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរលុប​ចោល​ការ​ពិន័យ​រយៈ​ពេល ៦ ខែ​លើ​កីឡាករ ម៉ឺន មេឃា និង អេ មាំម៉ារីនភូថង ដែល​ជា​កូន​ប្រុស​របស់​លោក អេ ភូថង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សម្តេច​តេជោ​បាន​សរសេរ​ថា ៖«ក្រោយការផ្ទុះការវែកញែកលើរឿង សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ​ហាម​ឃាត់​កីឡាករ​ ២ រូប​មិន​ឲ្យប្រកួត​​រយៈពេល ៦ ខែក្នុងពេលកីឡាករទាំងពីររូបកំពុងត្រៀមប្រកួតនៅក្រៅប្រទេស។ ខ្ញុំសូម​សំណូម​ពរ​ដ៏​ទទូចឲ្យសហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរលុប​ចោលសេចក្តីជូនដំណឹងនេះសិន ព្រោះវាទាក់ទងជាមួយកិត្តិយសជាតិផង និងវិធីដោះស្រាយបញ្ហារបៀបរបបនៃការងារផ្ទៃក្នុងសហព័ន្ធផង។

ការដោះស្រាយផ្សេងទៀតរង់ចាំឲ្យ​កីឡាករទាំងពីររូប និងគណៈប្រតិភូវិល​ចូលប្រទេសវិញ ចាំពិភាក្សាដោះស្រាយជាក្រោយដោយស្មារតីសាមគ្គីភាព និងការយោគយល់គ្នា»។

ការ​ពិន័យ​របស់ សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ ឆ្នាំ ២០២៦ ពាក់​ព័ន្ធ​នឹង​កីឡាករ​គុន​ខ្មែរ​ទាំង​ពីរមិន​គោរព​តាម​​ច្បាប់​ទម្លាប់​របស់​ កង​យោធពលខេមរភូមិន្ទ ដែល​កីឡាករ​ទាំង​ពីរ​ជា​ទាហាន។ ការ​ពិន័យ​នេះ​ក៏​ស្រប​ពេល​កីឡាករ ម៉ឺន មេឃា ចេញ​ដំណើរ​ទៅ​ប្រកួត​នៅ​ប្រទេស​អង់គ្លេស ខណៈ​កីឡាករ ម៉ឺន មេឃា មាន​ឈ្មោះ​ប្រកួតនៅ​ថ្ងៃ​ទី​២៨ ខែ​កុម្ភៈ ឆ្នាំ ២០២៦ នៅ​ខេត្ត​រតនគិរី។

បច្ចប្បន្ន​នេះ កីឡា​ប្រដាល់​គុន​ខ្មែរ កំពុង​រីក​ចម្រើន​លើ​ឆាក​អន្តរជាតិ​ដោយ​មាន​កីឡាករ កីឡាការិនី​ជា​ច្រើនចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស។ ជា​មួយ​​គ្នា​នេះ ក៏​មានកម្មវិធី​ប្រកួត​ជា​ច្រើន​ត្រូវ​បាន​ម្ចាស់​ឧបត្ថម្ភទៅ​រៀបចំ​នៅ​ក្រៅ​ប្រទេស​ដូច​ជា បារាំង អាមេរិក អូស្ត្រាលី ក្រិក និង​ប្រទេស​ជា​ច្រើន​ទៀត។ ទោះ​បី​ជា​យ៉ាង​ណា បើ​ឲ្យ​គិត​ឲ្យ​ស៊ី​ជម្រៅ​ទៅ ​បញ្ហា​ផ្ទៃ​ក្នុង​របស់​សហព័ន្ធ​ក្នុង​ការ​គ្រប់​គ្រង និង​ដឹក​នាំ​នៅ​តែ​មាន ហើយ​គុណភាពនៃ​កីឡាករម្នាក់​ៗ​ក៏​មិន​សូវ​ខ្លាំង​ដែរ ហើយ​ជា​រឿយ​ៗ​ក៏​រង​ការ​រិះ​គន់​ពី​អ្នក​គាំទ្រ​ដែរ៕​

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម