កីឡា
កីឡាការិនីខ្មែរ-អាមេរិក Casandre ដ៏ស្រស់ស្អាតឈ្នះមេដាយមាស១ មុនស៊ីហ្គេមនៅកម្ពុជា
កីឡាការិនីតេក្វាន់ដូខ្មែរ-អាមេរិកជម្រើសជាតិកម្ពុជា ថិប កាសាន់ទ្រី នីកូល (Casandre Nicole Tubbs) បានត្រៀមខ្លួនរួចរាល់ហើយដើម្បីចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជាជាមួយនឹងគោលដៅស្វែងរកមេដាយមាសឲ្យបានជូនជាតិ។

លោក Greg Tubbs ឪពុកបង្កើតរបស់ Casandre បានប្រាប់ពីសហរដ្ឋអាមេរិកថា កូនស្រីរបស់លោកបានទិញសំបុត្រយន្តហោះរួចរាល់ហើយ ប៉ុន្តែមិនទាន់ច្បាស់ពីថ្ងៃចេញដំណើរមកប្រទេសកម្ពុជាទេ។
លោកបន្តថា សម្រាប់ការត្រៀមខ្លួនប្រកួតស៊ីហ្គេម ឆ្នាំ២០២៣ Casandre ត្រៀមខ្លួនបានល្អណាស់ ក្នុងនោះថែមទាំងបានប្រកួតក្នុងព្រឹត្តិការណ៍ក្នុងស្រុកមួយនៅសហរដ្ឋអាមេរិក កាលពីថ្ងៃទី១ ខែមេសា។ កូនស្រីរបស់លោកធ្វើបានល្អមែនទែនដោយឆ្លងកាត់២ប្រកួត ឈ្នះដៃគូដោយពិន្ទុដាច់ទាំងពីរប្រកួត ហើយទទួលបានមេដាយមាស។ នាងបានត្រៀមខ្លួនរួចរាល់ហើយសម្រាប់ស៊ីហ្គេម នៅកម្ពុជា។
ពេលសួរថា ក្នុងនាមជាឪពុក តើលោកសង្ឃឹមទទួលបានលទ្ធផលយ៉ាងណាសម្រាប់ស៊ីហ្គេមនៅកម្ពុជាក្នុងនាមជាម្ចាស់ផ្ទះ? លោក Greg Tubbs បានឆ្លើយថា ៖«ខ្ញុំសង្ឃឹមទទួលបានមេដាយមាស ពីព្រោះការត្រៀមខ្លួនលើកនេះមើលទៅល្អណាស់ តែខ្ញុំមិនទាន់ដឹងទេថាតើស្ថានភាពប្រកួតយ៉ាងណានោះទេ។ រង់ចាំមើលទាំងអស់គ្នា»។

«Cassie មានកម្លាំងចិត្តខ្លាំងណាស់សម្រាប់ការប្រកួតស៊ីហ្គេម លើកនេះ ហើយក៏ខំប្រឹងហ្វឹកហាត់យ៉ាងខ្លាំង។ ខ្ញុំសូមអរគុណដែលកម្ពុជាផ្តល់ឱកាសឲ្យកូនស្រីខ្ញុំបានចូលរួមប្រកួតកីឡាស៊ីហ្គេម»។ លោកបានបន្ថែម។
គិតទាំងឆ្នាំ២០២៣នេះ ជាលើកទី៤ហើយដែល Casandre ចូលរួមប្រកួតស៊ីហ្គេម បន្ទាប់ពី៣លើកកន្លងមកតែងតែទទួលបានមេដាយ។ កាលស៊ីហ្គេម ឆ្នាំ២០១៧ នៅប្រទេសម៉ាឡេស៊ី នាងឈ្នះមេដាយសំរឹទ្ធ ឆ្នាំ២០១៩ នៅប្រទេសហ្វីលីពីន ឈ្នះមេដាយប្រាក់ និងឆ្នាំ២០២១ នៅប្រទេសវៀតណាម ឈ្នះមេដាយសំរឹទ្ធ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


