កីឡា
ក្រុមនារីស្រុករមាសហែក និង ព្រះខ័នរាជស្វាយរៀង ជាក្រុមមិនទាន់ចាញ់ដូចគ្នា ក្នុងពានស្វាយរៀងខាប់នារី ត្រឹមសប្តាហ៍ទី៥
ក្រុមបាល់ទាត់នារី សសយក ស្រុករមាសហែក និងក្រុមនារីព្រះខ័នរាជស្វាយរៀងអាយុ ១៦ ឆ្នាំ កំពុងប្រជែងគ្នាខ្លាំងទាំងចំនួនគ្រាប់បាល់ និងចំណាត់ថ្នាក់ក្នុងពានរង្វាន់ ស្វាយរៀងខាប់ នារី លើកទី២ គិតត្រឹមសប្តាហ៍ទី៥ កាលពីចុងសប្តាហ៍កន្លងទៅនេះ។

កាលពីសប្តាហ៍ទី ១ ក្រុមនារី ស្រុករមាសហែក បានយកឈ្នះ ក្រុមនារី ស្រុកស្វាយទាប ៣-១ និងសប្តាហ៍ទី២ ពួកគេបានយកឈ្នះក្រុមនារី 2 Brother ១៣-១។ នៅសប្តាហ៍ទី៤ ពួកគេបានឈ្នះក្រុម CRS Sport ៦-២ និងសប្តាហ៍ទី ៥ បានយកឈ្នះក្រុមនារីវិទ្យាល័យព្រះពន្លា ៧-០។

ចំណែក ក្រុមនារី ព្រះខ័នរាជស្វាយរៀង បានឈ្នះ ក្រុមសសយក ស្រុកកំពង់រោទិ៍ ៤-១ ក្នុងសប្តាហ៍ទី១, ឈ្នះក្រុមស្រុកស្វាយទាប ២-១ ក្នុងសប្តាហ៍ទី២, ឈ្នះក្រុមវិទ្យាល័យព្រះពន្លា ៤-០ ក្នុងសប្តាហ៍ទី៣ និងឈ្នះ ក្រុម CRS Sport ៤-០ ក្នុងសប្តាហ៍ទី៥។

គិតត្រឹមសប្តាហ៍ទី៥ ក្រុមនារី ព្រះខ័នរាជស្វាយរៀងអាយុ ១៦ឆ្នាំ និងក្រុមនារីស្រុករមាសហែក មាន ១២ ពិន្ទុ ស្មើគ្នា បន្ទាប់ពីឈ្នះទាំង ៤ ប្រកួតដូចគ្នា ប៉ុន្តែក្រុមស្រុករមាសហែក ឈរលេខ ១ ដោយសារចំណេញគ្រាប់បាល់ច្រើនជាង ខណៈក្រុមនារីព្រះខ័នរាជស្វាយរៀង ឈរលេខ ២។

សប្តាហ៍ទី ១
- ព្រះខ័នរាជស្វាយរៀង ៤-១ ស្រុកកំពង់រោទ៍
- ស្រុករមាសហែក ៣-១ ស្រុកស្វាយទាប
- វិទ្យាល័យព្រះពន្លា ១-៣ CRS Sports
សប្តាហ៍ទី ២
- ស្រុករមាសហែក ១៣-១ 2 Brother
- វិទ្យាល័យព្រះពន្លា ១-១ ស្រុកកំពង់រោទិ៍
- ស្រុកស្វាយទាប ១-២ ព្រះខ័នរាជស្វាយរៀង
សប្តាហ៍ទី ៣
- វិទ្យាល័យព្រះពន្លា ០-៤ ព្រះខ័នរាជស្វាយរៀង
- CRS Sport ១-០ 2 Brother
- ស្រុកស្វាយទាប ៣-០ ស្រុកកំពង់រោទិ៍
សប្តាហ៍ទី ៤
- CRS Sport ១-០ ស្រុកស្វាយទាប
- CRS Sport ២-៦ ស្រុករមាសហែក
- ស្រុកកំពង់រោទិ៍ ០-០ 2 Brother
សប្តាហ៍ទី ៥
- ព្រះខ័នរាជស្វាយរៀង ៤-០ CRS Sport
- 2 Brother ១-៣ ស្រុកស្វាយទាប
- ស្រុករមាសហែក ៧-០ វិទ្យាល័យព្រះពន្លា
អត្ថបទ៖ វិរបុត្រ
-
កីឡា៥ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៥ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
សន្តិសុខសង្គម១ សប្តាហ៍ agoបារីជិត១០០ប៊ិច ត្រៀមដឹកគេចពន្ធទៅថៃ ត្រូវបានសមត្ថកិច្ចបង្ក្រាបបានទាន់ពេល ខណ:ក្រុមឈ្មួញគ្មានញញើតច្បាប់


