កីឡា
Ran និង Ishikawa ជាប់ Top 10 ជាស្មាត់ល្អបំផុតនៅ Nations League វគ្គជុំដំបូង
ស្មាត់របស់ក្រុមជម្រើសជាតិ ជប៉ុន ២ រូប រួមមានកីឡាករ Ran Takahashi និង Yuki Ishikawa បានជាប់នៅក្នុងចំណាត់ថ្នាក់កំពូលទាំង ១០ ជាស្មាត់ល្អបំផុតក្នុងពាន FIVB Volleyball N6ations League 2026 វគ្គជុំដំបូង។

ក្រុមបាល់ទះជ្រើសជាតិ ជប៉ុន បានបញ្ចប់ការប្រកួតជុំដំបូង នៃពាន FIVB Nations League 2026 យ៉ាងល្អឥតខ្ចោះ ដោយឆ្លងកាត់ ១២ ប្រកួតរយៈពេល ៣ សប្តាហ៍ ទទួលបានជ័យជម្នះទាំង ១២ ប្រកួត។ ពួកគេក៏បានបំបែកកំណត់ត្រាធំ ១ ផងដែរ ដោយក្លាយជាក្រុមដំបូងគេ ដែលលេងមិនចាញ់សោះសូម្បីមួយប្រកួតនៅជុំដំបូង។

ជ័យជម្នះដ៏វិសេសវិសាលនេះ គឺកើតឡើងតាមរយៈការសហការគ្នាយ៉ាងល្អ ពីកីឡាកររបស់ ជប៉ុន ទាំងអស់ ជាពិសេសគឺ Ran និង Ishikawa។ ស្មាត់ទាំង ២ បានស្ថិតនៅលំដាប់ចំណាត់ថ្នាក់កំពូលទាំង ១០ ជាមួយនឹងស្មាត់កំពូលៗមកពីជុំវិញពិភពលោកជាច្រើនទៀត ជាស្មាត់ល្អបំផុតនៅក្នុងជុំដំបូងនៃពាន Nations League។

Ran ស្ថិតនៅចំណាត់ថ្នាក់លេខ ៥ បន្ទាប់ពីរកវបាន ១៧២ ពិន្ទុ ខណៈ Ishikawa វិញ ស្ថិតនៅលេខ ១០ បន្ទាប់ពីរកបាន ១៤២ ពិន្ទុ។ ដោយឡែកកីឡាករ ដែលឈរលេខ ១ គឺស្មាត់ ប៊ុលហ្គារី Aleksandar Nikolov ដោយរកបាន ២៤៧ ពិន្ទុ។

ចំណាត់ថ្នាក់បន្ទាប់ គឺស្មាត់ ប៊ែលហ្ស៊ិក Reggers ឈរលេខ ២ រកបាន ២៤៦ ពិន្ទុ, ស្មាត់ Nik Mujanović របស់ ស្លូវេនី ឈរលេខ ៣ រកបាន ១៩៦ ពិន្ទុ, ស្មាត់ Adis Lagumdzija របស់ តួកគី ឈរលេខ ៤ រកបាន ១៧៧ ពិន្ទុ, ស្មាត់ Mathis Henno របស់ បារាំង ឈរលេខ ៦ រកបាន ១៦៥ ពិន្ទុ។
ស្មាត់ Luciano Vicentin របស់ អាហ្សង់ទីន ឈរលេខ ៧ រកបាន ១៥៧ ពិន្ទុ, ស្មាត់ Ali Hajipour MoghadDam FaroUji របស់ អ៊ីរ៉ង់ ឈរលេខ ៨ រកបាន ១៥៤ ពិន្ទុ និងមួយរូបទៀត ស្មាត់របស់ក្រុមជម្រើសជាតិ អាល្លឺម៉ង់ កីឡាករ Erik Röhrs ឈរលេខ ៩ រកបាន ១៤៨ ពិន្ទុ។

គួរបញ្ជាក់ ថា ពាន Nations League 2026 បានរកឃើញក្រុមខ្លាំងទាំង ៨ ឡើងមកកាន់វគ្គ ៨ ក្រុមចុងក្រោយហើយ ក្នុងនោះ ជប៉ុន ត្រូវជួបជាមួយ ចិន, អ៊ីតាលី ជួបជាមួយ អាមេរិក, ប៉ូឡូញ ត្រូវជួបក្រុម អ៊ុយក្រែន និង ស្លូវេនី ត្រូវជួប តួកគី។ ការប្រកួតវគ្គ ៨ ក្រុម នឹងធ្វើឡើងនៅថ្ងៃទី ២៩ និង ៣០ ខែ កក្កដា ឆ្នាំ ២០២៦៕

អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


