កីឡា
ទីបំផុត Emmanuel ទទួលបានសញ្ជាតិខ្មែរ ក្រោយតំណាងទង់ជាតិខ្មែរជាង១០ឆ្នាំ
កីឡាករប្រដាល់ជនជាតិនីហ្សេរីយ៉ា Emmanuel Onlyedikachi ត្រូវបានព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាបានប្រទានសញ្ជាតិខ្មែរកាលពីថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៣ បន្ទាប់ពីរូបគេបានឡើងប្រកួតតំណាងឲ្យកម្ពុជាទាំងក្នុងស្រុក និងក្រៅប្រទេសរយៈពេលជាង១០ឆ្នាំមកហើយ។

កីឡាករ Emmanuel បានចូលមកស្នាក់នៅប្រទេសកម្ពុជា និងហ្វឹកហាត់កីឡាប្រដាល់គុនខ្មែរអស់រយៈពេលជាង១០ឆ្នាំហើយ។ រូបគេបានឡើងប្រកួតប្រដាល់គុនខ្មែរនៅក្នុងប្រទេសកម្ពុជាជាច្រើនលើកមុនពេលចេញទៅប្រកួតនៅក្រៅប្រទេស។
នៅឆ្នាំ២០១៨ Emmanuel Onyedikachi បានចេញទៅប្រកួតនៅសង្វៀនធំប្រចាំអាស៊ីគឺ ONE Championship ដោយរហូតដល់ពេលនេះធ្លាប់ប្រកួតបាន៥ដងគឺឈ្នះ៤ និងចាញ់១។ នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី រូបគេបានប្រកួតឈ្នះកីឡាករថៃ NAT NATCHAYANGKUL ដោយពិន្ទុ។

បន្ទាប់មកនៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី កីឡាករដែលទើបទទួលបានសញ្ជាតិខ្មែររូបនេះបានប្រកួតឈ្នះកីឡាករឥណ្ឌា SANDEEP KUMAR DAHIYA តាមរយៈការទាត់ជើងឲ្យបោះបង់ចោលការប្រកួតក្នុងទឹកទី១។
នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៨ នៅប្រទេសសិង្ហបុរី Emmanuel បានប្រកួតឈ្នះកីឡាករចិន XIAOXIANG XIE ដោយពិន្ទុ បន្ទាប់ពីតស៊ូគ្នា៣ទឹក។ ចូលឆ្នាំ២០១៩ រូបគេបានប្រកួតពីរលើកទៀតគឺថ្ងៃទី២៨ ខែកុម្ភៈ រូបគេបានចាញ់កីឡាករអាមេរិក BAM MORRIS ក្នុងទឹកទី១ ប៉ុន្តែដល់ថ្ងៃទី៥ ខែតុលា រូបគេបានប្រកួតឈ្នះកីឡាករអាមេរិករូបនេះវិញដោយពិន្ទុ។

ក្រៅពីប្រកួតលក្ខណៈគុនខ្មែរ និងឃីកបុកស៊ីង កីឡាករ Emmanuel ក៏ធ្លាប់បានប្រកួតគុនចម្រុះ (MMA) ដែរ។ ក្រោយមកដោយសារវិបត្តិកូវីដ-១៩ រូបគេមិនបានចេញមុខប្រកួតទាំងនៅក្នុងស្រុក និងក្រៅប្រទេស។
រាល់ពេលដែលរូបគេបានឡើងប្រកួតលើឆាកអន្តរជាតិម្តងៗ រូបគេតែងតែលើកទង់ជាតិកម្ពុជាជានិច្ចពោលគឺដើម្បីបង្ហាញឲ្យពិភពលោកដឹងថា រូបគេមកពីប្រទេសកម្ពុជា និងតំណាងឲ្យគុនខ្មែរ។

កាលពីប៉ុន្មានខែមុនពោលគឺនៅពេលកីឡាករប្រេស៊ីល Thiago Teixeira ទទួលបានសញ្ជាតិខ្មែរ កីឡាករនីហ្សេរីយ៉ា Emmanuel ក៏ត្រូវបានមហាជនលើកឡើងពីគុណសម្បត្តិរបស់គេដែលតែងតែបង្ហាញទង់ជាតិខ្មែរលើឆាកអន្តរជាតិ និងគួរតែទទួលបានការលើកទឹកចិត្តដោយផ្តល់សញ្ជាតិខ្មែរ។ ពេលនេះរូបគេទទួលបានសញ្ជាតិខ្មែរដូចបំណងរបស់ខ្លួន និងអ្នកគាំទ្រហើយ៕

អត្ថបទ៖ វីរបុត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រឹទ្ធសភាថៃ កោះហៅ Boonsin Padklang ទៅបំភ្លឺ រឿងមិនស្តាប់តាមបញ្ជារដ្ឋាភិបាល
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoលោកអានុទីនចេញបញ្ជាផ្អាកទិញយន្តហោះចម្បាំង F16 ពីសហរដ្ឋអាមេរិក
-
ព័ត៌មានជាតិ១០ ម៉ោង agoអគ្គិភ័យកើតឡើងជាង៧០០លើក បង្កឱ្យមនុស្សស្លាប់របួសជាង៧០នាក់និងបំផ្លាញផ្ទះជាង៦៧០ខ្នង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអនុទីន ប្រកាសថា កិច្ចព្រមព្រៀងនឹងនៅតែផ្អាក ទាល់តែកម្ពុជាទទួលស្គាល់ការបំពាន និងចេញសុំទោស
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoសារព័ត៌មាន Newsweek៖ សម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក កំពុងសាកល្បងអំណាចរបស់ ត្រាំ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoBoonsin Padklang ប្រកាសឈប់ធ្វើជាអ្នកផ្តល់យោបល់ បញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា បញ្ជូនពលករថៃ ២៨ នាក់ ទៅកាន់ប្រទេសកំណើត តាមច្រកទ្វារព្រំដែនចាំយាម
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoលោក ត្រាំ ឲ្យ ថៃ យកពេលទៅដោះមីន ជាជាងចរចាពន្ធគយជាមួយ អាមេរិក


