កីឡា
មូលហេតុនេះ ក្រុមនគរបាលជាតិ និង អគ្គីសនីកម្ពុជា ឡើងវគ្គថ្នាក់ជាតិពានសម្តេចតេជោ ហ៊ុន សែន ស្វ័យប្រវត្តិ
ការប្រកួតវគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី១៦ ឆ្នាំ២០២២ត្រូវមានក្រុមចំនួន១៦ដែលត្រូវប្រកួតប្រជែងគឺ១២ក្រុមមកពីលីគទី២ និង៤ក្រុមមកពីជាប់វគ្គជម្រុះថ្នាក់ខេត្ត។

ទោះជាយ៉ាងណា ក្រុមទាំង១២នៅលីគទី២មានតែ១០ក្រុមប៉ុណ្ណោះដែលចូលរួមការប្រកួតប្រជែងវគ្គជម្រុះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ថ្នាក់ខេត្តគឺ អាស៊ី អឺរ៉ុប យូណាយធីត, ខេត្តបន្ទាយមានជ័យ, អាយ អេស អាយ ដង្កោសែនជ័យ, កោះកុង អេហ្វស៊ី, ណិចស្តិប, ព្រៃវែង អេហ្វស៊ី, ក្រុមបាល់ទាត់សៀមរាប, សូលទីឡូអង្គរ, អគ្គីសនីកម្ពុជា និងនគរបាលជាតិ។
ចំណែក ២ក្រុមផ្សេងទៀតគឺ ក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងក្រុមខេត្តត្បូងឃ្មុំបានដកខ្លួនក្នុងការចូលរួមប្រកួតប្រជែងវគ្គជម្រុះថ្នាក់ជាតិនេះ។ ការចាប់គូប្រកួតវគ្គនេះ ក្រុមអគ្គីសនីកម្ពុជា និងនគរបាលជាតិ ត្រូវជួបក្រុមយុវជនសាលាបាល់ទាត់ជាតិបាទី និងខេត្តត្បូងឃ្មុំ។ ដូច្នេះដោយសារក្រុមទាំងពីរនេះដកខ្លួន ក្រុមអគ្គីសនីកម្ពុជា និងនគរបាលជាតិឡើងទៅវគ្គថ្នាក់ជាតិដោយស្វ័យប្រវត្តិ។

សូមបញ្ជាក់ការប្រកួត ជើងទី១ វគ្គជម្រុះថ្នាក់ជាតិ ពានរង្វាន់បាល់ទាត់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើកទី១៦ ឆ្នាំ២០២២បានបញ្ចប់ហើយដោយមានក្រុមមកពីថ្នាក់ខេត្តតែមួយគត់ទទួលបានជ័យជម្នះលើក្រុមមកពីលីគទី២។

លទ្ធផលជើងទី១ដូចខាងក្រោម៖
- កំពត អេសហ្វស៊ី ២-៥ ព្រៃវែង អេហ្វស៊ី
- ក្រុមឬទ្ធីសែន ២-៣ កោះកុង អេហ្វស៊ី
- ខេត្តឧត្តរមានជ័យ ១-៣ អាយ អេស អាយ ដង្កោសែនជ័យ
- ភ្នំពេញហ្គាឡាក់ស៊ី ២-១ អាស៊ី អឺរ៉ុប យូណាយធីត
- ក្រុមបាល់ទាត់សៀមរាប ៣-២ ក្រុមបាល់ទាត់ណិចស្តិប
- សូលទីឡូអង្គរ ២-០ ខេត្តបន្ទាយមានជ័យ

ការប្រកួតជើងទី២ នឹងធ្វើនៅថ្ងៃទី៦ និងទី៧ ខែកក្កដា ឆ្នាំ២០២២។ ការប្រកួតវគ្គជម្រុះថ្នាក់ជាតិនេះ នឹងយកចំនួន៨ក្រុមឡើងទៅវគ្គថ្នាក់ជាតិដើម្បីប្រកួតប្រជែងជាមួយក្លឹបទាំង៨នៅលីគកំពូលកម្ពុជា៕
អត្ថបទ៖ វីរបុត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតំណាងអាមេរិកនិងអ៊ីរ៉ង់ ប៉ះសម្តីគ្នាយ៉ាងខ្លាំងនៅសន្និសីទនុយក្លេអ៊ែរ របស់អង្គការសហប្រជាជាតិ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៥ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានជាតិ១៣ ម៉ោង agoអ្នកជំនាញ ទាញសញ្ញាបន្ទាត់ក្រហម វិបត្តិនយោបាយផ្ទៃក្នុងថៃអាចផ្ទេរមកជម្លោះព្រំដែនសារជាថ្មី


