កីឡា
១១សំនួរ ពីសង្គ្រាមពាក្យសំដី Stamp ប៉ះ Ritu វគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក
សមរភូមិវគ្គផ្តាច់ព្រ័ត្រខ្សែក្រវាត់គុនចម្រុះនារីពិភពលោក ONE Women’s Atomweight World Grand Prix រវាងខ្លាញីឥណ្ឌា Ritu Phogat និងជើងខ្លាំងមួយថៃ Stamp Fairtex នឹងកក្រើកសង្វៀន ONE: WINTER WARRIORS នាថ្ងៃសុក្រ ទី៣ ខែធ្នូនេះ។

គូនេះមានការចាប់អារម្មណ៍ខ្លាំងពីអ្នកជំនាញ និងមានការព្យាកររៀងៗខ្លួន។ ចំពោះសាមីខ្លួនទាំងពីរ បានបង្កើតសង្គ្រាមពាក្យសំដីជាយូរមកហើយ ហើយម្នាក់ៗសុទ្ធតែមានជំនឿចិត្តរៀងៗក្នុងការគ្រងខ្សែក្រវាត់នេះ។ ខាងក្រោមជាសំនួរ និងចម្លើយពីបេក្ខភាពវគ្គផ្តាច់ព្រ័ត្រទាំងពីររូប។
សំនួរ និង ចម្លើយជាមួយ Ritu Phogat
សំនួរ៖ នេះជាការប្រកួតធំក្នុងអាជីព តើអ្នកភ័យទេ?
Ritu Phogat៖ អត់ភ័យទេ តែផ្ទុយទៅវិញសប្បាយចិត្ត ពីព្រោះខ្ញុំកាន់តែខិតជិតចូលដល់ក្តីសុបិនរបស់ខ្ញុំហើយ។ ខ្ញុំពិតជារីករាយណាស់ចំពោះការត្រៀមខ្លួនប្រកួតនេះ។
សំនួរ៖ អ្នកគិតថា Stamp មានឱកាសឈ្នះដោយក្បាច់ក្រោមទេ?
Ritu ៖ ក្នុងទម្ងន់ atomweight នេះ ខ្ញុំមានជំនាញចំបាប់ល្អជាងគេ។ ខ្ញុំមានអារម្មណ៍ថា Stamp មិនអាចឈ្នះខ្ញុំដោយក្បាច់ក្រោមបានទេ។ ខ្ញុំនឹងបង្ហាញឲ្យអ្នកគាំទ្រឃើញច្បាស់ថ្ងៃទី៣ ខែធ្នូនេះ។
សំនួរ ៖ ចុះបើអ្នកចាប់ផ្តួល Stamp បាន តើអ្នកគិតថា ជាឱកាសទេ?
Ritu : ខ្ញុំនឹងបញ្ឈប់គាត់ពាក់កណ្តាលផ្លូវ។ នឹងបញ្ឈប់ដោយឃ្លេឲ្យចុះចាញ់ ឬកាច់ដៃ ឬក៏រឹតកឲ្យបោះបង់ចោលការប្រកួត ប៉ុន្តែគោលដៅរបស់ខ្ញុំចង់ឲ្យចប់ទឹក។
សំនួរ៖ Stamp ធ្លាប់ឈ្នះកីឡាការិនីឥណ្ឌា៣នាក់គឺ Rashi Shinde, Asha Roka, និង Puja Tomar។ តើអ្នកគិតខ្លួនឯងថា ខុសពីកីឡាការិនីឥណ្ឌាទាំង៣នាក់នោះយ៉ាងណា?
Ritu ៖ពិតជាខុសគ្នាឆ្ងាយ ហើយខ្ញុំជាប្រភេទដៃគូដែល Stamp មិនធ្លាប់ជួបពីមុន។ ខ្លាញីឥណ្ឌានេះពោរពេញបច្ចេកទេស កម្លាំង និងស្មារតីដែលខុសពីកីឡាការិនីឥណ្ឌា៣នាក់មុន។
សំនួរ៖ ប្រសិនបើឈ្នះ តើមានន័យយ៉ាងណាចំពោះពលរដ្ឋឥណ្ឌា?
Ritu ៖ ប្រកួតនេះពិតជាសំខាន់ណាស់សម្រាប់ឥណ្ឌា ជាពិសេសដោយសារតែកីឡា MMA មិនសូវល្បីទេនៅឥណ្ឌា។ ខ្ញុំចង់ឲ្យការប្រកួតនេះ ជ័យជម្នះនេះក្លាយជាកម្លាំងចិត្ត ជំរុញលើកទឹកចិត្តដល់អ្នកជំនាន់ក្រោយ។

