កីឡា
ក្រុមជម្រើសជាតិប្រដាល់សកល៣រូប នឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសបារាំង
កីឡាករប្រដាល់សកលជម្រើសជាតិកម្ពុជា ៣ រូប នឹងត្រូវចេញទៅហ្វឹកហាត់នៅប្រទេសបារាំងរយៈពេល៣ខែ ដើម្បីត្រៀមប្រកួតប្រជែងមេដាយ ស៊ីហ្គេមលើកទី៣១ នៅប្រទេសវៀតណាម ដែលពន្យារពេលទៅធ្វើនៅចុងខែមេសា ដល់ដើមខែឧសភា ឆ្នាំ២០២២។
ជម្រើសជាតិទាំង៣រូបនេះ រួមមាន កីឡាករ សៅ រង្សី អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៥២គីឡូ ក្រាម, កីឡាករ សែត សារឹទ្ធ អាយុ ២៣ឆ្នាំ ប្រភេទទម្ងន់ ៦៤គីឡូក្រាម និងកីឡាករ វី សុភ័ស អាយុ ២១ឆ្នាំ ប្រភេទទម្ងន់ ៦៩គីឡូក្រាម។

លោក ប៊ុយ សុភ័ណ្ឌ អគ្គលេខាធិការសហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឱ្យដឹងថា តាម ពិតគម្រោងនេះ ត្រូវចេញដំណើរនាថ្ងៃទី១៣ ខែ សីហា ឆ្នាំ២០២១នេះ ប៉ុន្តែដោយសារការស្នើសុំទិដ្ឋាការពីស្ថានទូតបារាំងមិនទាន់បាន ដូច្នេះទើបយើងពន្យារពេលចេញទៅចុងខែសីហាឬខែកញ្ញាខាងមុខវិញ។ នៅក្នុងអំឡុងពេលហ្វឹកហាត់នោះ កីឡាករទាំង នោះក៏មានឱកាសបានចូលរួមប្រកួតប្រដាល់សកលលក្ខណៈអាជីពរបស់ប្រទេសបារាំងទៀតផង ដើម្បីគោលដៅបង្កើនបច្ចេកទេសកាន់ តែរឹងមាំ ក្នុងដំណើរឆ្ពោះទៅប្រជែងមេដាយ ក្នុងស៊ីហ្គេម នាពេលខាងមុខ។
លោកប៊ុយ សុភ័ណ្ឌ បានអះអាងថា ការហ្វឹក ហាត់នៅប្រទេសបារាំងនេះ នឹងជួយជំរុញដល់គុណភាពបច្ចេកទេសរបស់កីឡាករទាំង៣នាក់នេះ កាន់តែល្អប្រសើរបន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតប្រជែងមេដាយ នៅក្នុងស៊ីហ្គេម ឆ្នាំ២០២២។ ប្រភេទកីឡាប្រដាល់សកលកម្ពុជា ធ្លាប់ដណ្តើមបានមេដាយសំរឹទ្ធចំនួន៥គ្រឿង កាលពីស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ដោយអគ្គលេខាធិការរូបនេះ ចាត់ទុកថា នេះគឺជាសមិទ្ធផលថ្មីៗ ដែលកើតចេញពីការខិតខំប្រឹងរួម គ្នារបស់ស្ថាប័នពាក់ព័ន្ធ ព្រមទាំងឆន្ទៈខិតខំហ្វឹក ហាត់ និងប្រកួតរបស់ក្រុមជម្រើសជាតិប្រដា ល់សកលកម្ពុជា។
សូមបញ្ជាក់ថា ចំពោះថ្លៃសំបុត្រយន្តហោះ ការហូបចុក ការស្នាក់នៅប្រទេសបារាំងរយៈពេលហ្វឹកហាត់នេះ ទទួលបានការឧបត្ថម្ភគាំទ្រពីគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ គ.ជ.ប.អ (CAMSOC) រីឯប្រាក់ឧបត្ថម្ភប្រចាំខែ ទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងអប់រំ យុវជន និងកីឡា៕
អត្ថបទ៖ វិសិទ្ធ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត


