Connect with us

កីឡា

ការពន្យារពេល​ស៊ី​ហ្គេម​វៀតណាម​ទៅ​ឆ្នាំ២០២២ គឺ​ផ្តល់ឱកាស​ឲ្យ​កីឡាករ​កីឡាការិនី​ហ្វឹកហាត់​បង្កើន​បច្ចេកទេស​កាន់តែ​ល្អ​

បានផុស

នៅ

លោកស្រី ហង់ ស៊ី​មន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា បាន​បញ្ជាក់​ថា ការពន្យារពេល​នៃ​ស៊ី​ហ្គេម​លើក​ទី​៣១ របស់​ម្ចាស់ផ្ទះ​វៀតណាម ពី​ចុងឆ្នាំ ២០២១ ទៅ​អំឡុង​ពាក់កណ្តាល​ឆ្នាំ​២០២២ គឺជា​ឱ​កាស​ល្អ ដែល​ក្រុម​កីឡាករ កីឡាការិនី​រាំ​កម្ពុជា មាន​ពេលវេលា​កាន់តែច្រើន ក្នុងការ​បង្កើន​គុណភាព បច្ចេកទេស​ឆ្ពោះទៅ​ចូល រួម​ប្រកួតប្រជែង​យក​មេដាយ​ក្នុង​ស៊ី​ហ្គេម នេះ ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​អគ្គលេខាធិការ បាន​លើកឡើងថា ដោយសារតែ​នៅក្នុង​បរិបទ​កូ​វីដ​-១៩ ក្រុម​ជម្រើសជាតិ​កីឡា​រាំ ក៏ដូចជា​ក្រុម ជម្រើសជាតិ​ជាច្រើន​ទៀត កំពុង​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​ជា​បណ្តោះអាសន្ន ដោយ​មិនមាន​ការហ្វឹកហាត់​លក្ខ​ណៈ​ប្រមូលផ្តុំ​នោះឡើយ។ ការហ្វឹកហាត់​នៅតាម​ផ្ទះ ដោយ​គ្រាន់តែ​មានការ​ត្រួតពិនិត្យ​ពី​គ្រូបង្វឹក​តាម​ប្រព័ន្ធ​អន​ឡាញ​បែបនេះ មិនអាច​បង្កើន​គុណ​ផល​កីឡា​កម្រិត​ខ្ពស់​ឱ្យបាន​ល្អប្រសើរ​នោះឡើយ ។

បច្ចុប្បន្ន ក្រុម​ជម្រើសជាតិ​កីឡា​រាំ​កម្ពុជា មាន​កីឡាករ ៥​នាក់ និង​កីឡាការិនី​៥​នាក់ កំពុង​បន្ត​ការហ្វឹកហាត់​នៅតាម​ផ្ទះ​នៅ​ឡើ យ ហើយ​សហព័ន្ធ​ក៏​កំពុង​រង់ចាំ​ការរៀបចំ​ការហ្វឹកហាត់​បិទ​ខ្ទប់​របស់​ក្រសួង​អប់រំ យុវជន​និង​កីឡា និង​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​ប្រកួត​កីឡា​អាស៊ីអាគ្នេយ៍​លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) ដើម្បី​បង្ការ​ទប់​ស្តា​ត់​និង​ធានា​ឱ្យបាន​សុវត្ថិភាព​ពី​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩​។

លោកស្រី ហង់ ស៊ី​មន សង្កត់ធ្ងន់ថា ការពន្យារពេល​ស៊ី​ហ្គេម​លើក​ទី​៣១ នៅ​ប្រ​ទេ ស​វៀតណាម សហព័ន្ធ​កីឡា​រាំ​កម្ពុ​ជាមាន​ផែនការ​យុទ្ធសាស្ត្រ​រៀបចំ​ការហ្វឹកហាត់​ឱ្យ​កាន់តែ​ល្អ​បន្ថែមទៀត ក្នុង​គោលដៅ​ប្រើ ប្រាស់​ពេលវេលា​ហ្វឹកហាត់​ប្រមាណ ១​ឆ្នាំ​ទៀត ដើម្បី​ឆ្ពោះទៅ​ស្វែងរក​មេដាយ ក្នុង​កម្រិត​ណាមួយ​ពី​ស៊ី​ហ្គេម នៅ​ប្រទេស​វៀតណា​ម ក៏ដូចជា​សម្រួច​គោលដៅ​ឆ្ពោះទៅ​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​ការប្រកួត​កីឡា​ស៊ី​ហ្គេម​លើក​ទី៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

