កីឡា
IPCC ទទួលយក«គុនខ្មែរ»ទៅអភិវឌ្ឍលើឆាកអន្តរជាតិ ក្រោយជោគជ័យនៅស៊ីហ្គេម
សហព័ន្ធកីឡាប្រដាល់គុនខ្មែរបានសហការជាមួយក្រុមប្រឹក្សាកីឡាប្រយុទ្ធអាជីព «International Professional Combat Council (IPCC)»ដើម្បីនាំយក«គុនខ្មែរ»ទៅអភិវឌ្ឍ និងផ្សព្វផ្សាយលើឆាកអន្តរជាតិឲ្យរីកចម្រើន។

កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ លោក Sasan Ghosairi តំណាងក្រុមប្រឹក្សាកីឡាប្រយុទ្ធអាជីពបានទទួលលិខិតពីលោក តែម ម៉ឺន ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរដើម្បីបញ្ជាក់ជាផ្លូវការក្នុងការនាំយកកីឡាប្រដាល់គុនខ្មែរទៅផ្សព្វផ្សាយ អភិវឌ្ឍ និងរៀបចំការប្រកួតលើឆាកអន្តរជាតិ។
រឿងនេះបានកើតមានឡើងក្រោមកិច្ចខិតខំប្រឹងប្រែងរបស់លោក Tommy Kim តំណាង IPCC Kun Khmer ប្រចាំប្រទេសកម្ពុជាដែលបានសហការជាមួយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។ លោកបាននិយាយថា ៖«ក្នុងនាមខ្ញុំតំណាងឲ្យ IPCC ប្រចាំប្រទេសកម្ពុជា សូមអរគុណដល់ ឯកឧត្តម តែម ម៉ឺន ប្រធានសហព័ន្ធគុនខ្មែរប្រទេសកម្ពុជា និងឯកឧត្តម វ៉ាសុធា ស្វាមីលោកជំទាវឧកញ៉ា ជួប មាន អគ្គនាយិការទូរទស្សន៍ថោន។ ជាការតបស្នង យើងខ្ញុំនឹងខិតខំប្រឹងប្រែងជួយផ្សព្វផ្សាយ និងលើកស្ទួយដល់កីឡាគុនខ្មែរឲ្យបានខ្លាំងក្លាតទៅទៀត»។

ចំណែក Sasan Ghosairi ដែលមានបទពិសោធច្រើនក្នុងការរៀបចំព្រឹត្តិការណ៍ប្រកួតប្រដាល់ទូទាំងពិភពលោកបាននិយាយថា ៖«នេះជាជោគជ័យនៃការអភិវឌ្ឍពិតប្រាកដ។ សូមអរគុណដល់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ និងរដ្ឋាភិបាលកម្ពុជាសម្រាប់ការជឿជាក់។ សូមអរគុណដល់លោក Tommo Kim ដែលខិតខំប្រឹងប្រែងយ៉ាងខ្លាំង»។
នៅក្នុងលិខិតទទួលស្គាល់ជាផ្លូវការបានបង្ហាញថា IPCC នឹងនាំយកគុនខ្មែរទៅហ្វឹកហាត់ និងផ្សព្វផ្សាយទូទាំងពិភពលោកដោយមានការពង្រីកកិច្ចសហប្រតិបត្តិការ និងរៀបចំព្រឹត្តិការណ៍ប្រកួត។ IPCC អាចដឹកនាំ និងជ្រើសរើសកីឡាករ កីឡាការិនី ជំរុញផ្សព្វផ្សាយ និងរៀបចំព្រឹត្តិការណ៍ប្រកួតគុនខ្មែរដោយគោរពតាមធម្មនុញ្ញ និងច្បាប់នៃការប្រកួតគុនខ្មែរនៅគ្រប់ប្រទេសដែលត្រូវរៀចំ។

នេះជាការបោះជំហានទៅលើឆាកអន្តរជាតិមួយកម្រិតទៀត បន្ទាប់ពីគុនខ្មែរត្រូវបានដាក់បញ្ចូលក្នុងធម្មនុញ្ញស៊ីហ្គេម និងរៀបចំការប្រកួតប្រកបដោយជោគជ័យនៅក្នុងព្រឹត្តិការន៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបាននិយាយថា ៖«យើងមានភាពរឹងមាំ អនាគតនៃគុនខ្មែរ និងគុនល្បុក្កតោបានដើរឆ្ពោះទៅមុខល្អ។ យុទ្ធសាស្ត្រទី២របស់យើងគឺក្រៅពីដាក់ចូលក្នុងធម្មនុញ្ញស៊ីហ្គេមរួចហើយ យើងនឹងរុញទៅដល់កម្រិតអាស៊ី និងដល់អូឡាំពិកពិភលោកថែមទៀត។ នេះជាយុទ្ធសាស្ត្របន្តបន្ទាប់របស់យើង»៕

អត្ថបទ៖ វីរបុត្រ
-
សេចក្ដីជូនដំណឹង៦ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា១០ ម៉ោង agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា១ សប្តាហ៍ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន គេចមិនឆ្លើយរឿងកាន់អំណាចដល់ឆ្នាំ២០៣៦ ហើយប្រាប់ថា «មានតែព្រះទេទើបដឹង»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoសម្តេចធិបតី៖ ទម្លាប់ខ្ញុំវាយតម្លៃការងារផ្អែកលើលទ្ធផលជាក់ស្តែង មិនមើលតែរបាយការណ៍ល្អៗពីថ្នាក់ក្រោមនោះទេ


