Connect with us

កីឡា

ធ្វើ​មែន! ថ្ងៃ​នេះ​ Thiago ​តំណាង​គុន​ខ្មែរ​​​ប្រកួត​​ខ្សែ​ក្រវាត់​​​​​នៅ​​អាល្លឺម៉ង់

បានផុស

នៅ

អ្នក​ប្រដាល់​ប្រេស៊ីល Thiago Teixeira ​​បាន​កាន់​ទង់​ជាតិ​កម្ពុជា និង​តំណាង​ឲ្យ​គុន​ខ្មែរ ដើម្បី​​​ប្រកួត​ជា​មួយ​កីឡាករ​អង់គ្លេស Joe Craven ​​ដណ្តើម​ខ្សែ​ក្រវាត់​អន្តរជាតិ ​ថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣ នៅប្រទេសអាល្លឺម៉ង់។

សម្រាប់​ការ​ថ្លឹង​ទម្ងន់​ដែល​ទើប​តែ​បញ្ចប់​ទៅ​ប៉ុន្មាន​ម៉ោង​មុន​នេះ Thiago Teixeira ​​បាន​ធ្វើ​ដូច​អ្វី​ដែល​ខ្លួន​​បាន​សន្យា​មែន​គឺ​លើក​ទង់​ជាតិ​ខ្មែរ និង​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ បន្ទាប់​ពី​រូប​គេ​បាន​ស្គាល់​ច្បាស់​ពី​ក្បាច់​គុន​ខ្មែរ ហើយ​ទទួល​បាន​ការ​ស្រឡាញ់​ពេញ​ចិត្ត​ខ្លាំង​ពី​អ្នក​គាំទ្រ​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដៃ​គូ​របស់ Thiago Teixeira គឺ​ជា​កីឡាករ​អង់គ្លេស Joe Craven ​ដែល​​ពេញ​កម្លាំង​ម្នាក់​​ទើប​អាយុ​២៥​ឆ្នាំ​ប៉ុណ្ណោះ និង​ធ្លាប់​ប្រកួត​បាន​៣៧​ដង ក្នុង​នោះឈ្នះ​៣១​ដង និង​ចាញ់​៦​ដង ប្រៀប​ធៀប​ជា​មួយ​កីឡាករ Thiago Teixeira ដែល​មាន​អាយុ​ជិត​៤០​ឆ្នាំ និង​ធ្លាប់​ប្រកួត​ប្រហែល​​១០០​ដង។

កីឡាករ​អង់គ្លេស Joe Craven ប្រកួត​ចុង​ក្រោយ​បំផុត​កាល​ពី​ខែកញ្ញា ឆ្នាំ​២០២២ នៅ​​សង្វៀន​ Liverpool Olympia ប្រទេស​អង់គ្លេស ជា​កន្លែង​ដែល​រូប​​គេ​ផ្តួល​កីឡាករ​អ៉ីតាលី Jacopo Tarantino ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ ដើម្បី​ក្លាយ​ជា​ម្ចាស់​ខ្សែ​ក្រវាត់​អឺរ៉ុប MTGP ក្នុង​ប្រភេទ​ទម្ងន់​៧២.៥​គីឡូក្រាម និង​ជា​កីឡាករ​លំដាប់​លេខ១​នៅ​ប្រទេស​អង់គ្លេស​លើ​ប្រភេទ​ទម្ងន់​នេះ។

បើ​និយាយពី​ចំណាត់​ថ្នាក់​​កម្រិត​ពិភព​លោក​ក្នុង​​ប្រភេទ​ទម្ងន់ Middleweight (៧២.៥​គីឡូក្រាម)​ របស់​សង្វៀន Thai Fight កីឡាករ​ Joe Craven ស្ថិត​នៅ​​លេខ​៧ ខណៈ​កីឡាករ​ Youssef Boughanem ស្ថិត​នៅ​ចំណាត់​ថ្នាក់​លេខ១ និង​កីឡាករ​គុន​ខ្មែរ ធឿន ធារ៉ា ចំណាត់​ថ្នាក់​លេខ​២។

រូប​គេ​ជា​កីឡាករ​ពេញ​កម្លាំង​ស៊ុហ្វ​ល្អ ហើយ​ក៏​មាន​អាវុធ​ចេញ​ល្អទាំង​កណ្តាប់​ដៃ​ ទាត់ ​ជង្គង់ និង​កែង​ផង​ដែរ ដូច្នេះ​នឹង​ក្លាយ​ជា​ដៃគូ​ពិបាក​មួយ​សម្រាប់​កីឡាករ Thiago Teixeira ដែល​ត្រូវ​ប្រកួត​តំណាង​ឲ្យ​គុន​ខ្មែរ៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ៧ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ៨ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ព័ត៌មានជាតិ២២ ម៉ោង មុន

បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១១ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

Sokha Hotels

ព័ត៌មានពេញនិយម