កីឡា
មកស្គាល់ដៃគូ ធន់ ផានិត នៅថៃថ្ងៃសៅរ៍នេះពូកែវ៉ៃក្បាច់ ធ្លាប់ឈ្នះ ប៊ុន សុធា
អ្នកលេងរន្ទះជើង ធន់ ផានិត ចេញប្រឡូកសង្វៀនក្រៅប្រទេសជាលើកដំបូងក្នុងអាជីពរបស់ខ្លួនដោយត្រូវប៉ះម្ចាស់ផ្ទះថៃ SINGSIAM PHI BOONLAI ថ្ងៃសៅរ៍ ទី២១ ខែមករា នេះនៅកម្មវិធី LWG Super Champ សង្វៀនធំ Lumpinee។
អ្នកគាំទ្រគុនខ្មែរបានស្គាល់ច្បាស់ហើយពីសមត្ថភាពរបស់ ធន់ ផានិត ដែលជាកីឡាករវ៉ៃបុកមិនដកថយ និងពូកែទាត់ជើងក្រោម ហើយប្រើកម្លាំងស៊ុហ្វវ៉ៃសម្រុកតែម្តង។ ភាគច្រើនរូបគេបានផ្តួលដៃគូឲ្យបោះបង់ចោលការប្រកួតតាមរយៈការទាត់ជើងក្រោម។

អ្វីដែលអ្នកគាំទ្រចង់ដឹងបំផុតនោះគឺដៃគូនៅក្រៅប្រទេសលើកដំបូងរបស់ ធន់ ផានិត គឺកីឡាករថៃ SINGSIAM PHI BOONLAI ធ្លាប់ប្រកួតឈ្នះ ធន់ ស៊ីហុង និង ប៊ុន សុធា។ រូបគេជាកីឡាករមានកាយសម្បទាមាំ គោលចំហររឹងល្អ និងវ៉ៃដោយបច្ចេកទេស ប៉ុន្តែបើប្រៀបធៀបកម្ពស់គឺទាបជាង ធន់ ផានិត បន្តិច។
អាវុធដែលគ្រោះថ្នាក់បំផុតគឺ ទាត់ជើងឆ្វេង។ រាល់ការប្រកួតម្តងៗរូបគេទាត់ជើងឆ្វេងច្រើនណាស់។ ក្នុងមួយៗទឹក រូបគេអាចទាត់ជើងឆ្វេងបានច្រើនទៅលើដងខ្លួនរបស់ដៃគូ។ ក្រៅពីរន្ទះជើង SINGSIAM ក៏លួចឆ្មក់កណ្តាប់ដៃ និងកែងបានល្អដែរ ប៉ុន្តែមិនពូកែប្រើជង្គង់ទេ ដោយសាររូបគេមានកម្ពស់ទាបបន្តិច។
កាលប្រកួតជាមួយ ប៊ុន សុធា កីឡាករថៃរូបនេះប្រើបច្ចេកទេសវ៉ៃបានល្អ។ អ្នកលេងគុនខ្មែរបានព្យាយាមសម្រុកចូលវ៉ៃយ៉ាងខ្លាំង ប៉ុន្តែបានត្រឹមតែទាត់ផ្នែកក្រោម ហើយវាយកណ្តាប់ដៃ និងកែងមិនចូលរូបគេឡើយ។ រូបគេមានបច្ចេកទេសគេចបានល្អ និងប្រើបច្ចេកទេស ឬទាត់ជើងក្រោមឲ្យ ប៊ុន សុធា ដួលជាញឹកញាប់។

សម្រាប់ការប្រកួតថ្ងៃសៅរ៍ ទី២១ ខែមករា នេះច្បាស់ណាស់ថា ធន់ ផានិត នឹងព្យាយាមសម្រុកចូលវ៉ៃ និងទាត់ជើងក្រោមផ្ទួនៗ។ អ្វីដែលអ្នកលេងគុនខ្មែរត្រូវប្រុងប្រយ័ត្នគឺការទាត់ជើងឆ្វេងរបស់ SINGSIAM និងឆ្មក់កណ្តាប់ដៃ។ ប្រសិនបើ ផានិត ព្យាយាមទាត់ និងចេញកណ្តាប់ដៃពីចម្ងាយឲ្យច្រើនអាចមានផលល្អ។ បើពុំនោះទេចូលចាប់អោបឡើងជង្គង់ក៏អាចមានផលល្អដែរ ប៉ុន្តែបើសម្រុកចូលវ៉ៃដោយកម្លាំងបាយដូច ប៊ុន សុធា ប្រាកដជាទទួលរងការទាត់ និងកណ្តាប់ដៃរបស់កីឡាករថៃម្នាក់នេះច្រើនមិនខាន៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


