Connect with us

កីឡា

ផែន​ការ​នាំ​កីឡាករ​-​កីឡាការិនី​ទៅ​ប្រកួត​នៅ ONE របស់ Alan Mccune នៅ​ឆ្នាំ​២០២១

បានផុស

នៅ

លោក Alan Mccune ត្រូវ​បាន​គេ​ស្គាល់​ថា ​ជា​គ្រូបង្វឹក​គុន​ចម្រុះ ឬ MMA នៅ​កម្ពុជា​តាំង​ឆ្នាំ ២០១៣ មកម្ល៉េះ ពោល​ជំនាន់​សង្វៀន​ប្រកួត​ក្នុង​ទ្រុង​លេចមុខ​នៅ​កម្ពុជា​ក្រោម​ការផ្ដួចផ្ដើម​របស់​ស​ព​លោក ម៉ា សេរី អតីត​ប្រធាន​ផ្នែក​កីឡា​របស់​ស្ថានីយទូរទស្សន៍​ស៊ី​ធី​អិន​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បង្វឹក​កូនសិស្ស​គុន​ចម្រុះ​ជាច្រើន​តាំងពី ៧ ឆ្នាំមុន​។ បច្ចុប្បន្ន​គ្រូបង្វឹក​សញ្ជាតិ​ស្កុ​តឡែ​ន​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការនាំ​កីឡាករ​ទៅ​ប្រកួត​នៅ​សង្វៀន ONE Championship​។ ថ្មីៗ​នេះ​លោក​រួមចំណែក​នាំ នៅ ស្រី​ពៅ ទៅ​ប្រកួត​នៅ​សង្វៀន ONE ជាថ្មី និង​ជា​កីឡាការិនី​កម្ពុជា​ដំបូង​គេ​តំណាង​ឲ្យ​កម្ពុជា​ទៅ​ប្រកួត​លើ​ឆាក​អន្តរជាតិ​ក្នុង​វិបត្តិ​កូ​វីដ​-១៩ ខ្លាំងក្លា​។ ក្រៅពីនោះ ខុន ស៊ី​ចាន់ ក៏​ជា​កីឡាករ​ជាប់កិច្ចសន្យា​នៅ​សង្វៀន​លំដាប់​ពិភពលោក​មួយ​នេះ ក្រោម​ការត្រួសត្រាយ​ទំនាក់ទំនង​ស្អិតល្មួត​ជាមួយ ONE Championship ពី​សំណាក់​លោក​Alan​។ សូម​តាមដាន​បទសម្ភាសន៍​អំពី​ការងារ​ឆ្នាំ ២០២០ និង ផែនការ​ឆ្នាំ ២០២១ ដូចខាងក្រោម​៖
ONE ៖ ជម្រាបសួរ​លោកគ្រូ ! ឆ្នាំ ២០២០ ជិត​ផុត​ហើយ លោក​មាន​ផែនការ​អ្វីខ្លះ​ដែល​ត្រូវ​ធ្វើការ​ជាមួយ ONE championship នៅ​ឆ្នាំ​២០២១?


Alan ៖ ឆ្នាំ ២០២១ យើង​នឹង​បានឃើញ​កីឡាករ​-​កីឡាការិនី ៣​រូប​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​យ៉ាងសកម្ម​នៅ ONE ដូចជា ចាន់ រតនា , ខុន ស៊ី​ចាន់ និង នៅ ស្រី​ពៅ ជាដើម​។ ហើយ​ក្នុងនោះ ចាន់ សំអាត ក៏​អាចមាន​វត្តមាន​ឡើងវិញ​ដែរ​។ ខ្ញុំ​បាន​ទាក់ទង​ទៅ​អ្នក​ចាប់​គូប្រកួត​រួចហើយ​ដែល ស្រី​ពៅ អាច​នឹង​ប្ដូរ​ទៅ​ប្រកួត​ឃី​ក​បុក​សី​ង ដែល​ស្រដៀង​នឹង​គុន​ខ្មែរ​ក៏​ថា​បាន នៅ​ឆ្នាំ​ខាងមុខ និង​ទុកពេល​ពេលវេលា​ឲ្យ​កីឡាការិនី​កម្ពុជា​ហ្វឹក​ហាត់គុន​ចម្រុះ​បន្ថែមទៀត​កាន់តែ​ល្អ​ជាង​មុន​។
ONE៖ ចុះ ស្រី​ពៅ ខ្ញុំ​បានដឹងថា ​គេ​ផ្ដោត​មួយ​ភាគរយ​លើ​ការ​ហ្វឹកហាត់​ត្រៀម​សម្រាប់​ប្រកួត​ស៊ី​ហ្គេម​២០២១ នៅ​វៀតណាម​។ តើ​កីឡាការិនី​រូប​អាច​នឹង​មិនមាន​វត្តមាន​នៅ​សង្វៀន ONE ទៀត ឬ យ៉ាងណា​ទៅ​?

