កីឡា
ល្ងាចនេះ ធន់ ផានិត ប៉ះថៃ ឡាហ្វាន់ ជាអ្នកជោកជាំសង្វៀនស្រុកខ្មែរ
ជើងខ្លាំង ធន់ ផានិត បានឡើងសង្វៀនទៀតល្ងាចថ្ងៃសុក្រ ទី៦ ខែមករា នេះ បន្ទាប់ពីបានផ្តួលកីឡាករថៃកាលពីឆ្លងឆ្នាំ២០២២ ឈានចូលឆ្នាំ២០២៣។ លើកនេះរូបគេជួបកីឡាករថៃ ឡាហ្វាន់ ត.ភុសនីឆៃ ដែលធ្លាប់មកអង្រួនសង្វៀនស្រុកខ្មែរប្រហែល៤ឆ្នាំមកហើយ។
កីឡាករថៃ ឡាហ្វាន់ បានប្រកួតជាមួយអ្នកលេងគុនខ្មែរជាច្រើននាក់ទាំងកីឡាករចាស់វស្សា និងស្រករក្រោយ ក្នុងនោះកាលពីឆ្នាំ២០១៩ រូបគេបានផ្តួលអ្នកប្រដាល់គុនខ្មែរ វ៉ាន់ វឿន ឲ្យសន្លប់តាមរយៈការទាត់ផ្កាប់ចាន។ បន្ទាប់មករូបគេបានយកឈ្នះកីឡាករកម្ពុជា បាន លីម ដោយពិន្ទុ។

ទោះបីជាយ៉ាងណា បន្ទាប់ពីចប់វិបត្តិកូវីដ-១៩ រូបគេមិនសូវជាកាក់កបឡើយ សូម្បីតែជួបកីឡាករវ័យក្មេងស្រករក្រោយក៏មិនទទួលបានលទ្ធផលល្អប្រសើរដែរ។ រូបគេបានចាញ់ចាញ់ពិន្ទុកីឡាករ ធន់ វណ្ណា, ចាញ់សន្លប់ ពេជ្រ កក្កដា, ចាញ់ពិន្ទុ ធន់ ក្របី, ចាញ់ពិន្ទុ ចាន់ សាន់ និងចាញ់ពិន្ទុ សឿន ថៃសាន់។
បើតាមមើលបច្ចេកទេសនៃការប្រកួតរបស់ ឡាហ្វាន់ គឺក្បាច់ទាត់ជាអាវុធពិសេសរបស់គេ ហើយមិនសូវមានស្មារតីប្រយុទ្ធអង់អាច ក្លាយហានទេ ដោយសាររូបគេភាគច្រើនវ៉ៃចេញមួយៗ ថយក្រោយ និងទាត់កាត់រាល់ពេលដៃគូចូលវ៉ៃ។ លក្ខណៈពិសេសរបស់គេគឺកាយសម្បទាខ្ពស់ល្អ។
ចំណែក ធន់ ផានិត បន្ទាប់ពីចាញ់ ពេជ្រ សម្បត្តិ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងការប្រកួតខ្សែក្រវាត់កាលពីឆ្នាំ២០២២កន្លងមក រូបគេមិនដែលចាញ់សោះ។ រាល់ការឡើងសង្វៀនចុងក្រោយនេះគឺផ្តួលដៃគូរហូត ជាពិសេសរន្ទះជើងទាត់ក្រោមឲ្យដៃគូឈរលែងរួចតែម្តង។
យប់នេះ ធន់ ផានិតអាចនឹងផ្តួល ឡាហ្វាន់ តាមរយៈការទាត់ជើងក្រោមទៀត ខណៈអ្នកទាំងពីរមានកម្ពស់ល្អដូចគ្នា៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
ព័ត៌មានជាតិ១ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
កីឡា៣ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ


