កីឡា
ជយោ! បាល់ទះកម្ពុជាវាយបកឈ្នះថៃឡើងវគ្គមេដាយមាសជាលើកដំបូងក្នុងស៊ីហ្គេម
ក្រុមបាល់ទទះជម្រើសជាតិកម្ពុជាបានបង្កើតកំណត់ត្រាថ្មីទៀតហើយក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេម បន្ទាប់ពីបានយកឈ្នះក្រុមបាល់ទះជម្រើសជាតិថៃ ដោយលទ្ធផល ៣-២ ដើម្បីឡើងទៅកាន់កាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូង។

ការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែលពេញដោយអ្នកគាំទ្រនៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិក ក្រុមថៃធ្វើបានយ៉ាងល្អនៅសិតទី១ និងសិតទី២ ដែលធ្វើឲ្យអ្នកគាំទ្រកម្ពុជាហាក់ដូចជាស្ងប់ស្ងាត់បន្តិច ប៉ុន្តែនៅសិតទី៣ និងទី៤ ក្រុមម្ចាស់ផ្ទះធ្វើបានយ៉ាងល្អស្ទើរមិនគួរឲ្យជឿក្នុងការវាយបកដើម្បីយកឈ្នះ ហើយបន្តឈ្នះសិតទី៥សម្រាប់ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។
ពិន្ទុមានដូចជាសិតទី១ ថៃបានយកឈ្នះកម្ពុជា ១៨-២៥ និងសិតទី២បន្តឈ្នះម្ចាស់ផ្ទះ ២១-២៥ ប៉ុន្តែសិតទី៣ កម្ពុជាបានវាយបកយកឈ្នះវិញដោយពិន្ទុ ២៥-២១, សិតទី៤ ឈ្នះ ២៥-១៦ និងសិតទី៥ដែលជាសិតកាត់សេចក្តីចុងក្រោយឈ្នះ ១៥-១០។

នេះជាកំណត់ត្រាថ្មីមួយទៀតសម្រាប់ក្រុមបាល់ទះជម្រើសជាតិកម្ពុជាក្នុងប្រវត្តិសាស្ត្រកីឡាស៊ីហ្គេមសម្រាប់ការឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាលើកដំបូងដែលមានន័យថា កម្ពុជាបានកក់មេដាយប្រាក់ក្នុងដៃស្រេចទៅហើយ។ កាលឆ្នាំ២០២១ កម្ពុជាបានបង្កើតប្រវត្តិសាស្ត្រឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រលើកដំបូង ហើយពេលនោះបានឈ្នះមេដាយសំរឹទ្ធ។

ដូច្នេះកម្ពុជាត្រូវប្រជែងមេដាយមាសជាមួយនឹងឥណ្ឌូណេស៊ីនៅវគ្គផ្តាច់ព្រ័ត្រ៕
អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


