កីឡា
Messi បញ្ជាក់ពីអនាគតរបស់ខ្លួននៅ World Cup ឆ្នាំនេះ
Lionel Messi បានបញ្ជាក់ថា ការប្រកួតឆ្នាំនេះនៅប្រទេសកាតា នឹងក្លាយជាការប្រកួតបាល់ទាត់ពិភពលោក (FIFA World Cup) ចុងក្រោយ នៃអាជីពរបស់គេ។

កីឡាករវ័យ ៣៥ ឆ្នាំ បានប្រកាសព័ត៌មានអំពីអនាគតរបស់ខ្លួន ជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន កាលពីថ្ងៃព្រហស្បតិ៍។ ‘នេះនឹងក្លាយជា World Cup ចុងក្រោយរបស់ខ្ញុំ — ប្រាកដណាស់។ ថាការសម្រេចចិត្តនេះ ត្រូវបានធ្វើឡើងហើយ។ ’ Messi បានប្រាប់អ្នកកាសែតអាហ្សង់ទីន Sebastian Vignolo។
Messi នឹងចូលលេងក្នុង World Cup ជាលើកទី ៥ របស់គេ នៅប្រទេសកាតា ហើយរូបគេបានស៊ុតបញ្ចូលទីបាន ៦ គ្រាប់ ក្នុងការប្រកួត ៤ លើកមុនៗ។

៤ ក្នុងចំណោមនោះបានកើតឡើងក្នុងឆ្នាំ ២០១៤ នៅពេលដែលតារា PSG រូបនេះ បានជួយឲ្យអាហ្សង់ទីន ឈានដល់វគ្គផ្ដាច់ព្រ័ត្រដែលពួកគេបានចាញ់អាល្លឺម៉ង់ ១-០ បន្ទាប់ពីម៉ោងបន្ថែម។
កំណត់ត្រារបស់ Messi សម្រាប់អាហ្សង់ទីន គឺរកបាន ៩០ គ្រាប់ ក្នុង ១៦៤ ប្រកួត ដែលធ្វើឲ្យគេក្លាយជាអ្នកស៊ុតបញ្ចូលទីច្រើនជាងគេទី ៣ សម្រាប់ជម្រើសជាតិ បន្ទាប់ពី Cristiano Ronaldo (១១៧) និង Ali Daei របស់អ៊ីរ៉ង់ (១០៩)។
Messi ក៏ធ្លាប់បានប្រកាសចូលនិវត្តន៍ពីក្រុមជម្រើសជាតិ ក្នុងឆ្នាំ ២០១៦ បន្ទាប់ពីចាញ់ក្នុងវគ្គផ្ដាច់ព្រ័ត្រ Copa America ទល់នឹងស៊ីលី ប៉ុន្តែគេបានបដិសេធការសម្រេចចិត្តរបស់ខ្លួនវិញភ្លាមៗយ៉ាងឆាប់រហ័ស ហើយនៅតែជាប្រធានក្រុមតាំងពីពេលនោះមក។
អាហ្សង់ទីន ស្ថិតនៅពូល C ជាមួយ អារ៉ាប៊ីសាអូឌីត, ម៉ិកស៊ិក និងប៉ូឡូញ៕
ប្រភព ៖ dailymail.co.uk
អត្ថបទ ៖ មន្នីរ័ត្ន
-
កីឡា១៣ ម៉ោង agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
នយោបាយ១៦ ម៉ោង agoនាយករដ្ឋមន្ត្រីសរសើរអត្ថបទរបស់ហ្វេសបុកមួយទាក់ទងនឹងរឿងបណ្ឌិតចេះគ្រប់រឿង
-
នយោបាយ១៦ ម៉ោង agoប្រធានាធិបតីចិនថានឹងបន្តជួយធ្វើឱ្យស្ថានភាពព្រំដែនកម្ពុជា-ថៃល្អប្រសើរឡើងវិញ
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរអប្សរាច្រានចោលការចុះផ្សាយរបស់សារព័ត៌មានថៃពាក់ព័ន្ធនឹងការស្លៀកពាក់បុរាណខ្មែរ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoក្រុមហ៊ុនឯកជនឥណ្ឌា បាញ់បង្ហោះយានអវកាសលើកដំបូង ត្រៀមប្រកួតនឹងសេដ្ឋីអាមេរិក Elon Musk


