កីឡា
គ្រូ U-16 ម៉ាឡេស៊ី មានទំនុកចិត្តឈ្នះពាន AFF U-16 ខណៈថ្ងៃនេះបើកឆាកជួបកម្ពុជា
ពានរង្វាន់បាល់ទាត់យុវជនអាស៊ានអាយុក្រោម១៦ឆ្នាំ (AFF U-16 Boys’s Championship 2022) សម្រាប់ពូល C របស់ U-16 កម្ពុជា នឹងចាប់ផ្ដើមនៅថ្ងៃនេះ ដោយក្រុមគោព្រៃវ័យជំទង់ នឹងត្រូវជួប U-16 ម៉ាឡេស៊ី។ មុនការប្រកួតមកដល់ គ្រូ U-16 បានបង្ហាញទំនុកចិត្តរហូតដល់ជឿជាក់ថា ឈ្នះពាន ដោយយកគំរូតាមក្រុមជម្រើសជាតិឈុតធំ និងឈុត U-19។

លោក Osmeira Omaro គ្រូបង្វឹក U-16 ម៉ាឡេស៊ី បានបញ្ជាក់ទាំងទំនុកចិត្ត នោះគឺជាគោលដៅ ‘ប្រាកដនិយមបំផុត’ ដោយពិចារណាលើការបង្ហាញទម្រង់លេងបច្ចុប្បន្នរបស់កូនក្រុមលោកលេង ដែលកំពុងធ្វើបានល្អបំផុត។ «ខ្ញុំគិតថាប្រសិនបើយើងទៅប្រកួត យើងប្រាកដជាព្យាយាមសម្រេចបានលទ្ធផលល្អបំផុត និងជាក់ស្តែងបំផុត។ ដូច្នេះខ្ញុំគិតថាគោលដៅជើងឯក សម្រាប់ការលើកនេះនេះគឺជាក់ស្តែង និងអាចសម្រេចបាន។» សម្ដីលោក Osmeira Omaro និយាយមុនចាកចេញពីប្រទេសម៉ាឡេស៊ី។

លោកបានបន្តថា៖ «រហូតមកដល់ពេលនេះ ក្រុមស្ថិតក្នុងស្ថានភាពល្អ ហើយទំនុកចិត្តរបស់ពួកគេខ្ពស់ល្មមនឹងប្រឈមមុខនឹងការប្រកួតលើកនេះ។» ការប្រកួតរវាង U-16 ម៉ាឡេស៊ី ជាមួយ U-16 កម្ពុជា នឹងធ្វើឡើងនៅវេលាម៉ោង ៧:០០នាទីយប់ នាកីឡដ្ឋាន Stadion Maguwoharjo ប្រទេសឥណ្ឌូណេស៊ី។

សូមរំលឹកថា U-16 កម្ពុជា ស្ថិតនៅពូល C ជាមួយ U-16 អូស្ត្រាលី, U-16 មីយ៉ាន់ម៉ា និង U-16 ម៉ាឡេស៊ី៕
អត្ថបទ៖ មន្នីរ័ត្ន
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


