កន្លែង​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម​ក្រុង​តូ​ក្យូ​ កំពុងតែ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ណេ​ផា​រតេក
Connect with us
Helistar Cambodia - Helicopter Charter Services

កីឡា

កន្លែង​ប្រកួត​កីឡា​អូឡាំពិក​ហ្គេម​ក្រុង​តូ​ក្យូ​ កំពុងតែ​វាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ណេ​ផា​រតេក

បានផុស

នៅ

ពេលនេះ ទីក្រុង​តូ​ក្យូ​ដែល​ជា​កន្លែង​ប្រព្រឹត្តទៅ​នៃ​ការប្រកួត​កីឡា​អូឡាំពិក​កំពុងតែ​រង​ការវាយប្រហារ​ដោយ​ព្យុះ​ទី​ហ្វុ​ង​ណេ​ផា​រតេក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ឯកឧត្តម វ៉ា​ត់ ចំរើន នាយ​បេសកកម្ម​កម្ពុជា​សម្រាប់​ការប្រកួត​កីឡា​អូឡាំពិក​នៅ​ទីក្រុង​តូ​ក្យូ​បាន​ឲ្យ​ដឹងថា​ជាមួយនឹង​ការមកដល់​នៃ​ខ្យល់​ព្រុះ​នេះ បានធ្វើ​ឲ្យ​កីឡា​ក្រៅ​សាល​(Out-Door)​មួយចំនួន​ត្រូវ​ផ្អាក ដូចជា​ប្រភេទ​កីឡា sailing canoeing និង​អាច​អត្តពលកម្ម​ផងដែរ ប្រសិនបើ​កម្រិត​ខ្យល់​ភ្លៀង​ខ្លាំង​ប្រភេទ កីឡា​ក្រៅ​សាល​ទាំងអស់​នឹងត្រូវ​ផ្អាក ។ ចំពោះ​កីឡាករ កីឡាការិនី ដែល​កំពុងតែ​ស្នាក់នៅ ក្នុងភូមិ​អូឡាំពិក ក៏មាន​ការប្រកាស​ឲ្យ​ប្រុង​ប្រយ័ត្ន​ដែរ​។

បើ​តាម​ទីភ្នាក់ងារ​ឧតុនិយម​ជប៉ុន បាន​រាយការណ៍​កាលពី​ថ្ងៃ​ចន្ទ​ថា ព្យុះ​ទី​ហ្វុ​ង ណេ​ផា​រតេក​(Nepartak)​កំពុង​ចល័ត​ពី​ភាគ​ខាងជើង នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​អាច​នឹង​បក់បោក​មក​លើ​ដែន​កោះ ដ៏​សំខាន់​របស់​ប្រទេស​ជប៉ុន ក្នុងនោះ​រួមទាំង​ទីក្រុង​តូ​ក្យូ​ផងដែរ​។ នេះ​បើ​តាម​ការចេញ ផ្សាយ ដោយសារ​ព័ត៌មាន​ចិន​ស៊ីន​ហួរ នៅ​ល្ងាច​ថ្ងៃ​ចន្ទ ទី​២៦ ខែកក្កដា ឆ្នាំ​២០២១​។

​ព្យុះ​ទី​ហ្វុ​ង Nepartak ត្រូវបាន​គេ​គិតទុក​ថា​ថា នឹងធ្វើ​ដំណើរ​ឆ្ពោះទៅកាន់​ភាគ​ខាង លិច​មហាសមុទ្រ​ប៉ាស៊ីហ្វិក ដោយ​ចូល​ទៅជិត​ភាគ​ខាងកើត ៊​និង​ភាគ​ឦសាន​នៃ​ប្រ​ទេ ស​ជប៉ុន កម្មវិធី​ប្រកួត​មួយចំនួន នៅក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក ក៏​នឹង​អាច​រង​ឥទ្ធិពល ពី​អាកាសធាតុ​ដ៏​អាក្រក់​នេះដែរ​។ ទីភ្នាក់ងារ​អាកាសធាតុ​ជប៉ុន បាន​ព្រមាន​អំពី​ភ្លៀង​ធ្លាក់​យ៉ាងគំហុក ព្រម​ជាមួយនឹង​ខ្យល់​បក់បោក​ខ្លាំង​។

ព្យុះ​ទី​ហ្វុ​ង Nepartak ដែលជា​ព្យុះ​ទី ៨ នៃ​ឆ្នាំ​២០២១ បាននឹងកំពុង​ធ្វើដំណើ​រ​ទៅ កាន់​ភាគ​ពាយ័ព្យ​នៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក នៅក្នុង​ល្បឿន​ល្បឿន​ប្រហែល ៣៥​គីឡូ ម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ទីភ្នាក់ងារ​ឧតុនិយម​រំពឹងថា ក្នុង​រយៈពេល ២៤​ម៉ោង​ខាងមុខ (​គិត​រហូតដល់​ពេលរ​សៀ​ល​ថ្ងៃ​អង្គារ​នេះ​) ទឹកភ្លៀង​ដែល​ធ្លាក់​ចុះមក នឹងមាន​កម្រិត​រហូត​ដល់ ១៥០​មី​ល្លី​ម៉ែត្រ​នៅ​តំបន់ តូ​ហូ​គុ (Tohoku) និង ១០០​មី​ល្លី​ម៉ែត្រ​នៅ​តំបន់ កាន់​តុ​-​កុ​ស៊ីន (Kanto-Koshin) រួមទាំង​ទីក្រុង​តូ​ក្យូ​ផងដែរ​៕

ដោយ ៖ វិ​សិទ្ធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម

Helistar Cambodia - Helicopter Charter Services