កីឡា
លោក ស៊ន អេលីត ពេញចិត្ត ពេជ្រ សម្បត្តិ លើកក្រោយផ្តល់តម្លៃខ្លួន២ពាន់ដុល្លារ
លោក ស៊ន អេលីត ស្ថាបនិកកម្មវិធីប្រដាល់«Kun Khmer All Star»ពេញចិត្តយ៉ាងខ្លាំងចំពោះការប្រកួតរបស់អ្នកប្រដាល់គុនខ្មែរ ពេជ្រ សម្បត្តិ ដែលបានប្រកួតកាលពីថ្ងៃចន្ទ ទី២៧ ខែកុម្ភៈកន្លងទៅនេះ។

បន្ទាប់ពីឃើញក្របីព្រៃ ពេជ្រ សម្បត្តិ បង្ហាញសមត្ថភាពលើសង្វៀនដ៏អស្ចារ្យ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកស្នេហាប្រដាល់គុនខ្មែរអំពីភាពរឹងមាំ កម្លាំងស៊ុហ្វខ្លាំង និងអាវុធធ្ងន់ល្អដែលកម្រមានកីឡាករណាដូចណាស់ ដូច្នេះបានជាធ្វើឲ្យ លោក ស៊ន អេលីត ពេញចិត្តយ៉ាងខ្លាំង។
ព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែមីនានេះ លោក ស៊ន អេលីត បានលើកឡើងថា ៖«បើសិនជាមានកម្មវិធីគុនខ្មែរអលស្តារវគ្គក្រោយមែន សម្រាប់វត្តមាន ពេជ្រ សម្បត្តិ ខ្ញុំនឹងជូនតម្លៃខ្លួនគាត់2.000$ តើស័ក្តិសមឬទេបងប្អូន?

សូមបញ្ជាក់ថា សម្រាប់ការប្រកួតកាលពីដើមសប្តាហ៍កន្លងទៅនេះ ពេជ្រ សម្បត្តិ ទទួលបានតម្លៃខ្លួនចំនួន១០០០ដុល្លារអាមេរិក និងទទួលបានការឧបត្ថម្ភលើកទឹកចិត្តបន្ថែមពីលោក ស៊ន អេលីត ចំនួន៤លានរៀល និងសប្បុរសជនជាច្រើនទៀត។
ឆ្លងកាត់ការប្រកួតដ៏ជក់ចិត្ត៣ទឹកពេញ ពេជ្រ សម្បត្តិ បានយកឈ្នះកីឡាករថៃ សេកសាន ឆ. ថៃសេដ្ឋ ដោយពិន្ទុដាច់តែម្តង។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ទៀតនោះ កីឡាករថៃបែកមុខហើមមាត់យ៉ាងខ្លាំង ខណៈ ពេជ្រ សម្បត្តិ នៅរក្សាផ្ទៃមុខធម្មតា៕
អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ agoផ្លូវទៅតំបន់អេកូទេសចរណ៍អារ៉ែង ឈានទៅចាក់ក្រាលកៅស៊ូស្ទើរបញ្ចប់ ១០០%
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ហាញមុខក្រុមជនដៃដល់សម្លាប់នារីភេទទី៣ និងអ្នកបើកតាក់ស៊ី រួចបញ្ជូនទៅកាន់តុលាការ


