កីឡា
ឥណ្ឌូណេស៊ី ចង់ឲ្យអាហ្សង់ទីន នាំកីឡាករល្អៗបំផុតរួមទាំង Messi ពេលប្រកួតមិត្តភាពជាមួយគ្នាខែក្រោយ
ជំនួយការគ្រូបង្វឹកនៃក្រុមជម្រើសជាតិឥណ្ឌូនេស៊ី លោក Nova Arianto ចង់ឱ្យក្រុមជម្រើសជាតិអាហ្សង់ទីនដាក់កីឡាករល្អបំផុតរួមទាំង Lionel Messi ផងដែរក្នុងការប្រកួតមិត្តភាព FIFA Matchday ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។
ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី មានឱកាសប្រកួតសាកល្បងជាមួយម្ចាស់ជើងឯកពិភពលោក FIFA World Cup 2022 អាហ្សង់ទីន នៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៣ ខាងមុខ។

អាហ្សង់ទីនគ្រោងធ្វើដំណើរកម្សាន្តមកកាន់ទ្វីបអាស៊ីនៅពាក់កណ្តាលឆ្នាំនេះ។ ក្រៅពីក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក្រុមដែលមានរហស្សនាមថា Albiceleste ក៏នឹងប្រកួតជាមួយនឹងក្រុមជម្រើសជាតិអូស្ត្រាលី ដូចគ្នា។
Nova បាននិយាយទៅកាន់ Bola.com នៅថ្ងៃច័ន្ទថា “ក្តីសង្ឃឹមរបស់ខ្ញុំគឺថា អាហ្សង់ទីនអាចនឹងនាំក្រុមដ៏ល្អបំផុតរបស់ខ្លួន ដូច្នេះយើងអាចប្រឈមមុខនឹងកីឡាករលំដាប់ពិភពលោក”។
លើសពីនេះ Nova បានបង្ហើបថា ក្រុមជម្រើសជាតិឥណ្ឌូនេស៊ី នឹងចាប់ផ្តើមរៀបចំការប្រកួត FIFA Matchday នៅដើមខែមិថុនា ឆ្នាំ២០២៣។ “ត្រូវហើយ ផែនការគឺនៅថ្ងៃទី០៥ ឬ ០៦ ខែមិថុនា ឆ្នាំ២០២៣” លោកបានបន្ថែម។
ក្រៅពីអាហ្សង់ទីន ក្រុមជម្រើសជាតិឥណ្ឌូណេស៊ី ក៏នឹងត្រូវជួបជាមួយក្រុមជម្រើសជាតិប៉ាឡេស្ទីន ផងដែរក្នុងការប្រកួត FIFA Matchday នៅកីឡដ្ឋាន Bung Tomo (GBT) Surabaya នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣។
គេចាំបានថា កាលពីឆ្នាំ២០១៧ អាហ្សង់ទីន ក៏ធ្លាប់ប្រកួតជាមួយក្រុមនៅតំបន់អាស៊ានមួយផងដែរ គឺសិង្ហបុរី ដោយពេលពុំមានវត្តមានរបស់ Messi ឡើយ ហើយបានយកឈ្នះ ៦-០៕
ប្រែសម្រួល៖ មន្នីរ័ត្ន
ប្រភព ៖ Bola.com

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