លោកស្រី ហង់ ស៊ី​មន បញ្ជាក់ថា សម្រាប់​ការត្រៀម​លើ​វិញ្ញាសា​ស៊ី​ហ្គេម​នៅ​ប្រទេស​វៀតណាម​នេះ គឺ​សហព័ន្ធ​នៅតែ​រក្សា​ការចូលរួម​ប្រកួត​លើ​វិញ្ញាសា​ទាំងអស់ ដែល​ម្ចាស់ផ្ទះ​ស៊ី​ហ្គេម​វៀតណាម បានកំណត់​បង្ហាញ​កាលពីពេល​កន្លងទៅ។ នៅក្នុង​កីឡា​រាំ​មាន​ពីរ​ប្រភេទ​ធំៗ គឺ​ប្រភេទ Standard Dance មាន​៥​វិញ្ញាសា​និង​ប្រភេទ Latin Dance មាន ៥​វិញ្ញាសា​។ នៅពេលនេះ​មិនទាន់​ដឹងថា មាន​ប៉ុន្មាន​ប្រទេស​ចូលរួម​ប្រជែង​មេដាយ សម្រាប់​ស៊ី​ហ្គេម​នៅ​វៀតណាម​លើក​នេះ​នៅឡើយ​ទេ ប៉ុន្តែ​កាលពី​ស៊ី​ហ្គេម​លើក​ទី​៣០​ឆ្នាំ ២០១ ៩ នៅ​ប្រទេស​ហ្វីលីពីន មាន​ប្រទេស​ចូល រួម​ចំនួន​៨ ក្នុងចំណោម ១១ ប្រទេស​នៅ​អាស៊ីអាគ្នេយ៍។ លោកស្រី ហង់ ស៊ី​មន បន្ថែមថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា​ទើបតែ​ចូលរួម​ស៊ី​ហ្គេម​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន​តែម្តង​ប៉ុណ្ណោះ ដោយ​មិន​ដណ្តើម​បាន​មេដាយ​ទេ គឺ​បាន​ត្រឹម​ចំណាត់ថ្នាក់​លេខ ៤​ចំនួន​២ វិញ្ញាសា​ដែរ ក្នុងចំណោម ៨​ប្រទេស​ចូលរួម។

សូម​រំឭក​ថា សហព័ន្ធ​កីឡា​រាំ​កម្ពុជា ធ្លាប់​ប្រជែង​មេដាយ​អន្តរជាតិ​ជាច្រើនលើក​ដូចជា ​បាន​ចូលរួម​ប្រកួត Indoor Game នៅ​ប្រទេស Turkmenistan បាន​ចំណាត់ ថ្នាក់​លេខ​៥ និង​លេខ​៦ ក្នុងចំណោម ១៥ ប្រទេស​ឆ្នាំ​២០១៧, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី​នៅ​តៃវ៉ាន់ ទទួលបាន​មេដាយប្រាក់​១​គ្រឿង ជាប់​ចំណាត់ថ្នាក់​លេខ​២ និង​មេដាយ​សំរឹទ្ធ​១​គ្រឿង ឆ្នាំ ២០ ១៨, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​ជើងឯក​អាស៊ី និង Open នៅ​ហុងកុង​ទទួលបាន​មេដាយ​មាស​១​គ្រឿង មេដាយប្រាក់​១​គ្រឿង និង​សំរឹទ្ធ​៤​គ្រឿង​ឆ្នាំ​២០១៨, បាន​ចូលរួម​ប្រកួត​ជើងឯក​អាស៊ី Singapore Super star Championship 2019 ដណ្តើមបាន​មេដាយប្រាក់​២​គ្រឿង នៅ​ប្រទេស​សិង្ហ​បុរី​ឆ្នាំ​២០១៩, បាន​ចូលរួម​ប្រកួត​កីឡា​រាំ​អាស៊ី ADSF Asian Open Latin Dance ឆ្នាំ​២០១៩ នៅ​តៃវ៉ាន់ ដណ្តើមបាន​មេដាយមាស​១​គ្រឿង និង​មេដាយប្រាក់​២​គ្រឿង​៕

អត្ថបទ៖ ​វិ​សិទ្ធ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៤៥ នាទី មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

ព័ត៌មានជាតិ២ ម៉ោង មុន

នៅខែមេសា-ឧសភា កម្ពុជានឹងក្ដៅខ្លាំង កម្រិត៣៨°C និងមានបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់

កីឡា៣ ម៉ោង មុន

ក្លិប Fenerbahce ពិចារណាដកខ្លួនពីលីគតួកគី ជុំវិញការវាយប្រហារលើកីឡាករ

Sokha Hotels

ព័ត៌មានពេញនិយម