Alan៖ បាទ​! វា​ជា​ករណី​ដែល​អាច​កើតឡើង​សម្រាប់​ការប្រកួត​នៅ​សង្វៀន​ធំ​នេះ​ដូច​ឆ្នាំ​ចាស់​ដែរ​។ ប៉ុន្តែ​យើង​រង់​ចាំមើល​ស្ថានភាព​ចាក់​ស្ដែង​ជាមុនសិន​។ យ៉ាងណា ខ្ញុំ​គិតថា បើ​ចប់​ស៊ី​ហ្គេម ហើយ ស្រី​ពៅ ត្រលប់មក​ហាត់គុន​ចម្រុះ នោះ​វារឹតតែ​ល្អប្រសើរ​ឡើង​។ ខ្ញុំ​គិតថា យើង​អាច​រក​ក្លិប​ហ្វឹកហាត់ MMA ដើម្បី​ពង្រឹងសមត្ថភាព​ឲ្យ​ខ្លាំង​បន្ថែម នៅពេល​ក្លិប​បើក​វិញ​។
ONE ៖ កន្លងទៅ ខ្ញុំ​ឃើញ​វត្តមាន​ប្រកួត​របស់ ស៊ី​ចាន់ ញឹកញាប់​នៅ​សង្វៀន ONE តើ​លោក​មាន​ផែនការ​អ្វី​សម្រាប់​គេ​ទៀត​នៅ​ឆ្នាំ ២០២១?
Alan ៖ ស៊ី​ចាន់ ទើប​ទទួលបាន​ចំណងដៃ​កូនប្រុស​មួយទៀត​នៅ​ខេត្តឧត្ដរមានជ័យ និង​ត្រូវការ​មើលថែ​គ្រួសារ​របស់គេ​។ ដូច្នេះ បើ​មាន​ការចាប់​គូប្រកួត នោះ​អាច​នឹង​កើតឡើង​នៅ​ពាក់កណ្ដាល​ឆ្នាំ ២០២១ សម្រាប់ ស៊ី​ចាន់​។ បើ​គិត​ដើមឆ្នាំ​ដូច​ពិបាក​ទៅរួច​។

ONE៖ អ្វី​ទៅជា​រឿង​ដែល​លោក​ចងចាំ​នៅ​ឆ្នាំ​២០២០ មុន​ចូលឆ្នាំថ្មី​?
Alan៖ ២០២០ ជា​ឆ្នាំ​មិនល្អ​ទាល់តែសោះ​សម្រាប់​ពិភពលោក​ទាំងមូល​និង​មិន​មាន​សេរីភាព​គ្រប់គ្រាន់​ក្នុង​ហ្វឹកហាត់​និង​ប្រកួត ហើយ​ជា​ឆ្នាំ​ដែល​ត្រូវ​ចងចាំ​ចំពោះ​មនុស្ស​ជាច្រើន​ដែល​បាត់​បង់ជីវិត​ដោយសារ​កូ​វីដ​-១៩​ក្នុង​ពិភពលោក​។ ខ្ញុំ​សង្ឃឹមថា ២០២១ អ្វីៗ​នឹង​ប្រសើរ​ឡើង​ជាង​នេះ​។
ONE៖ លោក​មាន​ពាក្យពេចន៍​អ្វី​ក្នុងនាម​រូបលោក​មាន​ទំនាក់ទំនង​ស្និទ្ធស្នាល​ជាមួយ​ក្រុមការងារ ONE Championship?
Alan៖ ខ្ញុំ​សូម​អរគុណ​ចំពោះ​ការសហការ​ជាច្រើន​ឆ្នាំ​មកនេះ ដែល ONE Championship បានផ្ដល់​ទំនុក​ដល់​រូបខ្ញុំ​ក្នុង​ការនាំ​កីឡាករ​ចេញទៅ​ប្រកួត​។ ខ្ញុំ​ក៏​សូម​អរគុណ​ដែល ONE តែងតែ​ផ្ដល់ឱកាស​ដល់ ចាន់ រតនា និង​ក្រុមការងារ​គ្រូបង្វឹក​ក្នុងការ​ប្រកួត​កន្លងមក​។ យើង​កំពុងធ្វើការ​ងារ​ស្វែងរក​អ្នកលេង​ក្បាច់គុន​ចម្រុះ​ជំនាន់​ក្រោយ​និង​មាន​ទេពកោសល្យ​ដើម្បី​ប្រកួត​តំណាង​ប្រទេស​នៅ ONE នា​ឆ្នាំ​ថ្មី ។ ហើយ​ពេលនេះ ខ្ញុំ​មាន​កីឡាករ​ពីរ​បីនាក់​ហើយ​នៅក្នុង​ចិត្ត​របស់ខ្ញុំ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម