Connect with us

កីឡា

កម្ពុជា រកបានមេដាយប្រាក់ ១ សំរឹទ្ធ៥ នៅស៊ីហ្គេមត្រឹមថ្ងៃទី ១៥ ក្នុងប្រភេទកីឡា ៣ ផ្សេងគ្នា

បានផុស

នៅ

អត្តពលិកកម្ពុជា រកមេដាយបាន ៦ គ្រឿងបន្ថែមទៀតហើយ គឺប្រាក់ ១ និងសំរឹទ្ធ ៥ ក្នុងកីឡា ៣ ប្រភេទផ្សេងគ្នាពោលគឺ ប៊ូល និងប៉េតង់, ជឺជីតស៊ូ និងវូស៊ូ គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែឧសភា ឆ្នាំ​ ២០២២ ម្សិលមិញ ក្នុង​ស៊ី​ហ្គេម លើក​ទី​ ៣១ ឆ្នាំ​ ២០២២ នៅ​ប្រទេស​វៀតណាម​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​មេដាយ​ដំបូង​ គឺមេដាយ​សំរឹទ្ធ ធ្វើបាន​ដោយ​កីឡាការិនី នុប ឆ​លីកា និង​កីឡាការិនី ហៀ​ង វិ​ជ្ជ​នី ក្រោយ​ប្រកួត​ចាញ់​ម្ចាស់ផ្ទះ​វៀតណាម ក្នុង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ កីឡា​ប៊ូល និង​ប៉េតង់ វិញ្ញាសា ២​ នាក់​ទល់​ ២​ នាក់​នារី ដោយ​លទ្ធផល ១៣-៥​។​

​មេដាយ​ទី ​២ គឺ​មេដាយប្រាក់ រកបាន​ដោយ​កីឡាករ យឹម សុ​ភ័​ណ្ឌ និង​កីឡាករ ថោង ឈឿន ក្រោយ​ចាញ់​កីឡាករ​ថៃ ក្នុង​វគ្គ​ផ្ដាច់ព្រ័ត្រ កីឡា​ប៊ូល និង​ប៉េតង់ វិញ្ញាសា ២ ​នាក់​ទល់​ ២​ នាក់​បុរស ដោយ​លទ្ធផល ១៣-៨​។​

​មេដាយ​ទី ​៣ គឺ​មេដាយ​សំរឹទ្ធ ក្នុង​ប្រភេទ​កីឡា​ជឺ​ជី​តស៊ូ ដោយ​កីឡាការិនី​កម្ពុជា ម៉ាប់ សុខ​ហួយ បានឈ្នះ​ក្នុង​វិញ្ញាសា គ្មាន​-​គី (NO-GI) ទម្ងន់ ៤៥​ គីឡូក្រាម​។​

​ដោយឡែក ៣ ​មេដាយ​សំរឹទ្ធ​ចុងក្រោយ ​គឺ​រកបាន​ក្នុង​ប្រភេទ​កីឡា​វូ​ស៊ូ រួមមាន​កីឡាការិនី ផាត់ ដា​នី វិញ្ញាសា​នារី​ឯកត្តជន ទម្ងន់ ៥២​ គីឡូក្រាម​, កីឡាករ មុំ សា​មិត្ត​ប្រាំពីរ​កែវ វិញ្ញាសា​បុរស​ឯកត្តជន ទម្ងន់ ៥៦ គីឡូក្រាម និង​កីឡាករ ម៉ៅ មុយ​ចន្ថា​ឬ​ទ្ធិ វិញ្ញាសា​បុរស​ឯកត្តជន ទម្ងន់ ៦០​ គីឡូក្រាម​។​

​ដូច្នេះ​គិត​ត្រឹម​ថ្ងៃនេះ កម្ពុជា ឈ្នះ​មេដាយ​សរុប ១៤​ គ្រឿង​ហើយ ក្នុងនោះ​មាស ១​ គ្រឿង ប្រាក់ ៤​ គ្រឿង និង​សំរឹទ្ធ ៩​គ្រឿង​។​

​មេដាយមាស ​១ លើ​ប្រភេទ​កីឡា​ឃី​ក​បុក​ស៊ី​ង​, មេដាយប្រាក់ ៣ លើ​កីឡា​ឃី​ក​បុក​ស៊ី​ង​, លើ​កីឡា​ប៊ូល និង​ប៉េតង់ និង​មេដាយ​សំរឹទ្ធ​ ៩ លើ​កីឡា​ឃី​ក​បុក​ស៊ី​ង ១, កីឡា​ប្រណាំងទូក ១, កីឡា​ប៊ូល និង​ប៉េតង់ ៣, កីឡា​ជឺ​ជី​តស៊ូ ១ និង​កីឡា​វូ​ស៊ូ ៣៕

​អត្ថបទ​៖ មន្នី​រ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អតីតសេដ្ឋិនីវៀតណាម Truong My Lan ត្រូវបានរដ្ឋអាជ្ញាស្នើកាត់ទោសប្រហារជីវិត

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ស្ត្រីវៀតណាមដែលបានលក់ផ្លែពុទ្រាក្នុងតម្លៃថ្លៃទៅឱ្យភ្ញៀវទេសចរម្នាក់ ត្រូវរងការព្រមានពីអាជ្ញាធរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បើក​វគ្គ​បណ្តុះបណ្តាល​លើ​ជំនាញ​ផ្នែក​កំបោរ​ក្នុង​វិស័យ​សំណង់

ព័ត៌មានជាតិ៩ ម៉ោង មុន

ក្រសួងការងារ៖ ការបំផ្លើសព័ត៌មានអំពីការបើកប្រាក់ឈ្នួលដល់កម្មករ Y & W នៅថ្ងៃស្អែកនេះ ជាព័ត៌មានមិនពិត

ព័ត៌មានជាតិ១០ ម៉ោង មុន

មន្ត្រីជំនាញខេត្តកំពង់ចាម ចុះព្រមានម្ចាស់យានដ្ឋាន កែច្នៃ ឧបករណ៍បំពងសំឡេងខុសបច្ចេកទេស

Sokha Hotels

ព័ត៌មានពេញនិយម