កីឡា
ក្រុមកីឡាបាល់បោះ Yuetai Mekongers គ្រងតំណែងជើងឯកលីក “league” ឆ្នាំ២០២០
ភ្នំពេញ ៖ ក្រុមកីឡាបាល់បោះ Yuetai Mekongers គ្រងតំណែងជើងឯកនៃព្រឹត្តិការណ៍ការប្រកួតកីឡាបាល់បោះលីក “league” ឆ្នាំ២០២០ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Extra Joss Fig htersនៅវគ្គផ្តាច់ព្រ័ត្រកាលពីយប់ថ្ងៃអាទិត្យ ទី២៤ ខែមករា ឆ្នាំ២០២១ នៅមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា។

ចំណែកក្រុមកីឡាបាល់បោះ ABA Dragon បានត្រឹមចំណាត់ថ្នាក់លេខ៣ បន្ទាប់ពីយកឈ្នះក្រុមកីឡាបាល់បោះ Master Tapsi នៅវគ្គផ្តាច់ព្រ័ត្រដូចគ្នា ។ ការប្រកួតនេះ មាន៧ក្រុមចូលរួម ដែលបានចាប់ផ្តើមការប្រកួតជាផ្លូវពាក់កណ្តាលឆ្នាំ២០២០ ដោយសារតែមេរោគ COVID -19ត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៤ ខែមករា ឆ្នាំ២០២១ទើបបញ្ចប់ការប្រកួតជាផ្លូវការ។

យោងតាមមន្ត្រីគណៈកម្មការរៀបចំការប្រកួត បញ្ជាក់ថា ការប្រកួតបាល់បោះលីក “league” ឆ្នាំ២០២០ នេះ សម្រាប់អភិវឌ្ឍន៍មន្ត្រីបច្ចេកទេស និង មន្ត្រីរៀបចំការប្រកួត ក្នុងការអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួន ដើម្បីត្រៀមខ្លួនព្រឹត្តិការណ៍ការប្រកួតកីឡា SEA GAMES 2023 ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ៕
ដោយ ៖ វិសិទ្ធ


-
សេដ្ឋកិច្ច៥ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៤ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៤ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoអាជ្ញាធរសង្កាត់ចោមចៅទី ៣ បន្តចុះបូមស្តារប្រព័ន្ធលូជូនប្រជាពលរដ្ឋ


