កីឡា
គ្រូជំនួយ U-23 កម្ពុជា បង្ហើបកត្តាមួយចំនួន នៃការហ្វឹកហាត់មួយសប្ដាហ៍ក្នុងប្រទេស មុនចេញទៅស៊ីហ្គេម
លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុម U23 កម្ពុជា ដែលត្រូវចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣១ នៅបប្រទេសវៀតណាម ខែក្រោយបានបង្ហើបកត្តាមួយចំនួននៃការហ្វឹកហាត់មួយសប្ដាហ៍ក្នុងប្រទេស មុនការចេញដំណើរ។
បច្ចុប្បន្ន U-23 កម្ពុជា កំពុងធ្វើការហ្វឹកហាត់នៅពហុកីឡដ្ឋានជាតិមរតកតេជោ ជាមួយនឹងសមាសភាពកីឡាករ ២៦នាក់ មកពីក្លិបចំនួន ១០នៃលីគទី១ និងទី២ កម្ពុជា មុននឹងជម្រុះមកនៅត្រឹម ២០នាក់។

លោក ភា សុភ័ក្ត្រា គ្រូជំនួយនៃក្រុម U23 កម្ពុជាបាននិយាយយ៉ាងដូច្នេះថា «នៅក្នុងការរៀបចំក្រុមការប្រមូលផ្ដុំខ្ញុំគិតថាសម្រាប់ពេលវេលាជម្រើសជាតិវាជារឿងដែលយើងត្រូវស៊ាំហើយ ពេលខ្លះយើងមានពេលវេលាច្រើន ពេលខ្លះយើងមានពេលវេលាខ្លី ហើយក្នុងកំឡុងពេលនេះគឺយើងក៏ពិបាកក្នុងការរកការប្រកួតមិត្តភាពដែរ អ៊ីចឹងវាជាកត្តាប៉ះពាល់មួយចំនួន ជាបញ្ហាប្រឈមខ្លះ ហើយបញ្ហាប្រឈមនេះយើងអាចនឹងទប់ស្កាត់ខ្លួនឯងបានក្នុងនាមជាការរៀបចំរបស់ក្រុម ដើម្បីធ្វើឲ្យដំណើរការល្អដល់ការប្រកួត ចឹងយើងត្រូវគិតថាធ្វើអីក្នុងអំឡុងពេលនេះដើម្បីឲ្យចំណេញ ដើម្បីឲ្យមានអាទិភាព ហើយនឹងធ្វើបានល្អដើម្បីត្រៀមទៅការប្រកួតតែម្ដង។»
លោកក៏បានឲ្យដឹងផងដែរថា សម្រាប់ការហ្វឹកហាត់នៅកម្ពុជា គឺផ្ដោតទៅលើការហ្វឹកហាត់លម្អិតឲ្យហើយ មានដូចជាទាំងតាក់ទិច ទាំង Set play ឱ្យហើយតែម្ដង បន្ថែមទៅលើការហ្វឹកហាត់កម្លាំងដែលក្រុមការងារជម្រើសជាតិបានធ្វើតាំងពីនៅតាមក្លិបរៀងៗខ្លួន។
តាមគម្រោងកម្ពុជា នឹងចាកចេញទៅប្រទេសវៀតណាម នាថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២ គឺ ២ថ្ងៃមុនវិញ្ញាសាបាល់ទាត់បុរសចាប់ផ្ដើម ប៉ុន្តែកម្ពុជា ប្រកួតបើកឆាកនៅថ្ងៃទី០៩។
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាអាយុក្រោម ២៣ឆ្នាំ ត្រូវបានចាប់ឆ្នោតស្ថិតទៅពូល B សម្រាប់ប្រភេទកីឡាបាល់ទាត់លើវិញ្ញាសាបាល់ទាត់បុរស ក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣១ នៅប្រទេសវៀតណាម ដោយរួមពូលជាមួយក្រុមថៃ, ម៉ាឡេស៊ី, សិង្ហបុរី និងឡាវ៕
អត្ថបទ ៖ ទិព្វមន្នីរ័ត្ន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា២ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា ថោ្កលទោសយោធាថៃយ៉ាងខ្លាំងក្លាដែលដុតបំផ្លាញជណ្តើរឡើងប្រាសាទខ្នារ ទីតាំងបេតិកភណ្ឌវប្បធម៌
-
សន្តិសុខសង្គម១ សប្តាហ៍ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាមេរិក បើកការវាយប្រហារទ្រង់ទ្រាយធំជាថ្មី លើអ៊ីរ៉ង់ ខណៈទីក្រុងតេហេរ៉ង់ សងសឹកវិញ ហើយបិទច្រក Hormuz ទៀត
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក បើកការវាយប្រហារអ៊ីរ៉ង់ ថ្មីទៀត ដើម្បីសងសឹក ចំពោះការធ្លាក់ឧទ្ធម្ភាគចក្រ Apache


