Connect with us

កីឡា

កីឡាការិនី​ ខាន់ ចេសា ខកខាន​ប្រកួតស៊ីហ្គេម​ ក្រោយ​ឆ្លងមិនផុត​ដំណាក់​កាលថ្លឹង​ទម្ងន់​

បានផុស

នៅ

កីឡាការិនីជឺជិតសូកម្ពុជា ខាន់ ចេសា នឹងខកខាន​ក្នុងការប្រកួត​កីឡាស៊ីហ្គេម លើកទី​៣១ ឆ្នាំ២០២២ ​នៅប្រទេសវៀតណាម ដោយសារ​មិនអាចឆ្លងផុត​ដំណាក់កាលថ្លឹង​ទម្ងន់។ នេះបើយោងតាម​សេចក្ដីថ្លែង​ការណ៍របស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅព្រឹកថ្ងៃទី១៤ ខែឧសភា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​ប្រភេទកីឡាជឺជីតស៊ូ ក្នុងស៊ីហ្គេម លើកទី៣១ នៅប្រទេសវៀតណាម នឹង​ប្រកួតនៅថ្ងៃទី១៤ ខែ ខែឧសភា ឆ្នាំ២០២២ នេះ ដោយកកម្ពុជា មានកីឡាការិនី ២នាក់គឺ ខាន់ ចេសា និងម៉ាប់ សុខហួយ ប៉ុន្តែបន្ទាប់ពីថ្លឹងទម្ងន់រួចរាល់ ខាន់ ចេសា បានលើសទម្ងន់ ២g។

​ក្នុងសេចក្ដីថ្លែងការណ៍ ចំពោះករណីរបស់កីឡាការិនី ចាន់ ចេសា មិនអាចឆ្លងកាត់ដំណាក់កាលថ្លឹង​ទម្ងន់ផុត ដោយសារលើសទម្ងន់កំណត់ដែលបានចុះឈ្មោះ គឺ ៤៨kg ប៉ុន្តែត្រូវលេីសទម្ងន់ ២g ដូចនេះ ចាន់ ចេសា មិនត្រូវបានអនុញ្ញាតឲចូលរួមប្រកួតឡើយ ដោយយោងតាមបទបញ្ជាការប្រកួតរបស់សហព័ន្ធ Juitjutsu អន្តរជាតិ និងបទបញ្ជាបច្ចេកទេសរបស់ SEA Games Technical handbook។

ដូច្នេះកីឡាជឺជិតសូកម្ពុជា សល់តែកីឡាការិនី ម៉ាប់ សុខហួយ ម្នាក់ប៉ុណ្ណោះដែលត្រូវប្រកួត។

សូមរំឭកថា កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា បានបង្កើតប្រវត្តិសាស្ត្រឲ្យកម្ពុជា ក្នុងការឈ្នះមេដាយមាសពីព្រឹត្តិការណ៍កីឡាទ្វីបអាស៊ី ឆ្នាំ២០១៨ នៅប្រទេសឥណ្ឌូណេស៊ី និងបានឈ្នះមេដាយមាសពីកីឡាស៊ីហ្គេម ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន​៕

អត្ថបទ៖ មន្នីរ័ត្ន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ នាទី មុន

ជប៉ុន ផ្តល់ថវិកាជិត៤ម៉ឺនដុល្លារ សម្រាប់កែលម្អឧបករណ៍​តន្ត្រីបុរាណនៅសាលាមធ្យមវិចិត្រសិល្បៈ

ជីវិតកម្សាន្ដ២៨ នាទី មុន

យីហោល្បីៗសម្រុកផ្ដាច់កុងត្រាពាណិជ្ជកម្មគ្មានសល់ ​ក្រោយ Han So Hee ចម្រូងចម្រាសស្នេហាត្រីកោណ

ព័ត៌មានជាតិ៤៥ នាទី មុន

ឯកឧត្ដម ហ៊ុន ម៉ានី អញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពី «ភាពជាអ្នកដឹកនាំ និងនវានុវត្តន៍ ជំនាន់ទី ៦»

ព័ត៌មានអន្ដរជាតិ៥០ នាទី មុន

ថៃ មិនទាន់មានលុយគ្រប់ ៤៧០ លានដុល្លារទិញនាវាមុជទឹក

ព័ត៌មានជាតិ២ ម៉ោង មុន

រដ្ឋមន្ត្រីក្រសួងសាធារណការ​ចេញយន្តការ ៥ ចំណុច ទប់ស្កាត់សកម្មភាពអនាធិបតេយ្យតាម​ដងផ្លូវ

Sokha Hotels

ព័ត៌មានពេញនិយម