កីឡា
កម្ពុជា ត្រៀមស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅដល់អ្នកគាំទ្រ និងទេសចរ អំឡុងស៊ីហ្គេម ២០២៣
គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម (CAMSOC-CAMAPGOC) ឆ្នាំ ២០២៣ បានត្រៀមខ្លួនជាស្រេច ដើម្បីប្រាកដថា កម្ពុជា ស្វាគមន៍ និងផ្ដល់ភាពកក់ក្ដៅដល់អ្នកគាំទ្រ និងភ្ញៀវទេសចរ ដូចទៅនឹងការទទួលបដិសណ្ឋារកិច្ចប្រតិភូកីឡាទាំងអស់ ដែលនឹងចូលរួមការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ ២០២៣។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC-CAMAPGOC បានថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយដំណើរទស្សនកិច្ច និងកិច្ចប្រជុំខាងលើថា សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញការត្រៀមលក្ខណៈទទួលភ្ញៀវ ជាលក្ខណៈអ្នកគាំទ្រ និងទេសចរផងដែរ ដ្បិតពេលនេះ កម្ពុជា បានក្លាយជាគោលដៅដ៏សំខាន់ សម្រាប់អ្នកគាំទ្រវិស័យកីឡា នៃបណ្ដាប្រទេសសមាជិក ក៏ដូចជាភ្ញៀវបរទេស បន្ទាប់ពីពួកគេបានមើលឃើញការត្រៀមខ្លួនបានយ៉ាងល្អរបស់កម្ពុជា ក្នុងឋានៈជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាប្រចាំតំបន់លើកដំបូងនេះ។

លោកអគ្គលេខាធិការ បន្តថា «អ្នកគាំទ្រ និងភ្ញៀវទេសចរ ឥលូវនេះ គឺគេចង់មកកម្ពុជា ព្រោះគេឃើញថា ស៊ីហ្គេមនៅកម្ពុជានេះ កម្ពុជាបានត្រៀមលក្ខណៈបានល្អប្រសើរ។ អ៊ីចឹងប្រទេសជិតខាង ក៏ដូចជាប្រទេសទាំងអស់ បានដាក់គោលដៅមក ដូចក្នុងកិច្ចប្រជុំនាយបេសកកម្មស៊ីហ្គេមប៉ុន្មានថ្ងៃមុន។ ជាក់ស្ដែង ឥណ្ឌូណេស៊ី ដូចយើងដឹងហើយ កាលស៊ីហ្គេម នៅវៀតណាម ពួកគេទៅរាប់ពាន់នាក់។ អ្នកគាំទ្រឥណ្ឌូណេស៊ីច្រើន ចូលដល់ម៉ឺននាក់ គ្រាន់តែអ្នកគាំទ្រ ហើយនាយបេសកកម្មស៊ីហ្គេមឥណ្ឌូណេស៊ី ក៏រំពឹងមានពលរដ្ឋខ្លួនមកចូលរួមច្រើនដែរ»។

«អ៊ីចឹងយើងត្រៀមទាំងផ្លូវអាកាស ទាំងការផ្ដល់នូវបដិសណ្ឋារកិច្ច សន្តិសុខ សណ្ដាប់ធ្នាប់ ហើយយើងត្រៀមសណ្ឋាគារផ្កាយ ៥ ផ្កាយ ៤ និងផ្កាយ ៣ រាប់ពាន់ រាប់ម៉ឺនបន្ទប់ សម្រាប់ផ្ដល់ឲ្យភ្ញៀវដែលមកចូលរួមជាអ្នកគាំទ្រហ្នឹង។ កាលណាយើងផ្ដល់សណ្ឋាគារជាសណ្ឋាគារស្តង់ដារ ដែលទទួលស្គាល់ដោយ CAMSOC គេមានភាពកក់ក្ដៅ ទាំងសុវត្ថិភាព សន្តិសុខ សណ្ដាប់ធ្នាប់ជាដើម។ ហេតុនេះ យើងបានជំរុញឲ្យគ្រប់ផ្នែកត្រៀមខ្លួន ពិសេសសណ្ឋាគារ ក៏ត្រូវបានធានាឲ្យបានល្អ ដើម្បីទទួលស្វាគមន៍ផងដែរ»។ លោក វ៉ាត់ ចំរើន បន្ថែម។
ក្រៅពីការត្រៀមទទួលស្វាគមន៍អ្នកគាំទ្រ និងភ្ញៀវទេសចរមកពីឆ្ងាយ សម្ដេចពិជ័យសេនា ទៀ បាញ់ ក៏បានជំរុញការយកចិត្តទុកដាក់ និងត្រៀមសម្រាប់ប្រទេសជិតខាង រួមមាន ឡាវ វៀតណាម និងថៃ ដែលមានអ្នកគាំទ្រធ្វើដំណើរតាមរថយន្ត ដោយកម្ពុជាត្រៀមរថយន្តជាច្រើនគ្រឿង ដើម្បីដឹកជញ្ជូន មិនថា អ្នកគាំទ្រកីឡាបាល់ទាត់ ឬកីឡាផ្សេងៗនោះទេ។
លោក វ៉ាត់ ចំរើន បន្តឲ្យដឹងថា «ក្នុងនាមជាម្ចាស់ផ្ទះ ទាំងភ្ញៀវ ទាំងប្រតិភូកីឡា ត្រូវយកចិត្តទុកដាក់ ថែរក្សាសុវត្ថិភាព និងទទួលគេដោយភក្ដីភាព ដោយស្នាមញញឹម និងភាពកក់ក្ដៅដូចគ្នា។ ចំណុចនេះ ក៏ត្រូវបានសម្ដេចពិជ័យសេនា បញ្ជាក់ហើយបញ្ជាក់ទៀត ដោយយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី គឺយើងធ្វើម្ចាស់ផ្ទះឲ្យមានសេចក្ដីថ្លៃថ្នូរ មានកិត្តិយស គឺធ្វើយ៉ាងណាផ្ដល់ភាពកក់ក្ដៅដល់ភ្ញៀវទាំងអស់ ដែលចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រលើកដំបូងរបស់យើង»។
គួរដឹងថា ការប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ នឹងប្រព្រឹត្តទៅពីថ្ងៃទី ០៥-១៧ ខែឧសភា និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី ១២ ចាប់ពីថ្ងៃទី ០៣-០៩ ខែមិថុនា ឆ្នាំ ២០២៣ ខាងមុខ៕
អត្ថបទ ៖ មន្នីរ័ត្ន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា១ សប្តាហ៍ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS
-
សេដ្ឋកិច្ច២ ថ្ងៃ agoកម្ពុជា មានក្រុមហ៊ុននាំចូលសាច់បង្កកចំនួន ៥៧


