កីឡា
ហេតុអ្វីបាន«អគ្គិឬភ្លើង»ត្រូវបានប្រើក្នុងកីឡាតាំងពីជាង២ពាន់ឆ្នាំមុនគ.ស?
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ បានលាតត្រដាងពីប្រវត្តិ«អគ្គិ ឬភ្លើង»ដែលត្រូវបានប្រើប្រាស់ជាផ្លូវការក្នុងការប្រកួតកីឡាតាំងពីជាង២០០០ឆ្នាំមុនគ.ស។

នៅព្រឹកថ្ងៃទី២១ ខែមីនា ក្នុងព្រះរាជធិពីសុំ«ព្រះអគ្គិជ័យកីឡា និងប្រោសព្រះរាជទានព្រះអគ្គិជ័យកីឡា»ដល់អត្តពលិកនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតរបស់ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក ថោង ខុន បានក្រាបបង្គំទូលថ្វាយព្រះមហាក្សត្រ និងជម្រាបដល់អង្គរពិធីថា ៖«ក្នុងនាមក្រុមប្រឹក្សាសហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ ទូលព្រះបង្គំ សូមក្រាបបង្គំទូលថ្វាយ ព្រះអគ្គិជ័យកីឡាមានប្រវត្តិ និងខ្លឹមសារស៊ីជម្រៅជាប់ពាក់ព័ន្ធនឹងភ្លើងកីឡាអូឡាំពិកដែលមានអាយុកាលជាង២០០០ឆ្នាំមុនគ.ស។ រៀងរាល់ការប្រារព្ធពិធីប្រកួតកីឡាអូឡាំពិកបុរាណ នៅលើភ្នំអូឡាំព៉្យា ប្រទេសក្រិកបុរាណបានយកភ្លើងពីព្រះអាទិត្យ ដើម្បីបើកការប្រកួតកីឡាអូឡាំពិករហូតដល់បច្ចុប្បន្ន»។

លោកបានបញ្ជាក់ពីអត្ថន័យថា ព្រះអគ្គិជ័យកីឡាមានអត្ថន័យជ្រាលជ្រៅ ស៊ីជម្រៅ ដែលជានិម្មិតរូបនៃកម្លាំងថាមពលរបស់មនុស្សសត្វ និងជាសភាវៈធម៌ដ៏បរិសុទ្ធដែលផ្តល់នូវសេចក្តីសុខ សុភមង្គល និងសន្តិភាពដល់មនុស្សជាតិទាំងអស់រស់នៅលើភពផែនដី ស្របតាមបាវនា«កីឡានាំមកនូវសាមគ្គីភាព មិត្តភាព និងសន្តិភាព។

ព្រះអគ្គិជ័យកីឡា កំពុងត្រូវបានតម្កល់ទុកក្នុងវត្តរាជបូណ៍ ខេត្តសៀមរាបដើម្បីរៀបចំពិធីអភិសេកតាមបែបព្រះពុទ្ធសាសនា នាយប់ថ្ងៃអង្គារ៍ ទី២១ ខែមីនា នេះ បន្ទាប់ពីត្រូវបានរត់ដង្ហែចម្ងាយជាង៨គីឡូម៉ែត្រកាលពីព្រឹកមិញ។ នៅថ្ងៃទី២២ ខែមីនា ភ្លើងគប់នឹងត្រូវរត់ដង្ហែទៅកាន់ប្រទេសអាស៊ានទាំង១០ផ្សេងទៀត មុនពេលត្រឡប់មកកម្ពុជាវិញនៅថ្ងៃទី២៥ ខែមេសា ដើម្បីរៀបចំពិធីបើកកីឡាស៊ីហ្គេម លើកទី៣២ នៅថ្ងៃទី៥ ខែឧសភា និងបិទបញ្ចប់នៅថ្ងៃទី១៧ ខែឧសភា៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សម្តេចតេជោ ៖ ខ្ញុំនឹងចុះហត្ថលេខា លើកិច្ចព្រមព្រៀងក្រមខណ្ឌគម្រោង សាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-សៀមរាប-ប៉ោយប៉ែត រសៀលនេះ
-
ព័ត៌មានជាតិ២១ ម៉ោង មុន
អ្នកជំនាញអចលនទ្រព្យយល់ឃើញយ៉ាងណា ក្រោយសម្តេចតេជោ ឱ្យម្ចាស់បុរីបញ្ឈប់ការរឹបអូសយកផ្ទះពលរដ្ឋ?
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ប្រកួតឆ្នាំដំបូង បវរកញ្ញាកម្ពុជា ឈ្នះមកុដ Miss Culture Global នៅឥណ្ឌូនេស៊ី
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ក្រោយលែងលះជាមួយ Angelababy តារាប្រុស Huang Xiaoming មានមិត្តស្រីថ្មីការពារលើសមុន
-
ជីវិតកម្សាន្ដ៧ ថ្ងៃ មុន
ម្ចាស់មេដាយមាសស៊ីហ្គេម កូនកាត់ខ្មែរអាមេរិក លេចមុខថតសំអាងការ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ មុន
លោក ថាក់ស៊ីន បញ្ជាក់ច្បាស់ៗពីពេលវេលាវិលត្រឡប់ចូលស្រុកវិញ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
Dilraba រងការរិះគន់ថា ស្លៀកពាក់មិនសមក្នុងព្រឹត្តិការណ៍
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ស្ពានកោះពេជ្រតភ្ជាប់ទៅកោះនរាសម្រេចបាន ៩០ភាគរយ គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៣