កីឡា
ពេលនេះ ព្រះខ័នរាជស្វាយរៀង នាំចូលសមាជិកថ្មី៦រូបហើយ
ក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ស្ថិតក្នុងចំណោមក្លឹបលីគកំពូលកម្ពុជាជាច្រើន បាននិងកំពុងផ្លាស់ប្តូរកីឡាករថ្មីចូលជាបន្តបន្ទាប់ក្នុងការត្រៀមខ្លួនសម្រាប់រដូវកាលថ្មីដែលនឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។

តាមព័ត៌មានផ្លូវការ ក្លឹបព្រះខ័នរាជស្វាយរៀង បានចែកផ្លូវការគ្នាជាមួយកីឡាករក្នុងស្រុក៤រូបគឺកីឡាករ រស់ គង់សម្រេច, ឃេង ម៉េងហ៊ួរ, ត្រាយ វិចិត្រ និង ឡុង ភារ៉ាត់ បន្ទាប់ពីបញ្ចប់លីគរដូវកាល២០២២កន្លងទៅដោយទទួលបានចំណាត់ថ្នាក់លេខ៣។
ទន្ទឹមជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង ក៏បាននាំចូលសមាជិកថ្មីជាបន្តបន្ទាប់រហូតដល់៦រូប។ កីឡាករទាំង៦រូបនោះរួមមាន កីឡាករ សេត រ៉ូស៊ីប ខ្សែបម្រើការពារមកពី បឹងកេត, គួច ដានី ខ្សែបម្រើមកពីក្លឹបណាហ្គាវើល, ណារ៉ុង កក្កដា ខ្សែប្រយុទ្ធមកពីក្រសួងការពារជាតិ, វីរៈ ដារ៉ា (ខ្ចីជើង) អ្នកចាំទីមកក្លឹបវិសាខា, ធារី ចន្ថាប៊ីន ខ្សែការពារមកពីក្លឹប វិសាខា និងខ្សែប្រយុទ្ធប្រេស៊ីល Iago Bento Fernandes មកពីក្លឹបអង្គរថាយហ្គឺរ។

កីឡាករ Iago Bento Fernandes ដែលទើបប្រកាសជាផ្លូវការកាលពីល្ងាចថ្ងៃទី២២ ខែមករា នេះជាកីឡាករបរទេសទី១ដែលបាននាំចូលក្នុងរដូវកាលថ្មី បន្ទាប់ពីកីឡាករក្នុងស្រុក៥រូប។ កាលពីប៉ុន្មានសប្តាហ៍មុន ព្រះខ័នរាជស្វាយរៀងបានប្រកាសបន្តកុងត្រាជាមួយខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber និងកីឡាករជប៉ុន Takashi Odawara៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


