កីឡា
CAMSOC ជំរុញបំផ្ទុះប្រព័ន្ធផ្សព្វផ្សាយ ដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣
នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី ០៧ ខែឧសភា ឆ្នាំ ២០២២ មានការរៀបចំសន្និសីទសារព័ត៌មាន ស្តីពីដំណើរឆ្ពោះទៅព្រឹត្តិការណ៍ SEA-Games & ASEAN PARA-Games ឆ្នាំ២០២៣ ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ នៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអគ្គលេខាធិការ CAMSOC និងភាគីពាក់ព័ន្ធដទៃទៀត។

ជាមួយគ្នានេះផងដែរ ក្រសួងព័ត៌មាន ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ នៅកម្ពុជា បានជំរុញប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកទាំងអស់ ឱ្យបំផ្ទុះការផ្សព្វផ្សាយដំណើរឆ្ពោះទៅស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ដ្រីក្រសួងព័ត៌មាន បានជំរុញឲ្យស្ថានីយវិទ្យុ ទូរទស្សន៍ និងប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ចូលរួមផ្សព្វផ្សាយអំពីដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣ ឲ្យបានផុសផុលបំផុត ដើម្បីជំរុញព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ ឲ្យទទួលបានជោគជ័យទាំងអស់គ្នា។
«ស៊ីហ្គេម ឆ្នាំ២០២៣ កម្ពុជាយើងបានរង់ចាំអស់ ៦៤ ឆ្នាំ អ៊ីចឹងមានន័យថា ជាព្រឹត្តិការណ៍ស៊ីហ្គេមប្រចាំជីវិត ព្រោះ ៦៤ ឆ្នាំ យើងទើបធ្វើម្ចាស់ផ្ទះបានម្ដងនេះ។ អាចថា មួយជីវិតយើងបានស្គាល់តែម្ដងប៉ុណ្ណោះនៅស្រុកខ្មែរយើង។ អ៊ីចឹងវាជាព្រឹត្តិការណ៍ប្រវត្តិសាស្ដ្រប្រចាំជីវិតរបស់យើង។ យើងត្រូវនាំគ្នាធ្វើឲ្យបានល្អបំផុត»។ ឯកឧត្តម ខៀវ កាញារីទ្ធ បានសង្កត់ធ្ងន់។


ឯកឧត្តម វ៉ាត់ ចំរើន ក៏បានបញ្ជាក់បន្ថែមផងដែរជុំវិញគំនិតនៅក្នុងការផ្សព្វផ្សាយ ដោយផ្ដោតសារៈសំខាន់ស៊ីហ្គេម ហើយធ្វើយ៉ាងណាឱ្យទាក់ទាញ។ «នៅក្នុងព្រឹត្តិការណ៍ប្រទេសនីមួយៗ ទីក្រុងនីមួយៗ ដែលធ្វើម្ចាស់ផ្ទះគឺជាពេលវេលា ជាឱកាសដ៏កម្រមួយ ដែលគេស្វែងរកកេរ្តិ៍ឈ្មោះ ដែលយើងហៅថា ‘Games Legacy’ គឺសំដៅទៅលើកេរ្តិ៍ឈ្មោះម្ចាស់ផ្ទះនៃហ្គេមនីមួយៗឡើងមួយកម្រិត ទៅកម្រិតអន្តរជាតិ កម្រិតពិភពលោក»។ ប្រសាសន៍របស់ឯកឧត្តម។
ដោយឡែក ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាប្រធានគណៈកម្មការព័ត៌មាន និងផ្សព្វផ្សាយ នៃគណៈកម្មាធិការជាតិ CAMSOC ក៏បានបង្ហើបពីគម្រោងរៀបចំវគ្គបណ្ដុះបណ្ដាលសារព័ត៌មាន ពិសេសពិធីករ-ពិធីការិនី និងអ្នកសារព័ត៌មានកីឡា ដើម្បីបានស្វែងយល់កាន់តែច្បាស់អំពីប្រភេទកីឡានីមួយៗ ហើយធ្វើការផ្សព្វផ្សាយប្រកបដោយក្រមសីលធម៌ និងវិជ្ជាជីវៈ ក្នុងន័យលើកកម្ពស់កីឡាករ-កីឡាការិនី និងកិច្ចខិតខំប្រឹងប្រែង ដើម្បីឆ្ពោះទៅរកភាពជោគជ័យទាំងអស់គ្នា នាឆ្នាំ២០២៣ ផងដែរ៕
អត្ថបទ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


