Connect with us

កីឡា

ការ​ផ្សព្វផ្សាយ​កីឡា​អូឡាំពិក​បណ្តុះ​ស្មារតី​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​ជីវិត​សម្រាប់​សមត្ថភាព​ផ្លូវកាយ និង​ផ្លូវចិត្ត

បានផុស

នៅ

កណ្តាល ​៖ ​ក្រុមការងារ​របស់​គ​ណៈ​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC) បាន​ចុះ​រៀបចំ​កម្មវិធី​អប់រំ​គុណ​តម្លៃ​អូ​ឡាំ ពិ​ក (Olympic Values Education Programme)​លើក​ទី​៤ និង​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023 ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​នៅ​វិទ្យាល័យ ហ៊ុន សែន តាខ្មៅ ខេត្តកណ្តាល​កាលពី​ព្រឹក​ថ្ងៃទី​២៣ ខែ​វិ​ច្ឆិកា ឆ្នាំ​២០២០​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុង​ឱកាស​ផ្សព្វផ្សាយ​ស្តីពី​ការរៀបចំ​ព្រឹត្តិការណ៍​ការប្រកួត​កីឡា SEA GAMES 2023​ដោយ​អញ្ជើញ​ចូលរួម​ពី​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា លោក ពៅ វណ្ណា ប្រ ធាន​ការិយាល័យ​កីឡា​របស់​មន្ទីរអប់រំ​កាយ​និង​កីឡា​ខេត្តកណ្តាល និង​នាយក​សាលា ព្រមទាំង​សិស្សានុសិស្ស​ចំនួន ៥០​នាក់​។

លោក វ៉ា​ត់ ចំរើន បាន​មានប្រសាសន៍ថា ការផ្សព្វផ្សាយ​អប់រំ​គុណ​តម្លៃ​អូឡាំពិក​ផ្តោតលើ​យុវជន សិស្ស និស្សិត​តាម​គ្រឹះ ស្ថាន​សិក្សា​នានា យើង​បានចាប់ផ្តើម​ការផ្សព្វផ្សាយ​ស្មារតី​កីឡា​អូឡាំពិក​ដែល​ហៅ ថា “​ឧ​ត្ត​ម​គតិ​អូឡាំពិក​” ការងារ​ធ្វើ​កន្លងមក​នោះ គឺ​អប់រំ​ដល់​សិស្ស និស្សិត​រាប់រយ​រាប់ពាន់នាក់​ទាំង​៤​លើក​នៅ​កន្លែង​ខុសៗ​គ្នា ដើម្បី​ពង្រឹងស្មារតី​ឲ្យ​យល់​ពី​គុណ​តម្លៃ​នៃ​ជីវិត និង​កីឡា​ធ្វើជា​មូលដ្ឋាន​សម្រាប់​សមត្ថភាព​ផ្លូវកាយ និង​ផ្លូវចិត្ត​៕
ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម៦ ម៉ោង មុន

ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

សពអ្នកឧកញ៉ា ហ៊ុន សាន នឹងត្រូវដង្ហែទៅបញ្ចុះនៅវត្តច័ន្ទបុរីវង្ស ព្រឹកថ្ងៃទី២ ខែមេសា

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

របាយការណ៍​ចុងក្រោយ​បំផុត​អំពី​ការ​បំផ្លិចបំផ្លាញ និង​រង​គ្រោះ​ ព្រោះ​ការ​​រញ្ជួយ​ដី​នៅ​អាស៊ីអាគ្នេយ៍

ព័ត៌មានជាតិ៣ ម៉ោង មុន

ករណីនៅផ្លូវល្បឿនលឿន សមត្ថកិច្ច ថា ផ្ដើមពីករណីឆក់ តែជនសង្ស័យម្នាក់ដើម្បីគេចខ្លួន ក៏ភ្ជង់យកឡានពលរដ្ឋទៅ

ព័ត៌មានជាតិ៣ ម៉ោង មុន

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដឹកនាំប្រតិភូ Galaxy Navatra Group គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម ហ៊ុន សាន

Sokha Hotels

ព័ត៌មានពេញនិយម