កីឡា
ក្លិបអង់គ្លេសធំៗ ៣ នឹងមកប្រកួតនៅតំបន់អាស៊ី
ក្លិបធំៗរបស់អង់គ្លេសចំនួន ៣ ដែលរួមាន Manchester City, Liverpool និង Tottenham Hotspur នឹងធ្វើដំណើរមកប្រកួតមិត្តភាពមុនបើករដូវកាល (Pre Season) នៅតំបន់អាស៊ី ដែលក្នុងនោះក៏មានប្រទេសក្នុងតំបន់អាស៊ានផងដែរ។
ក្លិបជើងឯកអង់គ្លេស Manchester City នឹងធ្វើដំណើរទៅទឹកដីប្រទេសជប៉ុន និងប្រទេសកូរ៉េខាងត្បូង ដើម្បីប្រកួតទល់នឹងក្លិប Yokohama Fmarinos នៅថ្ងៃទី២៣ កក្កដា មុនបន្តជួប Bayern Munich នា៣ថ្ងៃបន្ទាប់ នៅប្រទេសជប៉ុនដដែល។ នៅថ្ងៃទី ៣០ កក្ដដា ក្រុមដែលទើបលើកពាន ៣ ក្នុង១រដូវកាលមួយនេះ ត្រូវប៉ះក្លិបអេស្ប៉ាញ Atletico Madrid នៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង។

ចំណែកក្លិបហង្សក្រហម Liverpool នឹងធ្វើដំណើរទៅទឹកដីប្រទេសសិង្ហបុរី ដើម្បីប៉ះ Leicester City នាថ្ងៃទី៣០ កក្កដា និងប៉ះ Bayern Munich នាថ្ងៃទី២ ខែសីហា នៅពហុកីឡដ្ឋានជាតិសិង្ហបុរីដូចគ្នា។

រីឯក្លិបមាន់ខ្នាយមាស Tottenham Hotspur នឹងធ្វើដំណើរទៅប្រទេសអាស៊ាន ២ គឺថៃ និងសិង្ហបុរី។ ក្រុមនេះនឹងប៉ះ Leicester នាថ្ងៃទី២៣ កក្កដា នៅទឹកដីថៃ មុនបន្តទៅសិង្ហបុរី ដើម្បីជួប AS Roma នាថ្ងៃទី២៦ ខែកក្កដា។

អត្ថបទ៖ ផា រតនា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


