កីឡា
ការប្រកួតជើងឯកជាតិ មិនសូវមានអ្នកប្រដាល់សកលដាក់ពាក្យចូលរួម
ការប្រកួតប្រដាល់សកលជើងឯកជាតិឆ្នាំ២០២០ បានចាប់ផ្ដើមប្រកួតកាលពីរសៀលថ្ងៃទី១៨ មករា ហើយនឹងត្រូវបញ្ចប់នៅថ្ងៃទី២១មករា នៅក្នុងពហុកីឡដ្ឋានជាតិ។

អ្វីដែលជាការកត់សម្គាល់នោះ ការប្រកួតប្រដាល់សកលជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២០ មិនសូវមានអ្នកប្រដាល់សកលចូលរួមច្រើនដូចពីមុនៗនោះទេ គឺកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតមានតែ៣៨ រូបប៉ុណ្ណោះ។ សូមបញ្ជាក់ថា នៅកម្ពុជាសព្វថ្ងៃមិនសូវមានអ្នកចូលចិត្តហ្វឹកហាត់ប្រដាល់សកលឡើយ ដោយសារតែលំបាករកទីផ្សារដើម្បីប្រកួត។ ភាគច្រើនគេហ្វឹកហាត់ប្រដាល់គុនខ្មែរ ដែលសម្បូរកន្លែងប្រកួត ពិសេសតាមស្ថានីយ៍ទូរទស្សន៍នានា។

លោក ប៊ួយ សោភ័ណ្ឌ ដែលជាអគ្គលេខាធិការរបស់សហព័ន្ធកីឡាប្រដាល់សកលកម្ពុជា បានឲ្យដឹងថា ចំនួនកីឡាករ កីឡាការិនី ដែលចូលរួមប្រកួតមាន៣៨រូប តែកាលពីចុះឈ្មោះប្រកួតមាន៥៨រូប។ លោកបញ្ជាក់ថា មូលហេតុដែលនៅពេលថ្លឹងប្រកួតមានការថយចុះបែបនេះ ដោយសារតែអ្នកខ្លះបន្ទាប់ពីចុះឈ្មោះហើយអវត្តមាន ចំពោះអ្នកខ្លះទៀតរក្សាទម្ងន់មិនបាន។ កីឡាករ កីឡាការិនី ដែលចូលរួមប្រកួតនោះ មកពី១១សមាគម ក្លិប គឺមកពី១១រាជធានី ខេត្ត និង៣ក្រសួង គឺក្រសួងមហាផ្ទៃ ក្រសួងការពារជាតិ និង ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។


អគ្គលេខាធិការរូបនេះ បានឲ្យដឹងទៀតថា នេះជាការប្រកួតដែលប្រើប្រាស់ថវិកាក្រសួងអប់រំយុវជន និង កីឡា ហើយក៏ជាការប្រកួត ដើម្បីជ្រើសរើសកីឡាករ កីឡាការិនី សម្រាប់ប្រមូលផ្ដុំក្នុងក្រុមជម្រើសជាតិឆ្នាំ២០២១នេះដែរ សម្រាប់ត្រៀមស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២១ នៅទីក្រុងហាណូយ ប្រទេសវៀតណាម។ គួរបញ្ជាក់ថា ប្រដាល់សកលជាប្រភេទកីឡាមួយ ក្នុងចំណោមប្រភេទកីឡាមានសក្ដានុពលនៅកម្ពុជា ដោយរាល់ការចេញទៅប្រកួតស៊ីហ្គេម ប្រដាល់សកលតែងតែទទួលបានមេដាយមិនដែលខានឡើយ ៕
អត្ថបទ៖ វិសិទ្ធ
-
ព័ត៌មានអន្ដរជាតិ៣ ម៉ោង agoអ៊ីស្រាអែល បាញ់ប្រហារចំរោងបុណ្យសពមួយកន្លែងនៅហ្គាហ្សា ស្លាប់មនុស្ស៨នាក់
-
ព័ត៌មានអន្ដរជាតិ៥ ម៉ោង agoត្រាំ គំរាមយកពន្ធថែម ពីកាណាដា ព្រោះភ្លើងឆេះព្រៃ ជះផ្សែងអ័ព្ទ «កខ្វក់» ចូលមកអាមេរិក
-
ព័ត៌មានអន្ដរជាតិ២ ម៉ោង agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
កីឡា៤ ម៉ោង agoក្រុមបាល់ទះកម្ពុជា ប៉ះ សៀម វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ វេលាម៉ោង ៣ ថ្ងៃនេះពាន SE V. Cup
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoចិនបដិសេធការចោទរបស់លោក ត្រាំ ជុំវិញការជ្រៀតជ្រែកការបោះឆ្នោតអាមេរិក ឆ្នាំ២០២០
-
ព័ត៌មានជាតិ៣ ម៉ោង agoអាជ្ញាធរខណ្ឌដូនពេញ ស្ថាបនាប្រព័ន្ធលូថ្មី ប្រវែងជិត ៧០០ ម៉ែត្រ ប្រសព្វឆ្លងកាត់សង្កាត់ចំនួន ២ ជូនពលរដ្ឋ
-
ព័ត៌មានអន្ដរជាតិ៤ ម៉ោង agoអាមេរិក-អ៊ីរ៉ង់ បាញ់សងសឹកគ្នា មួយសប្តាហ៍ពេញ!
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ


