កីឡា
U-23 ឡាវ និងម៉ាឡេស៊ី យកកីឡាករលើសចំនួនកំណត់ ២០នាក់ទៅស៊ីហ្គេម ដើម្បីទុកបម្រុងពេលមានបញ្ហាកូវីដ
ការប្រកួតបាល់ទាត់វិញ្ញាសាបុរស (អាយុក្រោម ២៣ឆ្នាំ) ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ជាទូទៅត្រូវកំណត់ឱ្យមានកីឡាករតែ ២០នាក់ប៉ុណ្ណោះក្នុងក្រុមនីមួយៗ សម្រាប់ឆ្នាំនេះដែលធ្វើនៅប្រទេសវៀតណាម ក៏កំណត់លក្ខខណ្ឌនេះដូចគ្នា ប៉ុន្តែ U-23 ឡាវ និង U-23 ម៉ាឡេស៊ី ត្រូវបានដឹងថា យកកីឡាករលើស ២០នាក់ទៅស៊ីហ្គេម។
ថ្វីត្បិតតែមានកំណត់លក្ខខណ្ឌត្រឹមតែ ២០នាក់ ប៉ុន្តែស៊ីហ្គេម លើកទី៣១ នេះ បានអនុញ្ញាតឱ្យមានការផ្លាស់ប្ដូរកីឡាករបាន ក្នុងករណីមានសមាជិកណាម្នាក់ ឬច្រើនមានផ្ទុកកូវីដ-១៩ អំឡុងពេលព្រឹត្តិការណ៍ (ពីបញ្ជីកីឡាករបឋម ៥០នាក់ដំបូង) ដែលនេះហើយជាមូលហេតុ U-23 ឡាវ និង U-23 ម៉ាឡេស៊ី សម្រេចយកកីឡាករលើស ២០នាក់។ ទោះបីយកទៅ ២០នាក់ប៉ុន្តែកីឡាករទាំងនោះមិនមានសិទ្ធិចូលប្រកួត ឬអង្គុយកៅអីបម្រុងឡើយ លើកលែងតែករណីដូចខាងលើ។

សហព័ន្ធកីឡាបាល់ទាត់ឡាវ កាលពីម្សិលមិញ បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករជម្រើសជាតិអាយុក្រោម ២៣ឆ្នាំ ២០នាក់ជាផ្លូវការ ហើយបានបន្ថែមកីឡាករបម្រុង ៣នាក់ សម្រាប់យុទ្ធនាការប្រកួតក្នុងព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ នៅប្រទេសវៀតណាម នាពេលខាងមុខ។
ឡាវ ក៏បានកោះហៅកីឡាករលើសអាយុ ២៣ឆ្នាំ ៣នាក់ផងដែរ ហើយក្នុងនោះ ២នាក់កំពុងប្រកបអាជីពនៅលីគបាល់ទាត់ថៃទី១ និងទី២ ពោលគឺកីឡាករ Phithack Kongmathilath លេងនៅលីគលំដាប់ទី២ ថៃ ក្លិប Nakhonpathom United និងកីឡាករ Phoutthasay Khochalern លេងនៅលីគកំពូលថៃ ក្លិប Samutprakan FC ខណៈកីឡាករលើសអាយុម្នាក់ទៀត គឺកីឡាករ Kaharn Phetsivilay លេងនៅលីគក្នុងស្រុក។
ដោយឡែក U-23 ម៉ាឡេស៊ី ឯណោះវិញបាននាំយកកីឡាករដល់ទៅ ២៤នាក់ ដើម្បីទៅប្រកួតស៊ីហ្គេម ប៉ុន្តែពួកគេគឺដូចទៅនឹងកម្ពុជា ដោយពុំមានកីឡាករលើសអាយុចូលរួមជាមួយក្រុមឡើយ។
សូមរំឮកថា U-23 ឡាវ និង ម៉ាឡេស៊ី សុទ្ធតែស្ថិតនៅពូល B ជាមួយ កម្ពុជា, ថៃ និងសិង្ហបុរី ហើយក្រុមឡាវ នឹងជួបកម្ពុជា នៅថ្ងៃទី០៩ ខែឧសភា ខណៈម៉ាឡេស៊ី ជួបកម្ពុជា នៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២៕
អត្ថបទ ៖ មន្នីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៧ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សន្តិសុខសង្គម៤ ថ្ងៃ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


