កីឡា
អាមេរិកឈរលំដាប់លើគេជាបណ្ដោះ អាសន្នក្នុងតារាងមេដាយអូឡាំពិកហ្គេម
ព្រឹត្តិការណ៍ប្រកួតកីឡាអូឡាំពិកនៅទី ក្រុងតូក្យូប្រទេសជប៉ុន ដែលកំពុងតែដំ ណើរការនោះ គិតត្រឹមម៉ោង៣និង៣៥ នាទីរសៀលថ្ងៃទី២៧កក្កដានេះ សហរដ្ឋ អាមេរិក ឈរលើគេនៃតារាងមេដាយ ជាបណ្ដោះអាសន្ន។
ពេលនេះសហរដ្ឋអាមេរិក ឈរលំដាប់លេខ១ដោយដណ្តើមបានមេដាយមាសច្រើនជាងគេ ប្រទេសចិនលំដាប់លេខ២ ខណៈម្ចាស់ផ្ទះជប៉ុន ឈរលំដាប់លេខ៣ ។
សហរដ្ឋអាមេរិកដែលដណ្ដើមបានមេ ដាយមាសច្រើនជាងគេ មានមេដាយសរុបចំនួន២២គ្រឿងក្នុងនោះមេដាយមាស៩គ្រឿង ប្រាក់៥គ្រឿង និង សំរឹទ្ធ ៨ គ្រឿង លំដាប់លេខ២ដែលបានទៅប្រទេ សចិននោះមាន មេដាយសរុប២១គ្រឿង ក្នុងនោះមេដាយមាស៩ គ្រឿងប្រាក់៥ គ្រឿង និងសំរិទ្ធ៧គ្រឿង ខណៈម្ចាស់ផ្ទះជប៉ុន សរុប ១៥ គ្រឿង ក្នុងនោះមេដាយមាស៨ ប្រាក់ ៣ គ្រឿងនិងសំរិទ្ធ៤គ្រឿង។
សម្រាប់ដែលអត្តពលិកមកពីតំបន់អាស៊ីអាគ្នេយ៍មានតែ៣ប្រទេសប៉ុណ្ណោះ ដណ្តើមបានមេដាយ ក្នុងនោះប្រទេសថៃដណ្តើមបានមេដាយមាស លើវិញ្ញាសាតេក្វាន់ដូ ហ្វីលីពីនដណ្តើមបានមេដាយមាសលើវិញ្ញាសាលើកទម្ងន់ ឯឥណ្ឌូនេស៊ីដណ្តើមបានមេដាយប្រាក់១ សំរិទ្ធ១ គ្រឿង៕
ដោយ ៖ វិសិទ្ធ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
-
ព័ត៌មានជាតិ២១ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


