កីឡា
U-16 កម្ពុជា ត្រូវការឈ្នះ U-16 អូស្ត្រាលី ដាច់ ខាតថ្ងៃនេះ ដើម្បីយ៉ាងហោចណាស់បានលេខ២
ពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF Under-16 Championship 2022) នឹងបន្តការប្រកួតទី២ ប្រចាំពូល C ដោយថ្ងៃនេះ កម្ពុជា នឹងត្រូវជួបក្រុមខ្លាំង U-16 អូស្ត្រាលី។

ការប្រកួតរវាង U-16 កម្ពុជា ជាមួយ U-16 អូស្ត្រាលី នឹងធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីរសៀល នាកីឡដ្ឋាន Sultan Agung Stadium ប្រទេសឥណ្ឌូណេស៊ី ខណៈប្រកួតនេះត្រូវបានចាត់ទុកថា ជាប្រកួតកំណត់ជោគវាសនារបស់កម្ពុជា បានសេចក្ដីថា បើសិនជាឈ្នះ នឹងបន្តមានឱកាសប្រជែងកៅអីទៅជុំបន្ទាប់ ដោយអាចឈរជាក្រុមលេខ២ល្អ ប៉ុន្តែបើស្មើ ឬចាញ់ នោះនឹងអស់ឱកាសត្រឹមថ្ងៃនេះ។

មុនការប្រកួតមកដល់ក្រុមទាំងពីរចាញ់ដូចគ្នា ពោលគឺ U-16 អូស្ត្រាលី បានចាញ់ U-16 មីយ៉ាន់ម៉ា ៣-២ ខណៈ U-16 កម្ពុជា បានចាញ់ U-16 ម៉ាឡេស៊ី ០-៣។ បច្ចុប្បន្នអូស្រ្តាលី ឈរកំពូលកម្ពុជា ដោយសាររបូតគ្រាប់បាល់តិចជាង ប៉ុន្តែពិន្ទុមាន ០ពិន្ទុដូចគ្នា។
បញ្ជាក់ថា U-16 កម្ពុជា ស្ថិតនៅពូល C ជាមួយក្រុមខ្លាំងៗមានម៉ាឡេស៊ី , មីយ៉ាន់ម៉ា និងអូស្ត្រាលី ប្រកួតវិលជុំយកតែ ១ក្រុមប៉ុណ្ណោះឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ៕
អត្ថបទ៖ មន្នីរ័ត្ន
-
កីឡា៥ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
សន្តិសុខសង្គម៤ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៦ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoថៃ ដាក់ច្បាប់អាជ្ញាសឹក នៅ Narathiwat, បើកដៃ ឲ្យទាហាន មានសិទ្ធបាញ់តាមចិត្ត
-
កីឡា១ ថ្ងៃ agoក្រុមបាល់ទះកម្ពុជា ទទួលបាន ៦.០៣ ពិន្ទុ នៅក្នុងតារាងពិភពលោក ក្រោយឈ្នះ ហ្វីលីពីន យប់មិញ
-
កីឡា៣ ថ្ងៃ agoយប់នេះជំនួបសំខាន់ ក្រុមបាល់ទះកម្ពុជា ប៉ះ ឥណ្ឌូណេស៊ី ជាការជួបគ្នាលើកទី១១
-
កីឡា៦ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