សំនួរ និង ចម្លើយជាមួយ Stamp Fairtex
សំនួរ៖ មានអារម្មណ៍យ៉ាងណាចំពោះការប្រកួតខ្សែក្រវាត់នេះជាមួយនឹងខ្សែក្រវាត់ដែលធ្លាប់ប្រកួតមុន?
Stamp ៖ ពិតជាអស្ចារ្យណាស់សម្រាប់ Grand Prix ពីព្រោះទម្រាំបានឡើងដល់ផ្តាច់ព្រ័ត្រឆ្លងកាត់ឧបសគ្គច្រើនណាស់។ ខុសពីការប្រកួតខ្សែក្រវាត់មួយថៃ និងឃីកបុកសីងដែលខ្ញុំប្រកួតតែម្តងបានខ្សែក្រវាត់។
សំនួរ៖ មានគេនិយាយថា អ្នកមានសម្ពាធរាល់ពេលប្រកួតខ្សែក្រវាត់ពីមុន។ ចុះអ្នកគិតថា ជួប Ritu ថ្ងៃសុក្រនេះមានសម្ពាធផ្លូវចិត្តទេ?
Stamp ៖ ខ្ញុំគិតថា អ្នករាល់គ្នាសុទ្ធតែធ្លាប់មានសម្ពាធរាល់ពេលប្រកួត។ យើងទាំងពីរក៏មិនខុសគេដែរគឺខ្ញុំមានអារម្មណ៍ថា មានសម្ពាធដូចគ្នា។
សំនួរ៖ Ritu និយាយថា គាត់បានឃើញភ្នែករបស់អ្នកនឹងភ័យពេលជួបមុខនាងនៅលើសង្វៀនកាលពីប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ តើមានអ្វីចង់និយាយបញ្ហានេះ?
Stamp ៖ តើគាត់គ្រាន់តែឃើញភ្នែកខ្ញុំដឹងថា ខ្ញុំភ័យដោយរបៀបណា? ខ្ញុំមិនដឹងអារម្មណ៍យ៉ាងណាទេពេលនោះ ពីព្រោះពេលនោះ ខ្ញុំឃ្លានបាយ។
សំនួរ៖ ប្រសិនបើប្រកួតលេងក្បាច់ក្រោម តើអ្នកគិតថា អាចទប់ទល់ជំនាញចំបាប់របស់ Ritu ទេ?
Stamp ៖ ប្រសិនបើលេងក្បាច់ក្រោម ខ្ញុំក៏មានក្បាច់ទប់ទល់ និងវាយបកបាន។ និយាយឲ្យខ្លីគឺ ខ្ញុំមិនឲ្យចូលទៅក្នុងហ្គេមរបស់នាងទេ។
សំនួរ៖ ពីមុន អ្នកធ្លាប់គិតថា Ritu អាចឡើងដល់វគ្គផ្តាច់ព្រ័ត្រទេ?
Stamp ៖ ខ្ញុំបានគិត ហើយខ្ញុំបានចាត់ទុកខ្លាញីឥណ្ឌានេះលេចធ្លោជាងគេក្នុងចំណោមបេក្ខភាពកម្មវិធីខ្សែក្រវាត់ Grand Prixទាំងអស់។
សំនួរ៖ តើអ្នកយល់ឃើញពីក្បាច់វ៉ៃឈររបស់ Ritu រីកចម្រើនទេ ហើយនាងអាចប្តូរជាមួយអ្នកទេ?
Stamp ៖ ខ្ញុំមិនគិតថា នាងរីកចម្រើនក្បាច់ឈរទេ។ បើនាងហ៊ានតែប្រថុយវ៉ៃក្បាច់ឈរជាមួយខ្ញុំ នាងនឹងសន្លប់។

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
នយោបាយ៤ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ៨ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ


